ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ល្បែងស៊ីសង​ខុសច្បាប់​កំពុងតែ​រាលដាល​ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាត់ទុក​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ ==> ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​៣០០​គ្រួសា​ទទួល​អំណោយ​ពី​ក្រុម​ចលនា​យុវ​ជា​កម្ពុជា​(​ក្រុម​១៥៧) ==> ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សូ ងួន​ ==> ​ការការពារ​សន្តិភាព និង​ការ​ស្រាប​ព្រួស​មេត្តាធម៌​ជា​រឿង​ចាំបាច់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ ==> ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា​ ==> សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ឱ្យ​កម្លាំង​ប្រដាប់អាវុធ មាន​ងារ​ជា «​ឧកញ៉ា​» ទៀតឡើយ​ ==> ​នគរបាល​ខេត្ត​បាត់ដំបង បន្តរ​ការធ្វើ​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​វគ្គ​ទី​០២ ដល់​មន្ត្រី​របស់​ខ្លួន​ ==> សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ==> ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខេត្ត​កំពត​ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនៅ​ស្រុក​ឈូក​ ==> កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
0

​ឯកឧត្តម​វេង​សាខុ​ននិង​លោកជំទាវ​អមដំណើរ​ដោយ​សហការី​បាន​អញ្ជើញ​ចូលរួម​ពិសារ​នំ​បញ្ចុក​សាមគ្គី​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​វិហារ​ធំ​និង​ឃុំ​កោះ​រកា​

នា​ព្រឹក​ថ្ងៃអាទិត្យ ៧​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទូទាំង ១៥ ឃុំ​ក្នុងស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម និង ០៧ ឃុំ​ក្នុងស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​ទិវា​ពិសារ​នំ​បញ្ចុក​សាមគ្គី​ជាមួយ​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ស្រុក​ចុះជួយ​ឃុំ ក្រុម ប្រឹក្សា​ឃុំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​យ៉ាង​អធិកអធម​ក្រៃលែង​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃនេះ ឯកឧត្តម​វេង​សាខុន​សមាជិកគ​ណៈក​ម្មា​ធិ​ការ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់សៀម​និង​ស្រុក​តំបែរ​និង​លោកជំទាវ​ម៉ក់​ស៊ី​ថា​អមដំណើរ​ដោយ​សហការី​បាន​អញ្ជើញ​ចូលរួម​ពិសារ​នំ​បញ្ចុក​សាមគ្គី​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​វិហារ​ធំ និង​ឃុំ​កោះ​រកា​។ ក្នុងឱកាស​ជួបជុំ​ពិសារ​នំ​បញ្ចុក​សាមគ្គី​នេះ ក្នុង​នាម​ប្រធាន​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន ឯកឧត្ដម​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កំពង់សៀម និង​ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់​ជួប​តែ​ពុទ្ធិ​ពរ​ទាំង ៤ ប្រការ​។​

​ឆ្លៀត​យក​ឱកាស​នេះ​ផង​ដែរ លោក​ក៏​បាន​ធ្វើការ​សំណេះសំណាល សាកសួរ​សុខទុក្ខ​អំពី​ជីវភាព សុខភាព ការងារ​បង្កបង្កើនផល សន្តិ​ខុស និង​សុវត្ថិភាព​ភូមិ​ឃុំ និង​បាន​ដោះស្រាយ​នូវ​សំណូមពរ និង​សំណើ​មួយចំនួន​ពី​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការកសាង អភិវឌ្ឍ និង​ការពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។

​ដោយឡែក ទិវា​ពិសារ​នំ​បញ្ចុក​សាមគ្គី​នា​ថ្ងៃនេះ លោក​បាន​សង្ខេប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​នូវ​អត្ថន័យ​ជារួម​ថា កម្មវិធី​មាន​បំណង​សំខាន់​គឺ​÷ ទី​១. យក​ឱកាស​នេះ​អញ្ជើញ​បងប្អូន​ឲ្យមក​ជួបជុំ​ដើម្បី​ធ្វើការ​សន្ទនា​គ្នា​អំពី​សេចក្តីសុខ ចម្រើន និង​បញ្ហា​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។ ទី​២. បង្កើត និង​ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ​ក្នុង​រង្វង់​មហា​គ្រួសារ​ខ្មែរ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។ ទី​៣. បង្កើន ឬ​ឲ្យ​តម្លៃ​ទៅលើ​ផលិតផល​បន្លែបង្ការ​ក្នុងស្រុក និង​ទី​៤. រួមគ្នា​ថែរក្សា និង​អភិរក្ស​នំ​បញ្ចុក​ដែល​ជា​នំ​របស់​ខ្មែរ​ហើយ​ដែល​ជា​នំ​ខ្មែរ​យើង​និយម​បរិភោគ​ស្ទើរតែ​គ្រប់​កម្មវិធី​បុណ្យទាន​ផ្សេងៗ​។​

​ចំពោះ​កម្មវិធី​នា​ថ្ងៃនេះ​លោក​បាន​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យក​អស់​ស្មានរតី​ទទួលខុសត្រូវ​រៀបចំ​ពិធី​នេះ​ឡើង​បាន​យ៉ាង​ល្អប្រសើរ និង​ទទួល​ជោគជ័យ​។ សកម្មភាព​នេះ ស្តែង​ចេញ​ឲ្យឃើញ​ពីការ​រួបរួមសាមគ្គី និង​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​រវាង​អ្នកពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​បងប្អូន​នៅ​មូលដ្ឋាន​ផ្ទាល់​។​

​ស្ថិតក្នុង​បរិយាកាស​សប្បាយរីករាយ​ក្នុងការ​ទទួលទាន​នំ​បញ្ចុក​លោក​បាន​ក្រើនរំលឹក​ជូន​មន្ត្រី​មូលដ្ឋាន​ឲ្យ​យកចិត្តទុកដាក់អ​នុវ​ត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ត្រូវ​រួម​គ្នា​ថែរ ក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ភូមិ​ឃុំ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!