ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ល្បែងស៊ីសង​ខុសច្បាប់​កំពុងតែ​រាលដាល​ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាត់ទុក​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ ==> ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​៣០០​គ្រួសា​ទទួល​អំណោយ​ពី​ក្រុម​ចលនា​យុវ​ជា​កម្ពុជា​(​ក្រុម​១៥៧) ==> ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សូ ងួន​ ==> ​ការការពារ​សន្តិភាព និង​ការ​ស្រាប​ព្រួស​មេត្តាធម៌​ជា​រឿង​ចាំបាច់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ ==> ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា​ ==> សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ឱ្យ​កម្លាំង​ប្រដាប់អាវុធ មាន​ងារ​ជា «​ឧកញ៉ា​» ទៀតឡើយ​ ==> ​នគរបាល​ខេត្ត​បាត់ដំបង បន្តរ​ការធ្វើ​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​វគ្គ​ទី​០២ ដល់​មន្ត្រី​របស់​ខ្លួន​ ==> សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ==> ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខេត្ត​កំពត​ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនៅ​ស្រុក​ឈូក​ ==> កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
0

​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៣, លោក អ៉ី ឈាន ណែនាំ​ឲ្យ​មន្ត្រី​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេសជាតិ​

(​ប៉ៃលិន​)៖ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ លោក អ៉ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៣ ចំនួន ១៥​រូប ដែល​ត្រូវបាន​រៀបចំឡើង​នៅ​សាលាខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​មហាផ្ទៃ​, សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​, ថ្នាក់ដឹកនាំ​ខេត្ត ក្រុង និង​ស្រុក​, អង្គភាព​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ព្រមទាំង​ភ្ញៀវកិត្តិយស​ដទៃទៀត សរុប​ចំនួន​ប្រមាណ​ជាង ៥០០​នាក់​។​

​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​សភាពការណ៍​ទូទៅ​, ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​សមិទ្ធផល​នានា​ជាច្រើន ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន ដែល​កើតចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២, រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ​-​សង្កាត់​, ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏ដូចជា ប្រជា​ពលរដ្ឋ​គ្រប់រូប​នៅក្នុង​ខេត្ត​, ដោយ​ធានាបាន​យ៉ាង​ល្អប្រសើរ​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង​-​ស្រុក ក៏​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន គ្រប់​ជាន់ថ្នាក់ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដែល​តែងតែ​ផ្ដល់ នូវ​ការឧបត្ថម្ភ​គាំទ្រ ជ្រោមជ្រែង​សហការ ដល់​តម្រូវឲ្យ​ផ្ដល់​តម្លៃ និង​ចូលរួម​អនុវត្តន៍​ការងារ ដោយ​ឈរ​លើ​ស្មារតី សាមគ្គីភាព​មិត្តភាព ឯកភាព​ផ្ទៃក្នុង​អាណត្តិ​ទី ២ នៃ​ក្រុមប្រឹក្សា នា​ពេលកន្លងមក ធ្វើឲ្យ​កិត្យានុភាពរ​ដ្ឋ​បាល​ខេត្ត​ប៉ៃលិន កាន់តែ​ត្រូវបាន​លើកកម្ពស់ និង​សូម​បន្ត ចូលរួម​សហការ ឱ្យបាន​កាន់តែ​សកម្ម​ខ្លាំងក្លា​បន្ថែមទៀត​។​

​លោក សៅ សារ៉ាត់ ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៣ និង​តំណាង​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត​ទាំងអស់ ដែល​ទើប​ប្រកាស​ចូល​កាន់​មុខតំណែង បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបំពេញ ភារកិច្ច​របស់​ខ្លួន ដើម្បី​បម្រើ​ផលប្រយោជន៍ ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ខិតខំ​ពង្រឹង​រដ្ឋបាល​ខេត្ត​ឱ្យ​មាន​ម្ចាស់ការ​ក្នុង​ការគ្រប់គ្រង និង​ចាត់ចែង​មុខងារ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​, តម្លាភាព និង​គណនេយ្យភាព​, ដោយ​ប្រតិបត្តិ​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។​

​លោក អ៉ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អបអរសាទរ​ចំពោះ​សមាជិក​-​សមាជិកា​ក្រុម ប្រឹក្សា​ខេត្ត​ប៉ៃលិន ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ​, គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​, ផ្តល់​សេចក្តីទុកចិត្ត បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល អាណត្តិ​ទី ៣ ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​កណ្តាល​ឱ្យមាន​ការអភិវឌ្ឍ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​ប្រធាន​ក្រុមការងារ បាន​គូសបញ្ជាក់ថា​៖ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​, រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ការបោះឆ្នោត​ដើម្បី បង្កើត​ក្រុមប្រឹក្សា នៃ​រដ្ឋបាល​គ្រប់​ថ្នាក់ នៅ​ថ្នាក់ក្រោម​ជាតិ ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​មកលើ​ប្រព័ន្ធ​នយោបាយ និង​រដ្ឋបាល​នៅ​កម្ពុជា ពី​ព្រោះ​ការបោះឆ្នោត​នេះ​បាន​ពង្រឹង និង​ពង្រីក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ឱ្យ​ចាក់គ្រឹះ​រហូតដល់​មូលដ្ឋាន​, នាំមក​នូវ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​កម្ពុជា តាម​បែបផែន​នៃ​វិមជ្ឈការ និង​វិសហមជ្ឈការ​សំដៅលើ​ការផ្ទេរ​មុខងារ​, អំណាច​, ធនធាន និង​សិទ្ធិ​ស្វ័យ​សម្រេច​សម​ស្រប​ពី​ថ្នាក់​ជាតិ​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​តម្រូវការ ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ និង​លើកកម្ពស់​ការចូលរួម និង​ភាព​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ លោក អ៉ី ឈាន បាន​ក្រើនរំលឹក​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៣ ព្រមទាំង​គណៈ​អភិបាលខេត្ត ក្រុង ស្រុក និង​ឃុំ​-​សង្កាត់​, ត្រូវ​បំពេញ​ភារកិច្ចរ​បស់​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេសជាតិ និង​ប្រជាជន​ក្នុង​ខេត្ត​ទាំងមូល ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​បាន​កំណត់ និង​ត្រូវ​យកចិត្ត​ទុក ដាក់​លើ​កិច្ចការ​អាទិភាព​មួយចំនួន​ដូចជា ការរៀបចំ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥ ឆ្នាំ​សម្រាប់​ខេត្ត​, ការបន្ត​ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​, ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​, និង​ការធានា​សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឱ្យបាន​ល្អ ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា​៖ តាម​ព្រះរាជក្រឹត្យ​លេខ នស​/ [Forwarded from Hok Vibol 097]
​រកត​/០៦១៩/៧៦៧ ចុះ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ សមាសភាព​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អណត្តិ​ទី​៣ មាន​ចំនួន ១៥​នាក់ គឺ​ឯកឧត្តម សៅ សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សមាជិក​ចំនួន ១៤​រូប មាន​៖ ១-​ឯកឧត្តម ជា ចាន់​ឌិន ២-​លោកជំទាវ ពៅ សុខ ៣-​ឯកឧត្តម ឃុន វណ្ណៈ ៤-​ឯកឧត្តម ខាត់ សុ​គឿន ៥-​ឯកឧត្តម សួស ស៊ី​យ៉ាត ៦-​លោកជំទាវ សុខ សារី ៧-​ឯកឧត្តម រៀម សុ​មាន ៨-​ឯកឧត្តម ឌឹន គឹម ៩-​ឯកឧត្តម អ៉ី ហឿន ១០-​ឯកឧត្តម ឈៀង អ៊ិត ១១-​ឯកឧត្តម សុទ្ធ ឃុន​ថា​ល ១២-​ឯកឧត្តម សរ វិ ១៣-​លោកជំទាវ ឃី ស៊ីណេ និង​១៤-​ឯកឧត្តម ណុប សិរី​យុទ្ធ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!