ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​លោក ញឹម វណ្ណ​ឌិន អភិបាល​ស្រុក​ស្អាង ដឹកនាំ​មន្ដ្រី​រាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ទូរ​ទាំង​ស្រុក​ស្អាង​ហូប​នំ​បញ្ចុក​តេជោ​សន្ដិភាព​

(​ភ្នំពេញ​)៖ លោក ញឹម វណ្ណ​ឌិន​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្អាង នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​មន្ដ្រី​រាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ស្អាង​ដែល​ដាក់​ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន​។​

​លោក ញឹម វណ្ណ​ឌិន បាន​ថ្លែង​ប្រាប់​អង្គភាព​ព័ត៌មាន បែបនេះ​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន សម្រាប់​ស្រុក​ស្អាង​លោក​បាន​ដឹកនាំ​មន្ដ្រី​រាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ​ទាំង​ភូមិ​ឃុំ​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី ក្រោម​ម្លប់​សន្ដិភាព​។​
​លោក សេង សុជាតិ ប្រធាន​គណៈ​ពង្រឹង​ភូមិ​ព្រែក​តា​ជ្រូក ឃំ​ុ​ព្រែកគយ ស្រុក​ស្អាង​ខេត្ត​កណ្តាល​បានបញ្ជាក់​ថា​ការរៀបចំ​ពិធី​ពិសារ​នំ​បញ្ចុក​សាមគ្គី​មាន​ចំនួន​ជាង​៤០​តុ មាន​តន្ត្រី​សមយ័​ប្រគំុ​កំដរ​យ៉ាងពិរោះ​និង​មាន​ប្រជាពលរដ្ឋម​ក​យ៉ាង​ច្រើន​កុះករ​លើស​ពី​ចំនួន​នឹង​ការគ្រោងទុក​និង​ចំណាយ​ថវិការ​អស់​៧៣០០០០០​រៀល​(​ប្រាំពី​លាន​បី​សែន​រៀល​)​។​

​សូមជម្រាបថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នេះ​៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!