ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

សមាគម​អតីតយុទ្ធជន​ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១២ ទិវា​អតីតយុទ្ធជន​កម្ពុជា ឆ្នាំ​២០១៩

ប៉ៃលិន​៖ នៅ​ថ្ងៃ​ទី​៦​ខែមិថុនា ឆ្នាំ​២០១៩​នេះ សមាគម​អតីត​យុទ្ធ​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១២​នៃ​ទិវា​អតីត​យុទ្ធ​កម្ពុជា នៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​
​ប៉ៃលិ​បាន​អញ្ជើញ​ចូលរួម​និង​លោក​ឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ប៉ៃលិន​។​

​ក្នុង​ឱកាស​នេះ សមាគម​អតីតយុទ្ធជន​ខេត្ត​ប៉ៃលិន​ក៏​បាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយ​អតីតយុទ្ធជន​ប្រមាណ​ជាង​២០០​នាក់​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ប៉ៃលិន​ជា​មេបញ្ជាការ​សឹក​រង​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ថា សមាគមន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​ទទួល​ឈើ​ធ្វើ​ផ្ទះ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ខមន្ត្រីី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ប្រធាន​សហគមន៍​អតីត​យុវជន​កម្ពុជា និង​សម្ដេច ក​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​ការ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស​.​អ​.​ក ចំនួន ៤០១.៣០៧ ម៉ែត្រ​គីប​ស្មើ​នឹង​ចំនួន ៨ ខ្នង​ផ្ទះ ជូន​គ្រួសារ​អតីតយុទ្ធជន សាងសង់​ផ្ទះ​ដែល​មាន​ដី​អត់​ផ្ទះ​។ បាន​ផ្តល់​ប្រាក់​មរណៈ​សង្គ្រោះ​ប្រចាំខែ ២៨​លាន​រៀល និង​បាន​ខ្ចី​ថវិកា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង បើក​ជូន​គ្រូ​សារ សព​អតីតយុទ្ធជន​ចំនួន​១៦​សព​ក្នុង​នោះ​រួមមាន​÷
​ជនពិការ​ចំនួន​៨​នាក់​ចំណាយ​៧៩.៩២៦០០​រៀល​
​ជន​និវត្ត​១៩​នាក់​ស្នើរ​និង​ថ​វ​វិកា​ចំនួន​៧៩.១៨០.១២០​រៀល​សរុប​១៥៩.០៩៧.០៦០​រៀន​(​មួយរយ​ហា​សិបប​ប្រាំមួយ​លាន​សូន្យ​កៅសិប​ប្រាំ​ប្រាំពី​ពាន់​)
​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត បាន​អាន​សារ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា និង​មាន​មតិ​ផ្តាំផ្ញើ​ដល់​សមាគម​អតីតយុទ្ធជន ត្រូវ​បន្ត​បំពេញ​សំណុំលិខិត​ស្នើសុំ​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ជូន​គ្រួសារ​សព​ឲ្យបាន​ទាន់​ពេលវេលា​
​។​

​លោក​បន្តថា ក្រៅពី​នោះ​ត្រូវ​បន្ត​ស្រង់​ស្ថិតិ​មុខសញ្ញា​អតីតយុទ្ធជន​ប្រចាំខែ ដើម្បី​ដក់​ប្រាក់​ភាគទាន និង​មរណៈ​សង្គ្រោះ​ជូន​បេឡា​ជាតិ ឲ្យបាន​ទាន់​ពេលវេលា​។​

​លោក​អភិបាលខេត្ត​បន្ថែមថា សមាគម​ត្រូវ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​អតីតយុទ្ធជន​ឲ្យបាន​រួចរាល់​នា​បំណាច់ ខែ​ឧសភា​នេះ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​ដើម្បី​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​អតីត​យុទ្ធ មាន​អទិភាព​ទទួលបាន​សេវា​នានា​ដូចជា ការបង្កើន​មុខរប​ប បណ្តុះបណ្តាល​មុខជំនាញ​វិជ្ជាជីវៈ ការផ្តល់​អាហារូបករណ៍ ការផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​។

​ក្នុងឱកាស​នោះ​ក្រុម​ការងារ​បាន​ចែក​ជូន​បងប្អូន​អតីតយុទ្ធជន​ក្នុង​ម្នាក់ៗ​ចំនួន​៣​ម៉ឺន​រៀល​ផងដែរ ៕
​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!