ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

អុញ​នោះ​…!​មេ​គយ​ព្រែក​ចាក​ក្លាយជា​ចោរឆក់​ទូរស័ព្ទ​អ្នកកាសែត​ខណៈ​កំពុង​ថត​សកម្មភាព​ល្មើស​ច្បាប់​នៅ​ច្រកព្រំដែន ដោយ​ឃើញ​ឈ្មួញ​នាំ​ទំនិញ​ចូល​មក​មាន​ភាពមិនប្រក្រតី​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ពុករលួយ​បាត់បង់​ចំណូល​រដ្ឋ​

ខេត្ត​កំពត​៖ មុន​នេះ​បន្តិច​មាន​ករណី​មេ​គយ​ចាក គឺ​លោក យី ថុល បាន​ឆក់យក​ទូរស័ព្ទដៃ​របស់​អ្នកកាសែត​ម្នាក់​ក្នុង​ចំណោម​ក្រុម​អ្នកកាសែត​ជាច្រើន​ទៀត ដែល​កំពុង​ផ្តិត​យក​រូបភាព​លើ​សកម្មភាព​នៃ​ការនាំ​ទំនិញ​គ្រប់​ប្រភេទ​ចូល​តាម​ច្រកទ្វារ​អន្តជាតិ​ព្រែក​ចាក ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត ដោយ​បាន​សង្កេតឃើញ​មាន​ភាពមិនប្រក្រតី​របស់​មន្ត្រី​គយ​នឹង​មេ​ឈ្មួញ​ទុច្ចរិត​ក្នុង​ការនាំ​ទំនិញ​ចូលមក​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ដែល​គេ​សង្ស័យថា ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​បង្កប់ ទំនិញ​ខុសច្បាប់ និង​ទំនិញ​មាន​សារធាតុ​គីមី​ជាដើម​។​

​ពេលនេះ​លោក យី ថុល ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ព្រែក​ចាក ត្រូវបាន​ប្រជាពលរដ្ឋ​និង​ក្រុម​អ្នកកាសែត​ចោទប្រកាន់ថា​បាន​ឆក់យក​ទូរស័ព្ទដៃ​មួយគ្រឿង​ពេល​កំពុង​ថត​យក​រូបភាព​នៅ​ច្រក​ព្រំដែន ដោយ​គ្មាន​សួរនាំ​មួយ​ម៉ាត់​ហើយ​ឆក់​យក​ទៅ​បាត់​និង​បំផ្លាញចោល​ក្នុង​គោលបំណង​បំបិទ​ភ័ស្តុតាង ហើយ​ថែមទាំង​ស្រែក​សំឡុត​គំរាមកំហែង​ក្រុមអ្នកកាសែត​យ៉ាង​ក្រអឺតក្រទម​នៅ​ចំពោះមុខ​មហាជន​ជា​សាធារណៈ​ដោយ​ប្រើ​សម្តី​ស្មើ​នឹង​ពួក​បាត​ផ្សារ​ជន​សង្គម​ងងឹត​មិន​សមជា​ថ្នាក់ដឹកនាំ​ទាល់តែសោះ​។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​លោក យី ថុល មេ គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ស្ថិតក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ទើប​ឡើងកាន់​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ព្រមទាំង​ប្រើ​អំណាច​គាបសង្កត់​យក​លុយ​ពី​ក្រុមអាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​កំប៉ិកកំប៉ុក​ពី​វៀតណាម​ទៀតផង ហើយ​មិន​តែ​ប៉ុណ្ណ្ណោះ​លោក យី ថុល ថែម​ទាំង​បញ្ជា​ឲ្យ​លោក រស់ សាត អនុប្រធាន​ស្នាក់ការ​ព្រមទាំង​បក្ខពួក​២​នាក់​ទៀត​ធ្វើ​ជា​លេស​ពិនិត្យមើល​ឡើងវិញ​នូវ​រាល់​ការ​នាំចូល​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ពី​ពួក​ឈ្មួញ​ធំៗ​សម្រាប់​ប្រមូល​លុយ​ដាក់​ថ្ងៃ​ដាក់​ខែ​ថែមទៀត​ផង​។​

​ប្រភព​ពី​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បានឲ្យដឹង​ថា​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ទំ​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​គឺ​បង់ពន្ធ​ត្រឹមតែ​៣០​ភាគរយ​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​លោក យី ថុល ឃុបឃិត​បែងចែក ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​ឈ្មួញ​និង​បក្ខពួក​យ៉ាង​សុខ​ស្រួល ព្រោះ​លោក យី ថុល ធ្លាប់​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​គាត់​កាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ទ្វេរ​ភាគី​៤០០​នៅក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មកម្ល៉េះ​ហើយ​ឥឡូវនេះ​លោក យី ថុល កំពុង​យក​មក​អនុវត្តន៍​ក្នុង​យុទ្ធសាស្ត្រ​គ្រុឌ​ជាន់​គ្រុឌ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជា​បន្ត​ទៀត​។​

​ប្រភព​បាន​បន្តថា ក្រោយ​ពេល​ឡើង​កាន់តំណែង​ជា​មេ​គយ​ច្រក​ព្រែក​ចាក​ភ្លាម​លោក យី ថុល បាន​បញ្ជា​ឲ្យ​លោក រស់ សាត ដែល​ជា​អនុប្រធាន​ស្នាក់ការ​ព្រមទាំង​បក្ខពួក​២​នាក់​ទៀត​ដើរ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ការ​នាំចូល​នាំចេញ ទំនិញ​គ្រប់​ប្រភេទ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក ចាក បន្ទាប់​ពី​ទទួលបញ្ជា​នេះ លោក រស់ សាត និង​បក្ខពួក​បាន​រឹតបន្តឹង​គាប​យកលុយ​ពី​ក្រុម ឈ្មួញ​នាំ​ចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក​យ៉ាង​កំរោល​តែម្តង ហើយ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់​លុយ​ដាក់​ខែ​ជា​ប្រចាំ​ដើម្បី​ឲ្យបាន​នៅ​បន្ត​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​សូមបញ្ជាក់​ថា​លោក យី ថុល កំពុង​ប្រើ​អំណាច​នឹង​តួនាទី​ខ្លួន​ធ្វើ​ជា​ដើមទុន​ដើម្បី​ប្រមូល​លុយ តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំង អស់ មិនតែប៉ុណ្ណោះ​លោក យី ថុល បាន​ចាត់ តាំង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​គាប​ជម្រិត​យ ក​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល នាំចេញ​ទំនិញ​តាម ច្រក​ព្រែក​ចាក​យ៉ាង​គឃ្លើន ហើយ​ថែមទាំង​គាបសង្កត់​ជាន់ក​ប្រជាពលរដ្ឋ អាជីវករ​តូចតាច​យក​លុយ​គ្មាន​ត្រា​ប្រណី សូម្បី​តែ​ពួកគាត់​រកស៊ី​លក់ដូរ​ទំនិញ​បន្តិច​បន្ទួច​ស្ទើរ​រក​លុយ​បង់​ឲ្យ​សមត្ថកិច្ច​និង​គយ​មិន​គ្រាន់​ផង ពួកគាត់​ត្អូញត្អែរ​ថា​សព្វថ្ងៃ​នេះ​រកស៊ី​ចិញ្ចឹម​តែ​គយ​ប៉ុណ្ណោះ​។​

​ប្រភព​បានឲ្យដឹង​ថា​សព្វថ្ងៃនេះ​លោក យី ថុល ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក កំពុង​ប្រើ​អំណាច​គាបសង្កត់​យកលុយ​ពី​អាជីវករ​តូចតាច​និង​ឈ្មួញ​ធំៗ​តាមរបៀប​ពុករលួយ​យ៉ាង​គគ្លើន​គ្មាន​ញញើត​កោតខ្លាច​ចំពោះ​មហាជន​រិះគន់​ឬ​ថ្នាក់ដឹកនាំ​ដកតំណែង​គ្រវាត់ចោល​នោះឡើយ ព្រោះ​លោក យី ថុល កំពុង​ងុបងុល​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ប្រចាំខែ​យក​មក​បែងចែក​បក្ខពួក​ខ្លួន​ធ្វើ​មាន​បាន​តែ​ប៉ុណ្ណោះ​។​

​ប្រភព​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ថ្មីៗ​នេះ​មាន​ករណី​នាំ​សារធាតុ​គីមី​ហាមឃាត់ ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ព្រែក​ចាក ខេត្ត​កំពត ដែល​មន្ត្រី​កាំកុងត្រូល​ពិនិត្យឃើញថា បង្គា​ជាច្រើន​តោន​មាន​ដាក់​លាយ​សារធាតុ​គីមី ដោយ​មាន​សណ្ឋាន ដូច​ចា​ហ៊ួយ ត្រូវ​ម្ចាស់​ទំនិញ​បានដាក់​លាយ​នៅក្នុង​បង្គា​ស្រស់​ទាំងនោះ​។​មន្ត្រី​ជំនាញ ក៏​បាន​តម្រូវឲ្យ​ម្ចាស់​រថយន្ត​ដឹក​បង្គា និង​ជា​តំណាង​ឲ្យ​ម្ចាស់​ទំនិញ ធ្វើ​កិច្ចសន្យា​បញ្ឈប់​នាំចូល​បង្គា ដែល​មាន​សារធាតុ​គីមី​ទាំងនោះ នៅ​ថ្ងៃ​ខាង​មុខ​តទៅទៀត​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ប្រជាពលរដ្ឋ​និង​អាជីវករ​បាន​សំណូមពរ​ដល់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​និង​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាពិសេស​លោក ឱម យិុនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​ចំពោះ​ភាពមិនប្រក្រតី​នៅ​អង្គភាព​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក យី ថុល ព្រម ទាំង​បក្ខពួក​មួយចំនួន​ទៀត​ផង ព្រោះ​លោក យី ថុល គ្រាន់ តែ​ឡើងកាន់តំណែង​មិនទាន់​បាន​អង្គុយ​កៅអី​ក្តៅ​គូថ​ស្រួលបួល​ផង បែរ​ជា​លោក យី ថុល និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត្រ​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ហើយ​ពេលនេះ​កំពុង​ធ្វើ​សង្គ្រាម​ស៊ីសាច់ហុតឈាម​ជាមួយ​អ្នកកាសែត​ចំ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់​ត្រូវតែ​ធ្វើការ​ចុះផ្សាយ​នូវ​ព័ត៌មាន​ពិត ដើម្បី​រួមចំណែក​នឹង​រាជរដ្ឋាភិបាល​។​

​ចំណែក​ករណី​លោក យី ថុល បាន​ឆក់យក​ទូរស័ព្ទដៃ​របស់​អ្នកកាសែត​នៅពេល​នេះ អង្គភាព​គេហទំព័រ​MSKnews​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ខាងលើ​បាន​ទេ​នៅ​ពេល​នេះ យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​រៀង​រាល់​ម៉ោង​ធ្វើការ​៕

 

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!