ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

មេ​គយ​ច​លត័​ខេត្ត​សៀមរាប​ស្រុក​ពួក លោក ម៉ៅ សាមឿន កាន់តែ​ល្បីល្បាញ​ខាង​ប្រមូល​លុយ​តាម​របៀប ពុករលួយ​នឹង​ជំរិត ប្រជាពលរដ្ឋ​

តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​សៀម​និង​ប្រទេស​យួន មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្ត​សៀមរាប បានឲ្យដឹង ថា​ការ​ដែល​ពួកគេ​អាច​រកស៊ី​កាក់កប​ដូច​សព្វថ្ងៃនេះ​គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ម៉ៅ សាមឿន ដែល​ជា​ប្រធាន​គយ​ច​លត័​ខេត្តសៀមរាប​។ ប្រភព​ពី​ឈ្មួញ​ទាំងនោះ បាន​បញ្ជាក់ទៀតថា ពួកគេ​និង​លោក ម៉ៅ សាមឿន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ដូច​បងប្អូន​ទៅ ហើយ​ទើប​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មក​លក់​ចែកចាយ​ដោយ គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​គយ​ក្នុង​ខេត្តសៀមរាប​។​

​ឈ្មួញ​ខ្លះ​បានឲ្យដឹងថា ពួក​គេ​បង់​លុយ លើ​តុ បង់លុយ​ក្រោម​តុ និង​បង់លុយ​លុយ​ថ្លៃ​បាយ​ទឹក​ឲ្យ​សមត្ថកិច្ច​គយ​ក្នុង​ខេត្តសៀមរាប តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​សៀមរាប បានឲ្យដឹង​ថា​ឈ្មួញ​មួយចំនួននាំ​ទំនិញ​គេច ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហើយ​ជួនកាល​មាន​ទាំង​ទំនិញ​ខុសច្បាប់​ផង​ដែរ​ចូល​តាម​ច្រក ប៉ោយ​ប៉ែត ច្រក​បឹង​ត្រកួន ខេត្ត​បន្ទាយមានជ័យ និង​ច្រក​ជាំ​ស្រ​ងាំ ច្រក​អូរ​ស្មាច់ ខេត្តឧ​ត្ត​រមាន ជ័យ យកមក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង ជាមួយ​លោក ម៉ៅ សាមឿន ជាមុន​ទៅ​ហើយ​។ ទំនិញ​ទាំងនោះ​មានដូចជា គ្រឿងសំណង់​គ្រប់ ប្រភេទ គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ និង​ប្រេងសាំង​ផងដែរ ដូច្នេះ​លោក ម៉ៅ​សាមឿន និង ក្រុម​មន្ត្រី​ក្រោម​ឱវាទ​អាច​រក​ប្រាក់​ចំណូល​តាម​របៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ការដែល លោក ម៉ៅ​សាមឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវ​គេ​ដឹងថា ដោយសារ​អាងខ្នង​ធំ​នៅក្នុង​អគ្គ​នា យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា ជួយ​ការពារ​គ្រប់​ពេលវេលា​ផង​ដែរ​។​

​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​សៀមរាប បាន​បង្ហើប​ឲ្យដឹង​ដឹង​ថា​លោក ម៉ៅ​សាមឿន​និង​បក្ខពួក​មួយចំនួន​តូច​កំពុង​សប្បាយចិត្ត​ក្នុង​ការប្រមូល​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តសៀមរាប កាន់តែ ច្រើនឡើងៗ​។

​ឈ្មួញ​ដែល​បង្កប់​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​រថយន្ត​ទេស ចរណ៍​ដឹកជញ្ជូន​ភ្ញៀវ​ពី​ប្រទេស​យួន​ចូល​មក​លក់​ចែកចាយ​នៅក្នុង​ខេត្ត​សៀមរាប គឺជា​ប្រភព ចំណូល​ដ៏​សំខាន់ របស់លោក ម៉ៅ សាមឿន និង​បក្ខពួក​ដែរ​ព្រោះ​ឈ្មួញ​ទាំងនោះ​ត្រូវតែ​បង់ លុយ​លើ​តុ លុយ​ក្រោម​តុ និង​លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់​ទើប​អាច​រួចខ្លួន​។ ជាង​នេះ ទៅទៀត​ឈ្មួញ​មួយចំនួន​នៅតែ​អាច​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ មិន​គ្រប់​ចូល​សៀមរាប យ៉ាង​រលូន​ព្រោះ​លោក ម៉ៅ សាមឿន និង​បក្ខ ពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ក្រអឺតក្រទម ជា​ពិសេស​ពេល​ដែល​ភ្នាក់ងារ យើង​ចុះ​ទៅ​យក​ពត័មាន​ផ្ទាល់​នៅ​គោលដៅ ស្រុក ពួក ខេត្តសៀមរាប ជិត​ជញ្ជីង​ថ្លឹង​រថយន្ត ប្រហែលជា​៣០០​ម៉ែត ទីតាំង​គយ​ច​ល​ត័លោក មឿន នេះ បុគ្គលិក​សុទ្ធតែ​សំលៀក​បំពាក់​ស៊ីវិល ហើយ​បាន​ប្រកែក​ជាមួយ​ភ្ញាក់​ងារ​យើង​ថា​ពួកគេ​មិនមែន​ជា​គយ​ទេ​តែ​អង្គុយ​ចាំ​យក​លុយ​ប្រជាពលរដ្ឋ ដូច​ដែរ​យើង​និយាយបានថា​ធ្វើស្រែ​លើ​ខ្នង​ប្រជាពលរដ្ឋ​តើ​ទីតាំង​ពុករលួយ​នេះ​និង​ឈ​ជើង​ដល់​ពេល​ណា​ទៀត​បើ​ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook ធ្វើអោយ​ប្រជាពលរដ្ឋ​ខឹងសម្បា​យ៉ាងនេះ ៕

 

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!