ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

ក្នុងឱកាស ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភ្ញៀវទេសចរ​សម្រុក​ម​ក​សម្រាក លម្ហែ​នៅ​រមណីយដ្ឋាន​ឆ្នេរកែប​ដូច​ទឹកបាក់​ទំនប់​

(​ខេត្ត​កែប​)៖ បើ​យើង​សង្កេតមើល​ទិដ្ឋភាព​ក្នុងឱកាស ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៣​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុម​អ្នកទេសចរ​បាន​សម្រុក​មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរកែប​ដូច​ទឹកបាក់​ទំនប់​។​

​យ៉ាងណាមិញ​ក្នុង​ដំណើរ​កំសាន​នៅក្នុង​រមណីដ្ឋាន​ឆ្នេរកែប ភ្ញៀវទេសចរ​តែងតែ​ផ្តោតអារម្មណ៍​ជាមួយនឹង​ទេសភាព​យ៉ាង​ស្រស់បំព្រង​នៅតាម​ដងផ្លូវ ពិសេស​អ្នកដំណើរ​បាន​គយគន់​ផ្កាក្ងោក​ដែល​កំពុង​រីក​ស្គុះ​ស្គាយ បង្អួត​សម្រស់​នៅ​គ្រប់​ដង​វិថី​នៃ​ទីក្រុង​កែប​។​

​មិនតែប៉ុណ្ណោះ ភ្ញៀវ​ទេសចរណ៍​ពិតជា​សំដែង​ក្តីរីករាយ​យ៉ាង​ខ្លាំង ខណៈ​ដងផ្លូវ​សំខាន់ៗ​ជាច្រើន​របស់​ខេត្ត​កែប​ត្រូវបាន​ស្ថាបនា ពង្រីក​ដ៏​ធំ​ទូលាយ​អម​ដោយ​សួន​នៅ​ចំ​កណ្តាល ងាយស្រួល​ធ្វើ​ដំណើរ បញ្ចៀស​ការកកស្ទះ​។​លើសពី​នេះ​ក្នុង​តំបន់​ទេសចរណ៍​ខេត្ត​កែប ក៏​ត្រូវ​បាន​តាក់តែង​កែលម្អ​ប្រកប​ដោយ​សោភ័ណភាព​យ៉ាង​ស្រស់ត្រកាល​គ្មាន​ពីរ​ផងដែរ​។​

​ជាមួយនេះ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ក្រៅពី​ការដើរ​កម្សាន្ត​នៅក្នុង​ទីប្រជុំជន​មាត់​ឆ្នេរកែប គេ​បាន​សង្កេតឃើញ​ក្រុម​អ្នកទេសចរ​បាន​នាំគ្នា​ទៅ​សម្រាក លម្ហែ​នៅតាម​តំបន់​ទេសចរ​ជាច្រើន​ទៀត​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ដូចជា​ឆ្នេរ​អង្កោល តំបន់​ទេសចរណ៍​ភ្នំ​វ​ល្លិ៍ សួន​មេអំបៅ និង​នៅតាម​បណ្តា​កោះ​មួយចំនួនទៀត ពិសេស​ឆ្នេរ​កោះទន្សាយ​ជាដើម​។​

​មហាជន​ភាគច្រើន​ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​មួយចំនួន​តែង​ផ្តោត​ការចាប់អារម្មណ៍​ពី​ទេសភាព​ដ៏​ស្រស់បំព្រង​គ្មាន​ពីរ​របស់​ខេត្ត​កែប ដូច​ជា​ការ​គយ​គន់មើល​ព្រៃ​ភ្នំ​ដែល​គ្របដណ្តប់​ទៅដោយ​ដើមឈើ​គ្រប់​ប្រភេទ ប្រកប​ដោយ​សម្រស់​យ៉ាង​ទាក់ទាញ​។​ការ​មក​លម្ហែ កម្សាន្ត​នាឱកាស​នេះ ភ្ញៀវទេសចរ​តែងតែ​ប្រដូច​តំបន់​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ប្រៀប​បាន​នឹង​ឋាន​តុសិត ដែល​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ស្ទើតែ​ប្រៀប​មិនបាន​។​

​ជា​ការពិត​ណាស់ ការ​មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប យើង​ពិតជា​បាន​ស្រូប​យក​នូវ​ខ្យល់អាកាស​យ៉ាង​ត្រជាក់​បរិសុទ្ធ ថែមទាំង​បាន​ភ្លក្ស​នូវ​រសជាតិ​អាហារ​គ្រឿង​សមុទ្រ​ស្រស់ៗ​គ្រប់​ប្រភេទ ប្រកប​ដោយ​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសារ​។​

​ទន្ទឹម​នឹង​កំណើន​ភ្ញៀវទេសចរ​ក្នុង​ពិធីបុណ្យ​ជាតិ​សំខាន់ៗ ពិសេស​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មហាជន​ក៏​បាន​សម្រុក​មក​លម្ហែកាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ភ្ញៀវ​តែងតែ​កោតសរសើរ​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ដែល​បាននិងកំពុង​ពុះពារ ធ្វើ​ការកែលម្អ កែប្រែ​សោភ័ណភាព​ឲ្យ​កាន់តែ​ស្រស់បំព្រង ដើម្បី​ឲ្យ​សក្តិសម​ជា​ខេត្ត​ទេសចរណ៍​ដែល​កំពុង​ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្រស់ស្អាត​ជាង​គេ​លើ​ពិភពលោក គឺ​”​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត​”​គ្រប់​រដូវ​កាល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!