ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​ខេត្ត​ប៉ៃលិន​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្រុមប្រឹក្សា ក្រុង​-​ស្រុក រាជធានី​ខេត្ត​

ប៉ៃលិន ៖ ថ្ងៃ​សុក្រ ៦​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២០១៩ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង​/​ស្រុក អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អុ​ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន ក្រុមការងារ​របស់​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា គណបក្សនយោបាយ​នានា​បាន​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្រុមប្រឹក្សា ក្រុង​-​ស្រុក រាជធានី​-​ខេត្ត​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អុ​ី ឈាន​ ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ កងកម្លាំង​ត្រូវ​ត្រៀម​អនុវត្ត​បទបញ្ជា​ថ្នាក់លើ ពោល​គឺ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប បើ​កើតមាន​នូវ​ហេតុការណ៍ ណាមួយ​បង្កដោយ​ក្រុម​ណាមួយ​ដែល​មានគំនិត​ប៉ុនប៉ង​រារាំង​មិន​ចង់ឱ្យ​ដំណើរការ​បោះឆ្នោត​។​

​លោក​បាន​កោតសរសើរ​និង​ស្នើ​ឲ្យ​ក្រុមការងារ​ចុះ​ជួយ និង​គណបក្ស​មូលដ្ឋាន​ទាំងអស់​ប្រធាន ពោល​គឺ​គណបក្ស​គ្រប់ផ្នែក អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​ថ្នាក់​កងកម្លាំងប្រដាប់អាវុធ យោធា នគរបាល កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ​ដែល​រក្សាបាន​នូវ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ចូលរួម​ថែរក្សា​បាន​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​បាន​នូវ​ការប៉ុនប៉ង​ធ្វេី​បដិវត្តពណ៌ ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​សម្តេច​តេជោ ហ៊ុន សែន ពី​សំណាក់​ពួក​អគតិ​-​អ​មិត្ត និង​បាន​ចូលរួម​ធ្វេី​ការងារ​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះធម្មជាតិ​ពិសេស​ខ្យល់​កន្ត្រាក់ និង​គ្រោះ​ថ្នាក់​នានា​។​

​លោក​បាន​សូម​ឲ្យ​មន្ត្រី និង​សមាជិក​ទាំងអស់​រួម​គ្នា​ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ ពោល​គឺ​សូម​អង្គ​បោះឆ្នោត​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​លោក​បន្តថា គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​យក​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ស្រុក ក្រុង ក្នុង​ខេត្ត​បន្ទាយ​មា​ន័យ​មាន​៥​គណបក្ស​រួមមាន ១.​គណបក្ស​ប្រជាជន​កម្ពុជា​, ២.​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, ៣.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, ៤.​គណបក្ស​ឆន្ទៈ​ខ្មែរ និង​៥.​គណបក្ស​សញ្ជាតិ​កម្ពុជា​។​

​ឯការ​ឃោសនា​រក​សម្លេង​ឆ្នោត​មាន​រយៈពេល​៨​ថ្ងៃ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងមកនេះ គណបក្ស​នានា​បាន​ធ្វើ​យុទ្ធនាការ​រៀងខ្លួន​នៅតាម​គោលដៅ​នានា​។​
​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ជាងគេ ពោល​គឺ​គណបក្ស​នានា​បាន​ត្រៀម​ខ្លួន​ជា​ហើយ​សម្រាប​ថ្ងៃ​បោះឆ្នោត​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខានស្អែក​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!