ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ==> សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន… ==> នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូចំនួន១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ ==> សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ==> ក្រសួងព័ត៌មាន បង្ហាញលទ្ធផលសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា ==> អភិបាលខេត្តប៉ៃលិន ជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ==> រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រៀមបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ==> លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ==> នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ==> លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំកម្លាំងធ្វើការដើរល្បាតចល័តក៏បានប្រទះ ឃើញប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ចំនួន១៤នាក់ ធ្វើការទប់ឃាត់ពួកគាត់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ
0

លោក កែ​ន សត្ថា ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ចូលរួម​ហូប​នំ​បញ្ចុក សាមគ្គី​៩​មិថុនា​

លោក កែ​ន សត្ថា ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ចូលរួម​ហូប​នំ​បញ្ចុក សាមគ្គី​៩​មិថុនា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​កែប ដែល​មានឈ្មោះ​ថា​”​នំ​បញ្ចុក​តេជោ​សន្តិភាព​” ដែល​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​មូលដ្ឋាន នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គីភាព និង​ឯកភាព​ជាតិ ក្រោម​ដំបូល​នៃ​សុខ សន្តិភាព​។​

​ក្នុង​ទិវា​ហូប​នំ​បញ្ចុក​នេះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប ក៏​បាន​ដឹកនាំ​សហការី សមាជិក សមាជិកា ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ឱ្យ​ចូលរួម​ពិសារ​នំ​បញ្ចុក​រួមគ្នា ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គីភាព​យ៉ាង​ស្អិតល្មួត ដោយ​កម្ម​វិធី​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​គ្រប់​មូលដ្ឋាន ចាប់​ពី​ព្រឹក​រហូតដល់​ពេល​ល្ងាច​។​

​ជាមួយគ្នា​នេះ​មហាជន ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ព្រះសង្ឃ ក៏​បាន​ចូលរួម​យ៉ាង​ផុលផុស ពោរពេញ​ទៅ​ដោយ​ក្តី​រីករាយ​ឥត​ឧបមា ដោយ​បាន​ចូលរួម​ក្នុង​ទិវា​ហូប​នំ​បញ្ចុក​សាមគ្គី​៩​មិថុនា​យ៉ាង​សប្បាយរីករាយ​ក្រៃលែង​។​

​ក្នុង​ទិវា​ដ៏​វិសេសវិសាល​នេះដែរ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មកា​រគ​ណ​បក្ស​ខេត្ត ពិតជា​មាន​ក្តីរំភើប​រីករាយ ខណៈ​បានឃើញ​វត្តមាន សមាជិក សមាជិកា ក្រុម​ការងារ​គ្រប់​ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​តាម​តំបន់​និមួយៗ បាន​សហការ​គ្នា​បាន​ល្អ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ការរៀបចំ​ទិវា​នំ​បញ្ចុក​តេជោ​សន្តិភាព នេះ​ឡើង​ប្រកប​ដោយ​ឆន្ទៈ​ស្រលាញ់​រាប់អាន​គ្នា ការយោគយល់​គ្នា ក្នុង​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​។​

​សូមជម្រាបថា​៖ ទិវា​នំ​បញ្ចុក​៩​មិថុនា របស់​សម្តេច​តេជោ​សន្តិភាព ត្រូវបាន​ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​ខេត្ត​កែប លោក កែ​ន សត្ថា រៀបចំឡើង​ក្នុង​ភាព​អធិកអធម នៅ​គ្រប់​មូលដ្ឋាន ដែល​មាន​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៣០០០​នាក់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.