ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ល្បែងស៊ីសង​ខុសច្បាប់​កំពុងតែ​រាលដាល​ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាត់ទុក​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ ==> ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​៣០០​គ្រួសា​ទទួល​អំណោយ​ពី​ក្រុម​ចលនា​យុវ​ជា​កម្ពុជា​(​ក្រុម​១៥៧) ==> ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សូ ងួន​ ==> ​ការការពារ​សន្តិភាព និង​ការ​ស្រាប​ព្រួស​មេត្តាធម៌​ជា​រឿង​ចាំបាច់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ ==> ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា​ ==> សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ឱ្យ​កម្លាំង​ប្រដាប់អាវុធ មាន​ងារ​ជា «​ឧកញ៉ា​» ទៀតឡើយ​ ==> ​នគរបាល​ខេត្ត​បាត់ដំបង បន្តរ​ការធ្វើ​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​វគ្គ​ទី​០២ ដល់​មន្ត្រី​របស់​ខ្លួន​ ==> សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ==> ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខេត្ត​កំពត​ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនៅ​ស្រុក​ឈូក​ ==> កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
0

ឯកឧត្តម វេង សាខុន​និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​រុក្ខទិវា​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ៧​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​រុក្ខទិវា​ដែល​ឆ្នាំ​នេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រោង​នឹង​ប្រារព្វ​នៅ​ថ្ងៃទី​០៩ ខែកក្កដា ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្យនៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នង​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​បន្ទាប់ពី​បាន​ដើរ​ពិនិត្យ​ពី​ស្ថានភាព​រួម​របស់​ទីតាំង​ដាំ​រួច​មក​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​ក្រុម​ការងារ​សម្រេច​បាន​។​ទន្ទឹមនឹងនេះ​លោក​សូម​ឲ្យ​ក្រុម​ការងា​រខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​រៀបចំ​ប្រារព្វ​ព្រះរាជ​ពិធី​នេះ​រួចរាល់​សព្វគ្រប់​បាន​ទាន់ពេលវេលា​ដូចដែល​បាន​គ្រោងទុក ។​

​មួយវិញទៀត រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​រៀបចំ​ផែនការ និង​បន្តសកម្មភាព​ដាំ​ដុះ​ឲ្យបាន​ពេញលេញ​លើ​ផ្ទៃដី ៩៨៧​ហ​ត នេះ និង​តំបន់​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​បៃតង​ឡើងវិញ ជាពិសេស​នៅ​តាម​វិថី​នានា​ក្នុង​ទី​រួម​ខេត្ត​។

​ដោយឡែក ដោយ​សង្កេត​ឃើញ​ពី​សក្តានុពល​និង​វិសាលភាព​នៃ​ដី​នៅក្នុង​ទីតាំង​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​គួរ​សិក្សា​ពី​គុណភាព​ដី​និង​លក្ខខណ្ឌ​អំណោយផល​ផ្នែក​ក្សេត្យ​បរិស្ថាន រួច​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​ខេត្ត​ក្នុង​ការបង្កើត​ស្ថានីយ​ពិសោធន៍​និង​ផលិត​ពូជ​ដំណាំ ដូចជា​ពូជ​ដំឡូង​មី ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ និង​ចែក​ជូន​កសិករ​ដើម្បី​ធានាបាន​គុណភាព កាត់បន្ថយ​បញ្ហា​ជំងឺឆ្លង និង​ការ​នាំចូល​ពូជ​ពី​ក្រៅប្រទេស​៕
​ដោយ ៖ សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!