ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ល្បែងស៊ីសង​ខុសច្បាប់​កំពុងតែ​រាលដាល​ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាត់ទុក​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ ==> ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​៣០០​គ្រួសា​ទទួល​អំណោយ​ពី​ក្រុម​ចលនា​យុវ​ជា​កម្ពុជា​(​ក្រុម​១៥៧) ==> ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សូ ងួន​ ==> ​ការការពារ​សន្តិភាព និង​ការ​ស្រាប​ព្រួស​មេត្តាធម៌​ជា​រឿង​ចាំបាច់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ ==> ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា​ ==> សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ឱ្យ​កម្លាំង​ប្រដាប់អាវុធ មាន​ងារ​ជា «​ឧកញ៉ា​» ទៀតឡើយ​ ==> ​នគរបាល​ខេត្ត​បាត់ដំបង បន្តរ​ការធ្វើ​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​វគ្គ​ទី​០២ ដល់​មន្ត្រី​របស់​ខ្លួន​ ==> សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ==> ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខេត្ត​កំពត​ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនៅ​ស្រុក​ឈូក​ ==> កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
0

​ប្រើ​សុទ្ធតែ​ស្លាក​លេខ​រដ្ឋ​ក្លែងក្លាយ​បំពាក់​មកលើ​យានជំនិះ​របស់​ខ្លួន ហើយ​ដើរ​អួតអាង​ធ្វើឲ្យ​ពលរដ្ឋ​រិះគន់​ពេញ​ភូមិ​

(​ខេត្ត​កំពត​)៖ មាន​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា មាន​បុគ្គល​ម្នាក់ ឈ្មោះ ហិុន យុ​ត្ថា​នា រស់នៅ​ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត កំពុង​អួតអាង​ពី​តួនាទី​របស់​ខ្លួន ខណៈ​រូបគាត់​មាន​លិខិត​បង្គាប់ការ​ពី​ព្រះមហាក្សត្រ​កាន់​នៅ​នឹង​ដៃ​។​ក្រៅពី​នោះ​គាត់​បាន​ប្រើប្រាស់​រថយន្ត និង​ម៉ូតូ ពាក់​ស្លាក​លេខ​(​រដ្ឋ​)​ក្លែងក្លាយ​មក​អួតអាង​ពេញ​ភូមិ​ធ្វើ​ឲ្យ​អ្នកភូមិ​រិះគន់​គ្រប់ៗ​គ្នា​។ ចំពោះ​ករណី​បែប​នេះ​មហាជន​សូមឲ្យ​អស់លោក​ជា​សមត្ថកិច្ច​ជំនាញគួរ​បើក​ការសើុបអង្កេត​ឲ្យបាន​ហ្មត់ចត់​ផង ធ្វើ​បែប​នេះ​ដើម្បី​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​របស់​យើងទាំងអស់គ្នា​។​

​បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Facebook ឈ្មោះ ហិុន យុ​ត្ថា​នា មានប្រតិកម្ម​ដោយបាន​អួតអាង​ថា គាត់​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស​បង្គាប់​ឲ្យធ្វើ​ជា​ប្រធា​ន​អង្គការ​មនុស្សធម៌​មួយ​សម្រាប់​ជួយ​ជន​ក្រីក្រ​ចំនួន​១៥០០​នាក់ ។​ប៉ុន្តែ​មហាជន​ហាក់ដូចជា​មិន​យល់​សោះ ព្រោះថា​កន្លង​មក​គេ​ឃើញ​ឈ្មោះ ហិុន យុ​ត្ថា​នា បាន​តម្លើង​សក្តិ​យស​ដល់​អ្នកភូមិ​ដាសស្គរ​តាមតែ​អំពើ​ចិត្ត មើល​ទៅ​ដូច​ជា​ធំ​ជាង​រាជរដ្ឋាភិបាល​ទៅទៀត​។​

​លើសពី​នេះ​គាត់​ប្រើ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ក្លែងក្លាយ​ដែល​មាន​លេខ រដ្ឋ 07-2-6688 មើល​ទៅ​គឺ​ខុស​តួនាទី​របស់​ខ្លួន សី​ុ​វិល​មិន​ចំ​សី​ុ​វិល មន្ត្រីរាជការ​មិន​ចំ​រាជការ ជួនកាល​ជិះ​រថយន្ត​រដ្ឋ​ក្លែងក្លាយ​នេះ ដឹក​ប្រពន្ធ​ប្រមូល​កន្ទុយលេខ​តាម​ភូមិ​.​ថែមទាំង​មាន​ទាំង​ខ្នោះដៃ អាយ​ឌី បំពាក់​ពេញ​ចង្កេះ មើល​ទៅ​ដូច​កង​កម្មង់​ដូរ​ពិសេស​អញ្ចឹង​។​

​ជាមួយគ្នានេះ មហាជន​ក្នុងស្រុក​សំណូមពរ​ដល់​អាជ្ញាធរ ជំនាញ និង​ស្ថាប័ន​ច្បាប់​មេត្តា​ចុះ​មក​សើុបអង្កេត​ដល់​ឈ្មោះ ហិុន យុ​ត្ថា​នា បច្ចុប្បន្ន​រស់នៅ​ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ផង ធ្វើ​បែប​នេះ​ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​យើង​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!