ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​សក្តានុពល​ខេត្ត​កំពត លើក​ទី​៤ ឆ្នាំ​២០១៩

(​ខេត្ត​កំពត​) ដោយ​មាន​ការសម្របសម្រួល​រៀបចំឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពត​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​ខេត្ត​កំពត​ឱ្យ​កាន់តែ​រី​ចម្រើន​នោះ ពិព័រណ៍​ផលិតផល​សក្តានុពល​ខេត្ត​កំពត​លើក​ទី​៤ ឆ្នាំ​២០១៩ ត្រូវបាន​សម្ភោ​ធ​បើក​បង្ហាញ និង​ដាក់តាំង​លក់​ជូន​អតិថិជន ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ដែល​ពិធី​នេះ​បាន​ចាប់ផ្ដើម​ធ្វើឡើង​នៅ​រសៀល​ម៉ោង​៤ ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោយ​អធិបតីភាព លោក ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត តំណាង លោក ជាវ​តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​ព្រឹត្តិការ​នេះ​ប្រព្រឹត្តិ​ទៅ​ក្នុង​បរិវេណ​មាត់​ព្រែក ក្បែរ​រូបសំណាក់​ព្រះអង្គដួង ដែល​ស្ថិត​ក្នុង​សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត​មាន​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩ អម​ដោយ​ការប្រគុំ​តន្ត្រី​រៀងរាល់​រាត្រី​ផងដែរ​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​។ នៅក្នុង​ពិព័រណ៍​នោះ មាន​ស្តង់​សរុប​ចំនួន ៦០ ស្តង់ ក្នុងនោះ​ក៏​មាន​ស្តង់​ផលិតផល​ស​កត្តា​នុព​ល​របស់​ខេត្ត​កែប និង​តាកែវ​ផងដែរ​។​

​លោក​ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ភោ​ធ​នោះ​ថា​៖ ពិព័រណ៍​ផលិតផល សក្តានុពល​ខេត្តកំពត រៀបចំ​ឡើង​ពេលនេះ​ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​ខេត្ត​កំពត ពិសេស​ជំរុញ​ការនាំចេញ ផលិតផល​សក្តានុពល​របស់​ខេត្ត​កំពត ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ ក៏​ដូច​ជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក ដើម្បី​រួមចំណែក​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អន្តរជាតិ​លើ ផលិតផល​ឧស្សាហកម្ម សិប្បកម្ម កសិកម្ម និង​វិស័យ​ទេសចរណ៍​ផង​ដែរ​។​

​លោក​អភិបាលរង​ខេត្ត​បន្តទៀតថា​៖​តាមរយៈ​ពិព័រណ៍​នេះ គឺ​ក៏​ចង់​បង្ហាញ​ដល់​សាធារណ​:​ជន​ទាំង​ជាតិ និង​អន្តរជាតិ​ថា ខេត្ត​កំពត​គឺជា​ខេត្ត​មួយ​ដែល​មាន​ផលិតផល​សក្តានុពល​ជាច្រើន​ដូចជា​៖ ស៊ីម៉ង់ត៍ អំបិល ផលិតផល​ផ្កាអំបិល ម្រេច​កំពត ទុរេន សាវម៉ាវ មង្ឃុត ដូង ស្វាយ ចេក ស្រូវ​អង្ករ​ជាដើម ។​មិនតែប៉ុណ្ណោះ​ខេត្តកំពត​ក៏​មាន​រោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម​ជាច្រើន​កន្លែង​ដែល​កំពុងតែ​ដំណើរការ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន ចំនួន​ជាង​ពីរ​រយ​កន្លែង ហើយ​ក្នុងនោះ​រួម​ទាំង​ការផលិត​កែច្នៃ​ជលផល​សមុទ្រ​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​សប្បាយរីករាយ ជាមួយនឹង​ការប្រគំ​តន្ត្រី ព្រមទាំង​រីករាយ​ក្នុងការ​ទស្សនា​ពិព័រណ៍​នេះ​ផងដែរ ហើយ​ក្រោយពេល​បាន​ទស្សនា ផលិត​ករ អាជីវករ និង​ប្រាស្រ័យ​ទាក់ទង​គ្នា ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក រកឃើញ​នូវ​ចំណុចខ្សោយ ចំណុចខ្លាំង របស់​ខ្លួន​ដើម្បី​កែលម្អ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ផលិតផល​របស់​ខ្លួន ផលិត​និង​ធានា​បាន​ទាំង​បរិមាណ និង​គុណភាព និង​មាន​ភាព​ទាក់ទាញ​ដើម្បី​ដណ្តើម​បាន​ទីផ្សារ​កាន់តែ​ធំ​ទូលាយ ក្នុង​គោលដៅ​បង្កើន​ប្រាក់​ចំណេញ​ឱ្យបាន​កាន់តែ​ច្រើនឡើង​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!