ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

លោក ជាវ តា​យ ចុះ​ពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​បេតុង​ចំនួន​ពីរ​ខ្សែ​ក្នុង​សង្កាត់​ក្រាំង​អំពិល និង​សង្កាត់​កំពង់បាយ ក្នុង​ក្រុង​កំពត​

(​ខេត្ត​កំពត​)៖ នៅ​រលៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ឆ្នាំ​២០១៩ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​អមដំណើរ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង សង្កាត់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង ការសាងសង់​ផ្លូវ​បេតុង​ចំនួន​ពីរ​ខ្សែ​ដែល​ស្ថិតនៅ​សង្កាត់​ក្រាំង​អំពិល​និង​សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​

​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​គឺ​ទី​១-​ឈ្មោះ​ផ្លូវ​លាន​ស្រូវ​មាន​ប្រវែង​២០០០​ម៉ែត្រ​មាន​ទទឹង​៩​ម៉ែត្រ​អម​លូ​សងខាង​ផ្លូវ​មាន​មុខកាត់​០,៨​ម៉ែត្រ​ដែល​ត​បំបែក​ចេញពី​ផ្លូវ​ជាតិ​លេខ​៣​ទៅ​ខាងកើត​ក្រុង​កំពត​ក្នុង​នោះ​មាន​ប្រវែង​១០០០​ម៉ែត្រ​ឆ្លងកាត់​នៅក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​និង​១០០០​ម៉ែត្រ​ទៀត​ឆ្លងកាត់​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ដែល​ត្រូវ​ត​ភ្ជាប់​ទៅនឹង​ផ្លូវ​វាង​ក្រុង​កំពត​។​

​ចំណែកឯ​ផ្លូវ​ទី​២​គឺជា​ផ្លូវ​មានការ​សម្រប​សម្រួ​កផលប៉ះពាល់​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​កំពង់បាយ​ខាងជើង​សង្កាត់​កំពង់បាយ ត​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៣​ទៅ​ផ្លូវ​ត្រពាំង​ព្រលឹត​មាន​ប្រែង​៥៤០​ម៉ែត្រ ទទឹង​ផ្លូវ​មួយ​ចំណែក​ទំហំ​១០​ម៉ែត្រ​និង​មួយចំណែក​ធំ​ទៀត​មាន​ទំហំ​២០​ម៉ែត្រ​ដែល​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត​។​

​លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា​៖​បញ្ហា​ប្រព័ន្ធ​ផ្លូវ លូ​ទឹក​ក៏​ដូចជា​ហេ​ដ្ឋា​រេច​នា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​មិន​ថា​ក្នុង​ក្រុង​ឬ​ស្រុក​ដ៏​ទៃ​ទៀត​ឡើយ​គឺជា​បញ្ហា​ការគិតគូរ​ជា​ចាំបាច់​និង​ជា​ប្រចាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​រដ្ឋបាល​ខេត្ត​និង​ក្រុង ស្រុក ឃុំ​សង្កាត់​កន្លងមក​។ ព្រោះ​បើ​មាន​ហេ​ដ្ឋា​រេច​នា​សម្ព័ន្ធ​ល្អ​សម្បូរបែប​វា​អាច​ផ្ដល់នូវ​ភាពងាយស្រួល​សព្វបែបយ៉ាង​ក្នុង​ការបម្រើ​ដល់​ជីវភាព​រស់នៅ​និង​ការ​ចរាចរណ៍រ​ប្រជាពលរដ្ឋ ដោយ​មើលឃើញ​ពី​ភាពចាំបាច់​នេះ​ឬ​ការប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​សំណូមពរ​ឲ្យ​អា​ជ្ញធរ ក្រុង សង្កាត់​និង​ប្រជាពលរដ្ឋ​រួម​និង​អ្នកម៉ៅការ​សាងសង់​ត្រូវ​រួម​សហការ​គ្នា សម្របសម្រួល​ឲ្យបាន​ល្អ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​សាងសង់​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​ឆាប់រហ័ស​និង​តាម​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​បម្រើ​ឲ្យ​ការប្រើប្រាស់​បាន​យូរអង្វែង​។​

​ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ​អភិបាល​ខេត្ត​ក៏​បាន​ណែនាំ​ជម្រុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​សង្កាត់​ត្រូវតែ​យកចិត្តទុកដាក់​ជា​ចាំបាច់​ក្នុង​ការតាមដាន​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​ទឹក​ផ្លូវ​និង​បញ្ហា​អនាម័យ​បរិស្ថាន​ក្រុង​ដោយ​ទុកដាក់​ប្រមូល​សម្រាម​និង​ពង្រីក​សេវាកម្ម​ក្រុមហ៊ុន​ប្រមូល​សម្រាម​ជាពិសេស​ផ្សព្វផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋយ​ល់​ដឹង​និង​ចូលរួម​ទើប​ការអភិវឌ្ឍ​ទទួលបាន​លទ្ធផល​ជោគជ័យ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!