ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​០១ ខ្សែ​ប្រវែង ៣,៦០០ ម៉ែត្រ ត្រូវបាន​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​

(​ខេត្ត​កែប​)៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​០១​ខ្សែ មាន​ប្រវែង​៣.៦០០​ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ត្រូវបាន​ធ្វើ​ពិធី​បើកសម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ពិសាខ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត គណៈ​អភិបាលក្រុង កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្ក​ភាព មេភូមិ ចៅសង្កាត់ នឹង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​ស្វាគមន៍​របស់លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​រួចមក លោក កែ​ន សត្ថា អភិបាលខេត្ត បាន​មានប្រសាសន៍ថា​៖ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើប​យើង​មាន​ថ្ងៃនេះ ផ្លូវ​នេះ​កាលពីមុន​គឺជា​ផ្លូវ​រទេះ ដែល​បងប្អូន​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ដំណើ​ណាស់ តែ​ពេល​នេះ​យើង​មាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ទុក​ជូន​បងប្អុន​ធ្វើដំណើរ​បាន​ដោយ​ស្រួល​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ពិតមែន​តែ​ផ្លូវ​នេះ​វា​មិន​បាន​ចាក់​កៅស៊ូ ឬក៏​បេតុង​ក៏ដោយ​តែ​វា​ងាយស្រួល​ជាង​ពី​មុន​ដែរ ហេតុនេះ​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​សូមមេត្តា​ជួយ​មើល​ថែរក្សា​ឲ្យបាន​ស្ថិតស្ថេរ គង់វង្ស យូរអង្វែង ព្រោះ​វា​ជា​ផ្លូវ​របស់​យើងទាំងអស់គ្នា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!