ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ល្បែងស៊ីសង​ខុសច្បាប់​កំពុងតែ​រាលដាល​ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាត់ទុក​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ ==> ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ​៣០០​គ្រួសា​ទទួល​អំណោយ​ពី​ក្រុម​ចលនា​យុវ​ជា​កម្ពុជា​(​ក្រុម​១៥៧) ==> ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កំពុង​រង​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សូ ងួន​ ==> ​ការការពារ​សន្តិភាព និង​ការ​ស្រាប​ព្រួស​មេត្តាធម៌​ជា​រឿង​ចាំបាច់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ ==> ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា​ ==> សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ឱ្យ​កម្លាំង​ប្រដាប់អាវុធ មាន​ងារ​ជា «​ឧកញ៉ា​» ទៀតឡើយ​ ==> ​នគរបាល​ខេត្ត​បាត់ដំបង បន្តរ​ការធ្វើ​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន​វគ្គ​ទី​០២ ដល់​មន្ត្រី​របស់​ខ្លួន​ ==> សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ==> ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខេត្ត​កំពត​ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនៅ​ស្រុក​ឈូក​ ==> កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣
0

មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ធ្វើ​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​- វប្បធម៌ ជូន​ដល់ មន្ត្រីរាជការ កម្លាំង​ឧទ្យាន​រក្ស និង​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ច្បាប់​

​ខេត្ត​ប៉ៃលិន ៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។ ដើម្បី​ថែរក្សា​សម្បត្តិ​ទាំងនោះ ឱ្យ​បាន​គង់​វង់ លុះត្រាតែ​មាន​ការចូលរួម​ពី​យើង​ទាំងអស់គ្នា នៅ​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវតែ​ចាត់ទុក​សម្បត្តិ​ទាំងនោះ ជា​របស់​យើងទាំងអស់គ្នា ពិសេស​ប្រជា​សហគមន៍ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​តែម្តង ។

​ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន គតិយុត្តិ ស្តីពី​«​ការគ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​-​វប្បធម៌​» ដល់​មន្ត្រី អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​បរិស្ថាន​ខេត្ត និង​ប្រជា​សហគមន៍ នៅ​ក្បែរ​តំបន់​បេតិកភណ្ឌ​ទាំងនោះ ។ ឯកឧត្តម​ក៏បាន​សំណូមពរ ដល់​ថ្នាក់ ដឹកនាំ គ្រប់​ស្ថាប័ន​មន្ទីរ​ចំណុះ មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​តែ​ចេះ​ស្រឡាញ់​បេតិកភណ្ឌ – វ​ប្ប ធម៌​ជាតិ ហើយ​រួមគ្នា​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ ។

​ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា នៅក្នុង​ខេត្ត​ប៉ៃលិន មាន​តំបន់ការពារធម្មជាតិ​មួយកន្លែង គឺ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត មាន​ផ្ទៃដី​ចំនួន​៦០.០០០ ហិកតា ក្នុង​នោះ​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​៣៨.២០៩​ហិកតា ឆ្នាំ​២០០៣ តំបន់​នោះ​បាន​សម្របសម្រួល​ជូនប្រ ជា​ពលរដ្ឋ​អាស្រ័យ​ផល​ទំហំ​៦៨០៣​ហិកតា ។ មួយកន្លែង​ទៀត គឺជា​តំបន់ បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ភ្នំ​យ៉ាត ជា​តំបន់​មាន​វត្ត​អារាម រុក្ខជាតិ​ជាច្រើន ដូចជា គគីរ បេង ធ្នង់ ឈើ​ក្រំ ខាង​ក្រោម​ដី​មាន​រ៉ែ​ត្បូ ង​ដែល​មាន​តម្លៃ​ដូចជា​ទទឹម កណ្តៀង និល តង ប៊ុត ជា​ប្រភេទ​ភ្នំ ។ លោក​បន្ត​ទៀត​ថា ចំណែក​ទីតាំង​ភ្នំ នេះ​គឺ​នៅជាប់​ផ្លូវជាតិ​លេខ​៥៧ ទល់មុខ​ផ្ទះ​ប្រជាពលរដ្ឋ ខាងត្បូង​ជាប់​នឹង​ផ្លូវលំ​ធ្វើ​ពី​បេតុង​ព័ទ្ធជុំវិញ​ភ្នំ ទាំងមូល ។ តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ភ្នំ​យ៉ាត មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន​២៣​ហិកតា នៅ​ចំណុច​ភ្នំ​យ៉ាត ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង និង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ជាមួយគ្នា​នោះ​ដែរ លោក​បណ្ឌិត លឿង កេស​រោ ប្រធាន​នាយកដ្ឋាន តំបន់​បេតិកភណ្ឌ នៃ​អគ្គ នាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួង​បរិស្ថាន បាន​ធ្វើ​បទ​បង្ហាញ​ពី​ច្បាប់​គតិយុត្តិ និង​របៀប​ការការពា​រ​ថែរក្សា តំបន់​បេតិកភណ្ឌ​ធម្មជាតិ – វប្បធម៌ ដល់​សិក្ខាកាម​យល់ដឹង​កាន់តែច្បាស់ អំពី​បទល្មើស ដែល​ប៉ះពាល់​ទៅដល់​សម្បត្តិ​ទាំងនោះ អាច​មាន​ទោស​យ៉ាងធ្ងន់ធ្ងរ​តាម​ច្បាប់​កំណត់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!