ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ល្បែងស៊ីសង​ខុសច្បាប់​កំពុងតែ​រាលដាល​ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាត់ទុក​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ ==> ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​៣០០​គ្រួសា​ទទួល​អំណោយ​ពី​ក្រុម​ចលនា​យុវ​ជា​កម្ពុជា​(​ក្រុម​១៥៧) ==> ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សូ ងួន​ ==> ​ការការពារ​សន្តិភាព និង​ការ​ស្រាប​ព្រួស​មេត្តាធម៌​ជា​រឿង​ចាំបាច់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ ==> ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា​ ==> សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ឱ្យ​កម្លាំង​ប្រដាប់អាវុធ មាន​ងារ​ជា «​ឧកញ៉ា​» ទៀតឡើយ​ ==> ​នគរបាល​ខេត្ត​បាត់ដំបង បន្តរ​ការធ្វើ​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​វគ្គ​ទី​០២ ដល់​មន្ត្រី​របស់​ខ្លួន​ ==> សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ==> ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខេត្ត​កំពត​ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនៅ​ស្រុក​ឈូក​ ==> កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
0

​សម្ដេច​ក្រឡាហោម ស ខេង ប្រកាស​ចូល​កាន់​តំណែង​លោក ប៉ា សុជាតិ​វង្ស ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ជំនួស​លោក​ម៉ប់ សារិន ត្រូវ​ចប់​អាណត្ដិទី​៣

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ពុធ ១០​កើត​ខែ​ជេស្ន ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ និង​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ប្រកាស​ចូល​កាន់តំណែង សមាសភាព​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​អាណត្តិ​ទី​៣ ដែល​មាន​លោក ប៉ា សុជាតិ​វង្ស ជា​ប្រធាន​ក្រុមប្រឹក្សា អម​ដោយ​សមាជិក​ចំនួន​២៦​រូប ។ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​សាលា​រាជធានី​ភ្នំពេញ ។​

សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា​៖ ក្នុងការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ កន្លងទៅនេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​គាំទ្រ​លើសលុប និង​គ្រប់គ្រង​អា សនៈ​ក្រុមប្រឹក្សា ស្ទើរតែ​ទាំងស្រុង​បន្ត​ពី​នោះ​គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។

លទ្ធផល​ផ្លូវការ ដែល​ប្រកា​ដោយ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ បានបង្ហាញ​ថា​៖ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៥៥០​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​៦​អាសនៈ និង​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ទទួលបាន​៣​អាសនៈ ក្នុងចំណោម​អាសនៈ​សរុប ៥៥៩​អាសនៈ ។

លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នេះ បានបង្ហាញ​ថា គណ បក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​នាំមុខគេ ដោយ​ទទួលបាន​អាសនៈ​សរុប ៣៤៨៤​អាសនៈ ចំណែក​ឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន ៣៣​អាសនៈ និង ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​៣៨​អាសនៈ ក្នុងចំណោម​អាសនៈ​ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​/​ខណ្ឌ មាន​ចំនួន ៣,៥៥៥​អាសនៈ ។​

សម្ដេច​ក្រឡាហោម ស ខេង បាន​បន្ដថា​៖ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នេះ មាន​គណបក្ស​តែ​៣​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ នោះ​គឺ​គណបក្ស ប្រជាជន​កម្ពុជា​របស់ សម្តេច​តេជោ ហ៊ុន សែន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ ។ គណបក្ស​ចំនួន​៤​ទៀត ដែល​ចូលរួម​ការបោះឆ្នោត​ដែរនោះ មិន​ទទួលបាន​អាសនៈ​ឡើយ ។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ៖​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​ការរារាំង គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង និង​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ប្រសើរ ក្នុង​នោះ​សម្រាប់​រាជធានី​ភ្នំពេញ សរុប​លទ្ធផល​បោៈឆ្នោត ខណ្ឌ គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន​ចំនួន​៨៨៦/៨៧៨ ក្នុងនោះ​គណបក្ស​ហ្វុនស៊ិនប៉ិច​ទទួលបាន​៧ សម្ដេច , គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ចំនួន​១ សញ្ជាតិ​កម្ពុជា ១ ,​មិនបានការ ១ ។ គិត​ជា​អាសនៈ គណ បក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនូ​ន​២៦៨/ ២៧០ អាសនៈ គណបក្ស​ហ្វុនស៊ិនប៉ិច​បាន​១ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ចំនួន​១ ៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!