ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

លោក​(​ញឹក​ប៊ុន​លេខ​)​មេ​គយ​ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន​នឹង លោក​( ហ៊ុយ​ទូច​) ​ប្រធាន​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ មាន​ការឃុបឃិត គ្នា​ជា​ប្រព័ន្ធ​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ជ្រូក​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន​..!!

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៥​ខែ​ឧស​​ភា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ គោក​រមៀស​​ស្រុក ថ្មរ​ពួក ខេត្ត​បន្ទាយមានជ័យ​ ​លោក​(​ញឹក​ប៊ុន​លេខ​)​មេ​គយ​ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន​នឹង លោក​( ហ៊ុយ​ទូច​) ​ប្រធាន​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ មាន​ការឃុបឃិត គ្នា​ជា​ប្រព័ន្ធ​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​ឈ្មោះ​(​ប្រុស​)​នាំ​ជ្រូក​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន យ៉ាង​រលូន​ដោយ​គ្មាន​ការទប់ស្កាត់​ពី​មន្ត្រី​ពេទ្យសត្វ​នោះឡើយ​។​

​ដោយ​យោង​ទៅ​តាម​ការសម្ភាស​ន៍ របស់​អ្នកសារព័ត៌មាន ជាមួយ​ឈ្មួញ ឈ្មោះ​(​ប្រុស​) បាន​ប្រាប់​អ្នកសារព័ត៌មាន យើង​ឲ្យបាន​ដឹង​ថា​៖​ជ្រូក​គាត់​នាំចេញ​ជា​រៀង​រាល់​ថ្ងៃនេះ គឺ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ដោយ​មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ពេទ្យសត្វ​ផងដែរ​។

​ដោយ​ឈ្មួញ ឈ្មោះ​ប្រុស ម្ជាស់​ជ្រូក​ខាងលើ​នេះ​បាន​អះអាង​យ៉ាង​ជាក់លាក់​​ជ្រូក​របស់​គាត់​សុទ្ធតែ​មាន​ច្បាប់​ត្រឹមត្រូវ​​ចេញ​ពី​ពេទ្យសត្វ​ទើប​គាត់​អាច​នាំ​ចេញ​បាន ហើយ​ក្រុម​អ្នកសារព័ត៌មាន​បាន​សួរ​ទៀត​ថា​ចុះ​ជ្រូក​ដែរ​នាំចេញ​ជា​រៀងរល​ថ្ងៃ​ហ្និង​អោយ​បង់​យាង​ណា​?​ហើយ​លោក​ក៏​បាន​បន្តទៀតថា​ដោយ​ខាង​គយ​ប្រចាំការ​នៅ​ច្រក​តំបន់​បឹង​ត្រកួន​នោះ​គឺ​គាត់​គិត ជា​ក្បាលជ្រូក​១​ក្បាល់​១៥០​បាត់​។​

​ការជាក់ស្ដែង​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំងនៅ​ច្រក​តំបន់​បឹង​ត្រកួន​នោះ​ផ្ទាល់​ដោយ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ខាង​ពេទ្យសត្វ​ណា​ម្នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​ឡើយ​បណ្ដោយឱ្យ​ក្រុម​ឈ្មួញ​នាំ​ជ្រូក​ចេញ​យ៉ាង​រលូន​នាំគ្នា​យក​លុយ​ដាក់​ហោ​ប៉ាវ​ធ្វើ​មាន​ធ្វើ​បាន​រៀងខ្លួន ដោយ​មិន​ខ្វល់​ពី​ការប៉ះពាល់​ដល់​សុខភាព​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។​

​ក្រុមការងារ​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​បំភ្លឺ ពី​លោក​ញឹក ប៊ុន​លេខ​រាងរាល់​ម៉ោង​ធ្វើការ ៕

 

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!