ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​ឈ្នះ​!​ឆ្នោត​ប្តេជ្ញា​រួម​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ​ឲ្យអស់​កម្លាំងកាយ​កម្លាំងចិត្ត​និង​ប្រាជ្ញា​ស្មារតី​ដើម្បី​បម្រើ​ប្រជាជន​

​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​ឈ្នះ​!​ឆ្នោត​ប្តេជ្ញា​រួម​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ​ឲ្យអស់​កម្លាំងកាយ​កម្លាំងចិត្ត​និង​ប្រាជ្ញា​ស្មារតី​ដើម្បី​បម្រើ​ប្រជាជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​សៅរ៍​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញ​នូវ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​។ នៅ​អាណ​តិ្ត​នេះ មានតែ​គណបក្ស​នយោបាយ​៣​ប៉ុណ្ណោះ​ក្នុង​ចំណោម​៧​គណបក្ស​ដែល​បាន​ចូលរួម​ការបោះឆ្នោត​បាន​ទទួល​អាសនៈ​ក្រុមប្រឹក្សា ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ច្រើនជាងគេ​លើសលប់​រហូតដល់​ទៅ ៣.៤៨៤ អាសនៈ ក្នុងចំណោម​អាសនៈ​សរុប ៣.៥៥៥ អាសនៈ​។ តាមរយៈ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ គណបក្សកាន់អំណាច​បា​ន​បង្ហាញ​ក្តីជឿជាក់​ថា សមាជិក​របស់​ខ្លួន​ដែល​នឹង​ចូល​កាន់តំណែង​នៅពេល​ខាងមុខ នឹង​រួម​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ដើម្បី​បម្រើ​ប្រជាជន​។​

​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញ​ឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ចំនួន​៣​ពាន់​៤​រយ​៨៤​អាសនៈ ដែល​ជា​ចំនួន​ច្រើន​លើសលប់​។​

​ចំណែក គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ញឹក ប៊ុនឆៃ​វិញ ទទួលបាន​អាសនៈ​ត្រឹមតែ ៣៨​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ទទួលបាន​អាសនៈ​តែ ៣៣​អាសនៈ ប៉ុណ្ណោះ​។​ភ្លាមៗ គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​គាំទ្រ និង ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។

​គណបក្សកាន់អំណាច​បា​ន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​។ សម្រាប់​គណបក្ស​កាន់អំណាច លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​នូវ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​តាមរ​យៈស​មាជិក សមាជិកា​នៃ​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​ការគាំទ្រ និង​ការផ្តល់​ជំនឿ​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ​ជា​បន្ត​ទៀត​។​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​៤​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការបោះឆ្នោត​គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​បាន​ជាប់​អាសនៈ​ក្រុមប្រឹក្សា​សូម្បីតែ​១​អាសនៈ​ឡើយ​។

​បើ​ទោះជា​បែប​នេះ​ក្តី ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក​គង់ មុនី​កា មិន​បាន​ភ្ញាក់ផ្អើល ឬ​អាក់អន់ចិត្ត​អ្វី​ទេ ព្រោះថា​លោក​បាន​ដឹង​ពី​លទ្ធផល​ជាមុន​រួចទៅហើយ​។​យ៉ាងណាក៏ដោយ លោក​គង់ មុនី​កា បាន​សម្ដែង​ការ​មិន​ពេញចិត្ត ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​អាសនៈ​ច្រើន​បែប​នេះ​។

​សម្រាប់​លោក​គង់ មុនី​កា ការ​ឈ្នះ​អាសនៈ​របស់​បក្ស​កាន់​អំណាច​នេះ គឺ​ប្រៀប​បាន​ទៅនឹង​ការ​ដាក់​មនុស្ស​ដដែល​ឱ្យ​បន្ត​ធ្វើ​ការងារ​ដដែល ហើយ​លទ្ធផល​ការងារ​ក៏​នៅតែ​ដដែល មិន​មាន​ការរីកចម្រើន​ជា​ដុំកំភួន​អ្វី​ឡើយ​។​បើទោះបី​មាន​ការលើកឡើង​បែបនេះ តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​ទំនុកចិត្ត​លើ​សមាជិក​របស់​ខ្លួន​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​។

​តាមរយៈ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ គណបក្សកាន់អំណាច​បា​ន​បង្ហាញ​ក្តីជឿជាក់​ថា សមាជិក​របស់​ខ្លួន​ដែល​នឹង​ចូល​កាន់តំណែង​នៅពេល​ខាងមុខ​នេះ នឹង​រួម​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ដើម្បី​បម្រើ​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.