ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ជា​បញ្ហា​ចម្បង​ដែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិតខំ​យកចិត្តទុកដាក់ និង​ព្រួយបារម្ភ​

(​ខេត្ត​កែប​)៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ជា​បញ្ហា​ចម្បង​ដែល​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​បាននិងកំពុង​យកចិត្តទុកដាក់ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​កំណើន​អត្រា​មនុស្ស​ស្លាប់​និង​របួស​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណ​:​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ការរៀបចំ​ទិវា​សប្តាហ៍​ជាតិ​សុត្ថិភាព​ចរាចរណ៍​ផ្លូវគោ​កនេះ​ឡើង​ស្រប​ពេល​ដែល​ថ្នាក់​ជាតិ​បាន​និង​កំពុង​រៀបចំ​ទិវា​នេះ​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​លោក កែ​ន សត្ថា បាន​សង្កត់ធ្ងន់ថា គ្រោះថ្នាក់​ចរាចរ​ពេល​កើតឡើង​រមែង​ជួប​ផលវិបាក​គ្រប់ជំពូក​មក​លើ​បុគ្គល​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​របស់​យើង ហើយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក៏​បាន​ក្លាយជា​វិញ្ញាសារ​ដ៏​ចម្បង និង​ការព្រួយបារម្ភ​យ៉ាង​ធំ​បំផុត ហើយក៏​ជា​កត្តា​មួយ​ធ្វើឱ្យ​អន្តរាយ​ដល់​អាយុជីវិត​មនុស្ស សត្វ បរិស្ថាន ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន ដោយ​មិន​ទាន់​និយាយ​ពី​ការ​បន្សល់ទុក​នូវ​ស្ត្រី​ម៉េ​ម៉ា​យ កូនកំព្រា ការ​និរាស​ប្រាស់ព្រាត់​ក្នុង​ក្រុមគ្រួសារ និង​ជនពិការ​ឡើយ​។​

​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨​កន្លងទៅនេះ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​របស់​យើង​បាន​កើនឡើង​ចំនួន​៧១​លើក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ កើនឡើង​ចំនួន​៩០​លើក ថយចុះ​១៩​លើក ស្មើនឹង​១,០៣ ភាគរយ​។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅលើ​ដង​ផ្លូវជាតិ​លេខ​៣៣ ,៣៣​អា នៅលើ​ផ្លូវ​ខេត្ត និង​ផ្លូវលំ​ជាដើម​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា គ្រោះថ្នាក់​ដូច​ខាងលើ​ផ្តើម​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អទិភាព មិន​ប្រកាន់​ស្តាំ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ការបើក​វ៉ា​ឬ​ជែង​ដោយ​ប្រថុយប្រថាន ការ​បត់​មិន​ប្រុងប្រយ័ត្ន​និង​ការ​មិន​ពាក់​មួយ​សុវត្ថិភាព​ជាដើម​។​ចំពោះ​គ្រោះថ្នាក់​ដែល​កើតឡើង​ផ្តើមឡើង​ដោយសារ​កត្តា​បីយ៉ាង គឺ​កត្តា​មនុស្ស កត្តា​យានយន្ត និង​កត្តា​ផ្លូវថ្នល់ ប៉ុន្តែ​កត្តា​ចម្បង​គឺ​កត្តា​មនុស្ស​នេះឯង​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​មិន​គោរព​ច្បាប់ ដូចជា​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការ​បើកបរ​ដោយ​ធ្វេសប្រហែស ពេល​បើកបរ​សេព​គ្រឿង​ស្រវឹង​ជាដើម​។​

​សូមជម្រាបថា​៖ តាម​របាយការណ៍​របស់ លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ អនុគណ​:​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កែប ដែលមាន ឯកឧត្តម កែ​ន សត្ថា អភិបាល​ខេត្ត​ជា​ប្រធាន ដោយ​មាន​ការរួមចំណែក និង​សហការ​យ៉ាង​ល្អ​ពី​គ្រប់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​លើ​ការងារ​នេះ ដែលមាន​សកម្មភាព​ជា​ច្រើន​ដូចជា សិក្ខាសាលា ផ្សព្វផ្សាយ ណែនាំ អប់រំ និង​អនុវត្ត​ផ្ទាល់​យ៉ាងសកម្ម​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា ទោះជា​យ៉ាងនេះ​ក្តី​គ្រោះថ្នាក់​ចរាច​រណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ក្នុង​ឆ្នាំ​២០១៨​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ គឺ​មាន​ការថយចុះ​១៩​ករណី​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​របស់​យើង​គ្រប់ៗ​គ្នា​។​

​លោក ម៉ម ទូច បាន​បន្ថែមថា កន្លង​មក​មន្ទីរ​បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ចំនួន​០៦​លើក​នៅ​តាម​វិទ្យាល័យ អនុវិទ្យាល័យ ក្នុង​ភូមិសាស្ត្រ​ក្រុង ស្រុក ដោយ​មាន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៨៤៩​នាក់ ក្នុងនោះ​បាន​ចែក​ជូន​ដោយ​ឥតគិតថ្លៃ​នូវ​មួកសុវត្ថិភាព​ចំនួន​១២១​មួក សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោកចំ​នួន​៥៤៦​ក្បាល បទ​បញ្ញតិ្ត​ស្តី​ពី​បទដ្ឋាន​បច្ចេកទេស​សំខាន់ៗ​ចំនួន​៨៧៦​ច្បាប់ សៀវភៅ​១០​ចំណុច​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ចំនួន​៤៤០​ក្បាល ភៀវ​ភៅ​អ្នកបើកបរ​យានយន្ត​គួរ​យល់​ដឹង​ចំនួន​១.១៤១​ក្បាល និង​បិទ​ផ្ទាំង​រូបភាព​ផ្លាកសញ្ញា​ចរាច​រណ៍​ចំនួន​៤៨១​ផ្ទាំង​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!