ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

លោកស្រី​យូ សុគន្ធ ណែនាំ​មន្ត្រី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក​ជំរុញ​លើ​ការងារ​គ្រប់គ្រង​ចាត់ចែង​មន្ត្រី​បុគ្គលិក​អោយស្រប​តាម​គោលការណ៍ បែបបទ​និង​នីតិវិធី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

(​ខេត្ត​កំពត​)៖ នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​គោលការណ៍ បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បុគ្គលិក នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​កំពត ក៏​មាន​មតិ​ណែនាំ​ក្រើនរំលឹក​ចំពោះ​មន្ត្រី​ថ្នាក់ដឹកនាំ​សាលាខេត្ត​- ក្រុង ឲ្យ​អនុវត្ត​ទៅតាម​ទម្រង់​បែបបទ​ដែល​ថ្នាក់លើ​បាន​ណែនាំ​កន្លងមក​។​

លោកស្រី​យូ សុគន្ធ​អភិបាលរង​ខេត្ត​បាន​លើក​បញ្ជាក់​ទៀត​ថា​៖ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​ពង្រឹង​ការគ្រប់គ្រង ចាត់ចែង​មន្ត្រី​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ល្អ​លុះត្រាតែ​ទាមទារ​ឲ្យមាន​ការគោរព​អនុវត្តបា​ន​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍ បែបបទ​និង​នីតិវិធី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​បានកំណត់ ពោល​គឺ​ការ​តម្លាភាព គណនេយ្យភាព អព្យាក្រឹត​និង​សមធម៌​ហើយ​ត្រូវ​ជៀសវាង​ឲ្យបាន​នូវ​វប្បធម៌​អន្តរាគ​មន៍ បក្សពួក​និយម​និង​គ្រួសារនិយម​។

​លោកស្រី​យូ សុគន្ធ ក្នុងនាម​តំណាង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នា​ឱកាស​នោះ​ក៏​បាន​បញ្ជាក់ទៀតថា​៖ ដើម្បី​ឆ្លើយតប​និង​ប្រសិទ្ធភាព​ការងារ​ទាំងអស់​ខាងលើនេះ​នាយក​រដ្ឋបាល​សាលាខេត្ត​និង​នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ព្រម​ទាំង​អភិបាល​និង​នាយក​រដ្ឋបាល​ក្រុង ស្រុក​ទាំងអស់​ត្រូវ​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​បន្ថែមទៀត ដើម្បី​ធ្វើ​ជា​សេនាធិការ​ជូន​ក្រុមប្រឹក្សា​និង​គណៈ​អភិបាល ក្នុង​ការផ្ដល់​យោបល់​និង​រៀបចំ​ការងារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​ថ្នាក់​រដ្ឋបាល​របស់​ខ្លួន​អោយបាន​ស្រប​តាម​គោលការណ៍​បែប​បទ​និង​នីតិវិធី​កំណត់​។​

​ទន្ទឹមនេះ​នាយក​រដ្ឋបាល​ខេត្ត​និង​នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ព្រមទាំង​មន្ត្រី​ដែល​ទទួលបន្ទុក​ការងារ​បុគ្គលិក ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព​និង​យល់ដឹង​ជំនាញ​ការងារ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​ថែម​ទៀត ។ ពិសេស​ច្បាប់​រៀបចំ​អង្គការ ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​មួយចំនួន​ដែល​បាន​ប្រជុំ​ផ្សព្វផ្សាយ​នាពេលនេះ​។​

​ជាមួយ​ឱកាស​នោះ​លោកស្រី យូ សុគន្ធ ក៏​បាន​ណែនាំ​ថែមទៀត​ដល់​ថ្នាក់​ដឹកនាំ​នៅក្នុង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នី​មួយៗ​ត្រូវ​ផ្ដល់​ការគាំទ្រ​ដល់​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ទាំង​មធ្យោបាយ​និង​សម្ភារៈ​ដើម្បី​ឲ្យ​អង្គភាព​នេះ​អាចមាន​លទ្ធភាព​ដំណើរការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព រី​ឯ​ចំពោះ​អង្គភាព​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​និង​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក ក៏​ត្រូវ​ថែរក្សា​ទុកដាក់​និង​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ឯកសារ​និង​ទិន្នន័យ​បុគ្គលិក​អោយ​បាន​គត់​ហ្មត់​ល្អ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​បុគ្គលិក ការធ្វើផែនការ​និង​ការពិនិត្យ វាយ​តម្លៃ​ទៅលើ​មន្ត្រី​បុគ្គលិក​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​លោកស្រី​អភិបាលរង​ខេត្ត​ក៏​បាន​បន្ត​ក្រើនរំលឹក​ដល់​មន្ត្រី​រដ្ឋបាល​ថ្នាក់​ខេត្ត ក្រុង ស្រុក ត្រូវ​ប្រមូល​ចងក្រង ឯកសារ​ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ទុក​បំពេញ​ការងារ​របស់​ខ្លួន និង​បន្ត​ប្រជុំ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ទទួលបន្ទុក​ការងារ​បុគ្គលិក​របស់​រដ្ឋបាល​ក្រុង ស្រុក ឲ្យបាន​យល់ដឹង​អំពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ដើម្បី​មាន​មូលដ្ឋាន​អនុវត្ត​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​នៅ​ថ្នាក់​រដ្ឋបាល​ក្រុង ស្រុក​ឲ្យទទួល​បាន​ប្រសិទ្ធភាព​ល្អ​ប្រសើ​រ​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

—————————–

[Forwarded from សេង ណា​រិទ្ធ​]
​សេង ណា​រិទ្ធ​:
Seng Narith
​ភ្ញៀវ​ទេសចរ​បាន​និង​កំពុង​សម្រុក​មក​សម្រាក លម្ហែ​ក្នុង​ខេត្ត​កែប កាន់តែ​ទ្វេដង ខណៈ​សមិទ្ធផល​ជាច្រើន​ត្រូវបាន​បង្ហាញ​ជា​រូបរាង​
………………………
(​ខេត្ត​កែប​)៖ បច្ចុប្បន្ន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាននិងកំពុង​សម្រុក​ម​ក​សម្រាក ល​ម្ហែ កម្សាន្ត​កាន់តែ​ច្រើនឡើង ខណៈ​សមិទ្ធផល​ជាច្រើន​ត្រូវបាន​រំ​លេចចេញ​ជា​រូបរាង ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ជាដើម​។​

​បើ​យើង​សង្កេត​នៅតាម​ដងផ្លូវ​សាធារណៈ ទូទាំង​ខេត្ត ត្រូវបាន​អាជ្ញាធរ​ខេត្ត​ជំរុញ​ដល់​ដល់​ផ្នែក​ជំនាញ​រៀបចំតាក់តែង កែលម្អ​ប្រកបដោយ​ភាពស្រស់ស្អាត ដូច​ជា​ការស្ថាបនា​ផ្លូវ​យ៉ាង​ធំ​ទូលាយ​ប្រកបដោយ​គុណភាព តាក់តែង​លម្អ​សួនច្បារ​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ដោយ​ដាំ​ផ្កា​ចម្រុះ​ពណ៌ និង​ដាំ​បង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​ក្នុង​ពេល​រាត្រី​។​

​ដោយសារ​ខេត្ត​កែប​ត្រូវបាន​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​សុទ្ធតែ​ធំ​ទូលាយ ពិតជា​បាន​ទាក់ទាញ​ក្រុម​អ្នក​ទេសចរណ៍ ឲ្យមក​សម្រាក លម្ហែ​កាន់តែ​ច្រើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ព្រោះតែ​ភាព​លេចធ្លោ ខេត្ត​កែប​ត្រូវបាន​ទទួល​នូវ​ជ័យលាភី​ជា​បន្តបន្ទាប់ ដូចជា​ពានរង្វាន់​ឆ្នេរ​ស្រស់ស្អាត​ជាង​គេ​លើ​ពិភពលោក ជ័យលាភី​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង​ផ្ទួនៗ​គ្នា ជាដើម​។​ល​។​

​យ៉ាងណាមិញ​ខេត្ត​កែប ក្រោម​ការដឹកនាំ​ដ៌​ឈ្លាសវៃ​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​មាន​ការជំរុញ​ដល់​មន្ទីរ​ជំនាញ​នានា ពិសេស​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ពុះពារ​អនុវត្ត ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ ចាប់ពី​ទីប្រជុំជន​រហូត​ដល់​ទី​ជនបទ​ដាច់ស្រយាល​។​

​ស្តែង​ចេញ​ពី​ការងារ​ជាច្រើន លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ច្រើន​ស្អេកស្កះ​នៅលើ​ទឹកដី​ខេត្ត​កែប ត្រូវបាន អាជ្ញាធរ​ខេត្ត​ជំរុញ​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់ ដូចជា​កំណាត់​ផ្លូវ​នានា​ស្ថិត​តាម​ភូមិសាស្ត្រ​ខេត្ត​កែប ក្រោយ​ពី​រង​ការខូចខាត​កន្លងមក ដោយ​មន្ត្រី​ជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​សម្រុក​ជួសជុល​យ៉ាង​សស្រាក់សស្រាំ បើទោះជា​មាន​ឧបសគ្គ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លះៗ​ក៏ដោយ​។​

​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា ចំពោះ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចំណុច​គីឡូម៉ែត្រ​១៩-២០-២១-២២​និង​២៣ ដែល​កំពុង​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​នោះ ពេល​នេះ​មន្ត្រី​ជំនាញ​ចាប់ផ្តើម​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ស្ថាបនា​ជា​ថ្មី​ចាប់ពីពេលនេះ​តទៅ ដោយ​ទីតាំង​ជាច្រើន​ត្រូវបាន​ជួសជុល​បាន​រួចរាល់​ជា​ស្តាពរ​។

​លោក​ម៉ម ទូច បាន​បន្ថែមថា ដើម្បី​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ពលរដ្ឋ ខាង​មន្ទីរជំនាញ​ក៏​ត្រូវ​ចាត់ឲ្យ​មាន​រថយន្ត​បាញ់​ទឹក​បន្សើម​ផ្លូវ​នៅ​ចំណុច​ផ្លូវ​ដែល​កំពុង​ជួសជុល ក្នុង​មួយ​ថ្ងៃ​៣​ដង​ផងដែរ​។​

​សូមបញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៣៣​អា ត្រូវបាន​មន្ត្រី​ជំនាញ​ស្ថាបនា​ប្រកបដោយ​ស្តង់ដា និង​មាន​ភាព​ធំ​ទូលាយ អម​ដោយ​សួន​នៅ​កណ្តាល​ទ្រូងផ្លូវ និង​ដាំ​ផ្កា​ចម្រុះ​ពណ៌ ដោយ​មាន​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ពេលយប់​ផងដែរ​។​

​ដោយឡែក ចំពោះ​ផ្លូវ​ខេត្ត និង​ផ្លូវ​លេខ​៣៣ ព្រមទាំង​ផ្លូវលំ​ជា​ច្រើន​ខ្សែ នៅ​ទូទាំង​ខេត្ត​កែប ត្រូវបាន​អាជ្ញាធរ​ខេត្ត​ជំរុញ​ដល់​មន្ត្រី​ជំនាញ ស្ថាបនា និង​ជួសជុល​ជា​បន្តបន្ទាប់ ចាប់ពី​ទីប្រជុំជន​រហូត​ដល់​មូលដ្ឋាន​នានា នៃ​ភូមិសាស្ត្រ​ខេត្ត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!