ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ល្បែងស៊ីសង​ខុសច្បាប់​កំពុងតែ​រាលដាល​ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាត់ទុក​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ ==> ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​៣០០​គ្រួសា​ទទួល​អំណោយ​ពី​ក្រុម​ចលនា​យុវ​ជា​កម្ពុជា​(​ក្រុម​១៥៧) ==> ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សូ ងួន​ ==> ​ការការពារ​សន្តិភាព និង​ការ​ស្រាប​ព្រួស​មេត្តាធម៌​ជា​រឿង​ចាំបាច់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ ==> ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា​ ==> សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ឱ្យ​កម្លាំង​ប្រដាប់អាវុធ មាន​ងារ​ជា «​ឧកញ៉ា​» ទៀតឡើយ​ ==> ​នគរបាល​ខេត្ត​បាត់ដំបង បន្តរ​ការធ្វើ​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​វគ្គ​ទី​០២ ដល់​មន្ត្រី​របស់​ខ្លួន​ ==> សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ==> ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខេត្ត​កំពត​ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនៅ​ស្រុក​ឈូក​ ==> កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
0

​លោក ជាវ តា​យ ដាស់តឿន​ដល់​អភិបាលក្រុង ស្រុក​ឱ្យ​ចាត់ការ​ចំពោះ​បុគ្គល​ដែល​បង្ក​ផល​ប៉ះពាល់​ដី បឹងបួ​របស់​រដ្ឋ ដោយ​ពុំ​ចាំបាច់​ពឹងផ្អែក​លើ​រដ្ឋបាល​ខេត្ត​

(​ខេត្ត​កំពត​) ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​កំពត បានលើកឡើង​ធ្ងន់ៗ​ថា ចាប់ពី​ពេលនេះ​ទៅ លោក​អភិបាលក្រុង ស្រុក​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួនឯង គឺ​ត្រូវតែ​អនុវត្ត​ការងារ​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​មក​លើ​រដ្ឋបាល​ខេត្ត ឬ​ស្ថាប័ន​ច្បាប់​ឡើយ ពិសេស​ករណី​ទន្ទ្រាន​ដីធ្លី​ខុសច្បាប់ ការចាក់​ដី​បំពាន​ចូល​ព្រែក បឹងបួ របស់​រដ្ឋ​ជា​ដើម​។​

​ការលើកឡើង​បែប​នេះ ខណ​:​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណ​:​បញ្ជារ​ការឯកភាព​រដ្ឋបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពត ដោយ​មាន​ការចូលរួម​ពី លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត តំណាង​យោធភូមិភាគ​៣ មេ​បញ្ជាការដ្ឋាន​កងពល​តូច​អន្តរាគមន៍​លេខ​១១ មូលដ្ឋាន​សមុទ្រ ទីបញ្ជាការ​ជួរមុខ នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​សរុប​ចំនួន ៩១​នាក់​។​

​លោក ជាវ តា​យ ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​រដ្ឋបាល​ដែនដី​និមួយៗ​ដាច់ខាត​មិន​ត្រូវ​យក​ភាពកម្សោយ​យកមក​ដឹកនាំ​ឡើយ ហើយក៏​មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​រដ្ឋបាល​ខេត្ត​គ្រប់​រឿង​នោះ​ដែរ យើង​ជា​អ្នកដឹកនាំ​ត្រូវតែ​ហ៊ាន​សម្រេច​ការងារ​គ្រប់​ជំពូក ដោយ​អនុវត្ត​តាម​ទិសដៅ​”​យក​បន្លា​ទៅ​ជួស​បន្លា​”​ទើប​ទៅ​រួច​។​

​លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​លោក​ចៅហ្វាយក្រុង ស្រុក​ទាំងអស់​ត្រូវតែ​មាន​វិធានការ និង​ចំណាត់ការ​ឱ្យមាន​ប្រសិទ្ធភាព​ទៅលើ​បុគ្គល​ខិលខូច ហើយ​បើ​មាន​ករណី​ណាមួយ​កើតឡើង ស្រុក​នោះ​ជា​អ្នកទទួលខុសត្រូវ ដោយ​មិន​ចាំបាច់​ឱ្យ​រដ្ឋបាល​ខេត្ត​ជួប​ផល​លំបាក​ដោយសារ​បញ្ហា​តូចតាច​បែប​នេះ​ឡើយ​។​

​លោក ជាវ តាវ បាន​បញ្ជាក់ទៀតថា ចំពោះ​បទល្មើស​ដែល​មាន​ភាពស្មុគស្មាញ ហើយ​ស្រុក​គ្មាន​លទ្ធភាព​ដោះស្រាយ គឺ​រដ្ឋបាល​ខេត្ត​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង​។​ជាមួយនេះ លោក​អភិបាលខេត្ត​ក៏​សូម​ជំរុញ​ដល់​អភិបាលក្រុង ស្រុក​ទាំងអស់​ត្រូវ​ពុះពារ​អនុវត្ត​ការងារ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ គឺ​ត្រូវ​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ដោះស្រាយ និង​រួម​គ្នា​ទទួលខុសត្រូវ រាល់​គ្រប់​បញ្ហា​នៅ​គ្រប់​មូលដ្ឋាន​។​

​លើសពី​នេះ​អាជ្ញាធរ​ស្រុក​គ្រប់​តំបន់​ត្រូវ​សហការគ្នា​ការពារ​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​គ្រប់​ប្រភេទ ពិសេស​ករណី​ទន្ទ្រាន​ដី​ព្រែក ប្រឡាយ បឹងបួ ដែល​ជា​ស​ម្ប​តិ្ត​របស់​រដ្ឋ​។​បើ​បុគ្គល​ណា​ទន្ទ្រាន​ត្រូវ​រក​វិធានការ​ទប់ស្កាត់​និង​ចាត់ការ​តាម​នីតិវិធី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!