ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ឧត្តមសេនីយ៏ឯក​ង៉ែត ចាន់ថុន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ត្រពាំង​ប្រសាទ​ខេត្ត​ឧត្តរមានជ័យ​រៀបចំ​ទទួលទាន​នំ​បញ្ចុ​កសន្តិភាព​មហា​គ្រួសារ​យ៉ាង​សម្បាយ​រីករាយ​ក្រៃលែង

ឧត្តរមានជ័យ ៖​នា​ព្រឹក​ថ្ងៃអាទិត្យ ០៧​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៏ឯក ង៉ែត ចាន់ថុន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ​បាន​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​សាមគ្គីភាព​ជាមួយ​បងប្អូន​មន្ត្រីរាជការ​និង​បងប្អូន​សមាជិក សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៦០០​នាក់​ដើម្បី​ទទួលទាន​នំ​បញ្ចុក​សម្ល​ខ្មែរ ក្រោម​ដំបូល​សន្តិភាព ក្រោម​អធិបតីភាព ឯកឧត្តម​ឧត្តមសេនីយ៏ឯក​ង៉ែត ចាន់ថុន​ប្រធាន​ក្រុមការងារ​ចុះ​ជួយស្រុក​ត្រពាំង​ប្រសាទ​ខេត្ត​ឧត្តរមានជ័យ​តបតា​មការ​អំពាវនាវ​រប​ស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ការជួបជុំ​ទទួលទាន​នំ​បញ្ចុក​ជា​មហា​គ្រួសារ​ខ្មែរ​នា​ពេល​នេះ បាន​បង្ហាញឲ្យឃើញ​ពី​សាមគ្គី​ភាព មិត្តភាព ការលើកស្ទួយ​ផលិតផល​ខ្មែរ ដែល​នំ​បញ្ចុក​នេះ គឺជា​អាហារ​របស់​ខ្មែរ​មួយ​ប្រភេទ​ដ៏​ពេញនិយម​នៅ​គ្រប់​តំបន់​ដោយ​ប្រជាពលរដ្ឋ ចូលចិត្ត​ទទួលទាន​បំផុត​មិន​ថា ទទួលទាន​ជា​ប្រចាំ​ថ្ងៃ ឬ​ពេល​មាន​បុណ្យទាន ម្តងៗ​នោះទេ គេ​តែង​រៀបចំ​នំ​បញ្ចុក​មក​ទទួល​ភ្ញៀវ​ជា​ធម្មតា​និង​ដោយ​ក្តី​រីករាយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!