ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

រដ្ឋបាល​រាជធានី​-​ខេត្ត ​ស្លាក​ឈ្មោះ​អាជីវកម្ម​ដែល​ខុស ឬ​មិន​បាន​សុំច្បាប់ ត្រូវតែ​ទម្លាក់ចោល ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​

ខេត្ត​ប៉ៃលិន​៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី បាន​គូសបញ្ជាក់ថា ការលើក​ស្លាក​អាជីវកម្ម​ដែល​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ខុស​ពី​ឈ្មោះ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ឬ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត្ត​ជាមុន ត្រូវតែ​ទម្លាក់ចោល ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ពីព្រោះ​កម្ពុជា គឺជា​ប្រទេស​នីតិរដ្ឋ និង​ជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បានលើកឡើង​ដូច្នោះ នាឱកាស​ដែល​ឯកឧត្តម និង​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​របស់​ជនជាតិ​ចិន ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៍​បាន​ធ្វើ​ការណែនាំ និង​ពន្យល់​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​អាជីវកម្ម អំពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​ពាណិជ្ជ​នាម ព្រម​ទាំង​នីតិវិធី​ក្នុង​ការស្នើ​សុំ​នា​មក​រណ៍​ផ្លូវការ​សម្រាប់​អាជីវកម្ម ឬ​ក្រុមហ៊ុន​នានា នៅក្នុង​ប្រទេស​កម្ពុជា​។​បន្ថែម​លើ​នោះ​ទៀត ឯកឧត្តម វេង សុធី ក៏បាន​លើកឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការលើកកម្ពស់​បរិយាកា​សធុរកិច្ច និង​វិនិយោគ ព្រម​ទាំង​ការខិតខំ​ពង្រឹង​អនុវត្តន៍​ច្បាប់​កម្មសិទ្ធិបញ្ញា និង​ច្បាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ឯកជន ដែល​ជា​ក្បាលម៉ាស៊ីន​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ កន្លង​មក​រដ្ឋ បាល​ខេត្ត​តែងតែ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​អាជីវករ​ដែល​បាន​លើក​ស្លាក​យីហោ​ក្នុង​ការប្រកប​អាជីវកម្ម​ផ្សេងៗ នៅ​តាម​កន្លែង​អាជីវកម្ម​នានា អោយបាន​ត្រឹមត្រូវ និង​មាន​ច្បាប់​អនុញ្ញាតិ​ពី​អាជ្ញាធរ​ដែនដី ស្របតាម​ច្បាប់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​កំណត់​។ ឯកឧត្តម​បន្តថា​៖​ដើម្បី​អនុវត្ត​ច្បាប់​អោយ​មាន​ប្រសិទ្ធភាព​រដ្ឋបាល​ខេត្ត​និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវធ្វើ រុះរើ ស្លាក យីហោ​របស់​អាជីវករ​ចិន​ដែល​បាន​លើក​ស្លាក​យីហោ​ខុស​បច្ចេកទេស​ចេញ ហើយ អាជ្ញាធរ​មូលដ្ធាន​គ្រប់​លំដាប់ថ្នាក់​ទាំងអ​ស់​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ជំនាញ​ដែល​ជាប់​ពាក់ព័ន្ធ​ធ្វើ​ការណែនាំ​ពី​និតិ​វិធី​នៃ​ការដាក់​ស្លាក​យីហោ​អោយបាន​ត្រឹម ត្រូវ​ស្រប​តាម​ច្បាប់ គឺ​ទី​១-​ត្រូវ​ដាក់​តាំង​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ​នៅ​ខាងលើ​។​២-​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស​បន្ទាប់ពី​អក្សរ​ខ្មែរ​នៅ​ផ្នែក​ខាងក្រោម និង​ត្រូវមាន​ទំហំ​អក្សរ​មួយ​ភាគពីរ (១/២) នៃ​ទំហំ​អក្សរ​ខ្មែរ​។​ទី​/៣-​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​មានបំណង​ប្រើប្រាស់​អក្សរ​បរទេស ទី​៣ អាចដាក់​បាន​នៅ​ផ្នែក​ខាងក្រោម​បន្ទាប់​ទៀត​ដោយ​មាន​ទំហំ​អក្សរ​មួយ​ភាគពីរ (១/២) នៃ​ទំហំ​អក្សរ​ខ្មែរ​ដែរ​។​

​សូមបញ្ជាក់​ថា ក្នុងឱកាស​នោះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​កងកំលាំង​គ្រប់​លំដាប់ថ្នាក់ បានធ្វើការ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​ជនជាតិ​ចិន​ចំនួន ០២​ទីតាំង ដែល​ទី​តាំងទី​១-​គឺជា​ភោជនីយដ្ឋាន​ចិន ឈ្មោះថា ឌឺ​ហ្គ​ជ​ររ​ហ្វវល និង​ទី​តាំងទី​២ គឺជា superrich the best casino ស្ថិតនៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!