ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​កំពត អាណត្តិ​ទី​៣

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​កំពត អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។

​អញ្ជើញ​ចូលរួម​ក្នុង​ធិ​ធី​នេះ​មាន​អស់លោក​ជា​រដ្ឋលេខាធិការ ក្រុមការងារ​ថ្នាក់ជាតិ លោក លោកស្រី ជា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា លោក​ប្រធាន​សាលាដំបូង​ខេត្ត កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ អង្គភាព ចំណុះ​សាលាខេត្ត តំណាង​ដៃគូរ​អភិវឌ្ឍ និង​គណបក្ស​នយោបាយ សរុប​ប្រមាណ ២៨៤ នាក់​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្ត​កំពត អាណត្តិ​ទី​៣ ព្រឹក​នេះ​មាន​សមាសភាព​ចំនួន​២៥​រូប ស្រី ០៤​រូប ដែលមាន លោក ជឹង ផល្លា ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​ក្នុងឱកាស​នោះ​លោក ជាវ តា​យ អភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្ន​ខេត្ត​កំពត​បាន​ជួសជុល​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​លូ សួនច្បារ សួន​សាធារណ​:​ផ្សេងៗ សម្រាប់​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវាកម្ម​ល្អ​និង​សាងសង់​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​ជាប់​ឆ្នេរសមុទ្រ តារា​រះ​នា​ទិសនិរតី​។​

​ជាមួយ​នេះ​ផង​ដែរ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ជំរុញ​ដល់​បណ្តា​ក្រុង ស្រុក ឃុំ ហើយ​ខេត្ត​បាន​យកចិត្តទុកដាក់​នូវ​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ ដោយ​ផ្តោត​ការគាំទ្រ​ដល់​ដំណើរការ​វិមជ្ឈការ​នៅ​ថ្នាក់ឃុំ សង្កាត់ និង​ដំណើរការ​វិសហមជ្ឈកា​រ​នៅ​រដ្ឋបាល​ថ្នាក់​ក្រុង​ស្រុក ដោយ​ខេត្ត​បាន​យកចិត្តទុកដាក់​កែលម្អ​សោភ័ណភាព​ក្រុង សម្អាត​អនាម័យ​តាម​ទីប្រជុំជន​នានា​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ធ្វើឱ្យ​កាន់តែ​មាន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​បាន​ល្អប្រសើរ​តាមរយ​:​ការរក្សា​សណ្តាប់ធ្នាប់​សាធារណ​:​របៀបរៀបរយ​សង្គម​។​ថែមទាំង​មាន​ការពង្រឹង​បន្ថែម ក្នុង​នោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក​អាណ​តិ្ត​ទី​៣​ធានាបាន​នូវ​សុវត្ថិភាព​ទាំង​ស្រុង​។​

​ក្នុង​ឱកាស​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពត បាន​ថ្លែង​អបអរសាទរ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​កំពត ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​កំពត ឱ្យ​បន្ត​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ដោយ​ត្រូវតែ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព យុត្តិធម៌ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!