ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​

ភ្នំណេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ឆ្នាំ​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross”​។ ទន្ទឹម​នឹង​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ហើយ​នោះ ក៏​មាន​ការអបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩) ផងដែរ​។ ពិធី​នេះ មាន​ការចូលរួម​ពី​វត្ត​មាន​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ សប្បុរសជន និង​សិស្ស និស្សិត​សរុប​ប្រមាណ​ជាង​៤​ពាន់​នាក់​។

​ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​សម្រេចបាន និង​កៀងគរ​រក​មូលនិធិ​ដើម្បី​បន្ដ​ប្រតិ​បត្ដិការស​កម្ម​ភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់​។​

​តាម​របាយការណ៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​កាកបាទក្រហមកម្ពុជា បាន​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ចំនួន ១៣៩,១១៣​គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​រងគ្រោះ ១០៣,៣៣២​គ្រួសារ នឹង​ងាយ​រងគ្រោះ​បំផុត​ចំនួន ៥៤,៣៣៨​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ ដែល​ទទួល​សេវាកម្ម​មនុស្សធម៌​ផ្សេង​ទៀត​ជាង ១០​ម៉ឺន​គ្រួសារ​។ លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏បាន​ផ្តល់​ផ្ទះ​ដល់​ចាស់ជរា​គ្មាន​ទីពឹង និង​ស្ត្រី​មេម៉ាយ​កូន​ច្រើន​បាន​ចំនួន ១៦៧​ខ្នង​ផ្ទះ​, ផ្តល់​អណ្តូង​ទឹកស្អាត ១៣៩​អណ្ដូង​, បង្គន់​អនាម័យ ៤៥៣​បង្គន់​, ផ្តល់​ស៊ីទែន​ទឹក​ចល័ត​ចំនួន​៤, ផ្តល់​ទូក​សហគមន៍​ចំនួន​៤ និង​ផ្តល់​រទេះរុញ​ដល់​ជនពិការ ចំនួន​៥៥០​គ្រឿង​។ ថវិកា​សប្បុរសធម៌​នេះ​ក្រៅ​ពី​ជួយ​ដល់​ជនរងគ្រោះ​បណ្តាល​មក​ពី​គ្រោះធម្មជាតិ និង​បញ្ហា​ផ្សេងៗ​នោះ​កាកបាទក្រហមកម្ពុជា​បាន​យក​ថវិកា​ប្រមាណ ១​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​ឧបត្ថម្ភ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ដល់​សប្បុរសជន​ជាតិ អន្តរជាតិ ម្ចាស់​ក្រុមហ៊ុន សប្បុរសជន​នានា ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ កងរាជអាវុធហត្ថ សាខា​កាកបាទ ក្រហម​កម្ពុជា រាជធានី​-​ខេត្ត​ទាំង​២៥ អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា​ដែល​តែងតែ​ចូលរួម​យ៉ាង​សកម្ម​ពុះពារ​នូវ​រាល់​ការលំបាក​ធ្វើយ៉ាងណា​ជួយសង្គ្រោះ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​ឧបទ្ទវហេតុ ឬ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ជួយ​កាត់បន្ថយ​ការលំបាក​ភាព​ងាយ​រងគ្រោះ​ទាំងឡាយ​នៅ​គ្រប់​ច្រកល្ហក​ទាំង​នៅ​តំបន់​ជិត ឬ តំបន់​ឆ្ងាយ​ដាច់ស្រយាល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើតឡើង​នា​ពេល​កន្លងមក​នៅ​តាម​បណ្តាល​ខេត្ត​នានា​។​

​ទន្ទឹមនឹងនេះ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិកា​រ​អន្តរជាតិ​កាកបាទ​ក្រហម ស​ហព​ន្ធ័​អន្តរជាតិ និង​សមាគម​ជាតិ​ជា​ដៃគូ​សហប្រតិបត្តិកា​រទាំ​ង​អស់​ដែល​តែងតែ​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស សម្ភារៈ ថវិកា និង​ពង្រឹង​ភាព​ជា​ដៃគូ​ជាទី​ពេញចិត្ត រួមជាមួយ​នឹង​ស្ថានីយ៍​ទូរទស្សន៍ អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ដែល​តែងតែ​ចូលរួម​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ​រាល់​សកម្មភាព និង​សមទ្ធិផលរ​បស់​កាកបាទក្រហមក​ម្ពុ​ជា នា​រយៈ​ពេលន្លងមក ជាពិសេស​ការលើកកម្ពស់​ការយល់ដឹង​ពី​សកម្មភាព និង​សមទ្ធិផលរ​បស់​កាកបាទក្រហមក​ម្ពុ​ជា ហើយ​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ធ្វើ​អោយ​កម្លាំង​មនុស្ស​ធ​ម៍ ដែល​ជាវ​ប្បធ​ម៍​ចែករំលែក​នៅតែ​ជា​កម្លាំង​ដ៏​រឹងមាំ និង​ជា​ប្រភព​ធនធាន​មិនចេះ​រីងស្ងួត​។​

​ថ្ងៃនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីសប្បាយរីករាយ និង​អបអរសាទរ​ចំពោះ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ នាពេលនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា តាមរយៈ​ប្រធានបទ «​ខ្ញុំ​ស្រលាញ់​កាក​បទ​ក្រហម​កម្ពុជា​» ឆ្នាំនេះ ពិ​ជា​មានន័យ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​ដ៏​ប្រពៃ​របស់​កាកបាទក្រហម​កម្ពុជា​ក្នុង​វិស័យ​មនុស្សធម៌​នេះ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​តេជោ​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ ឲ្យ​ពាក្យស្លោក “​ខ្ញុំ​ស្រលាញ់ កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross “ ក្លាយទៅជា​ការអនុវត្ត​ជាក់ស្តែង និង​ជា​ចលនា​ជាតិ​ទាំងមូល ចាប់ពី​ថ្នាក់​កំពូល រហូត​ដល់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបង្ហាញ​ពី​សារៈសំខាន់​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបម្រើ​ដល់​សកម្មភាព​មនុស្សធម៌ ដែល​បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​ក្នុងពេល​បច្ចុប្បន្ន​នេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ឬ​ដោយ​ប្រកាស​ផ្សេងៗ​។

​ជាមួយគ្នានេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​កម្លាំង​មនុស្សធម៌ ដែល​មាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ យុវជន​ស្ម័គ្រចិត្ត​តាម​បណ្តា​រាជធានី​ខេត្ត​-​ក្រុង​ទាំង​២៥​ដែល​បាន​ចូលរួម​ឆ្លើយតប​ទាន់ពេលវេលា​ក្នុងកា​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ឬ​ដោយ​ប្រការ​ផ្សេងៗ​កន្លងមក និង​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជនជាតិ អន្តរជាតិ ដែល​បាន​ផ្តល់​ជំនួយ​តាមរយៈ​កាកបាទក្រហមកម្ពុជា​ក្នុង​សក្មភាព​មនុស្ស​ធ​ម៍​ដ៏​ចាំបាច់​មួយ​នេះ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជូនពរ សប្បុរសជន ភ្ញៀវ​ជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ការបា​ទ​ក្រហម​កម្ពុជា​ក្នុង​សកម្មភាព​មនុស្សធម៌ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​។ បន្ទាប់មក សម្តេច​តេជោ ហ៊ុន សែន នឹង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បានផ្តល់​កិត្តិយស​ទទួល​ថវិកា​ពី​សប្បុរសជន​ដែល​បាន​ចូល​រួមវិភាគទាន​ដល់​សកម្មភាព​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ព្រមទាំង​បាន​អញ្ជើញ ពិនិត្យ​ការតាំង​ពិ​ពណ៌​សមិទ្ធផល​ស្នាដៃ​កាកបាទ​ក្រហម​កន្លងមក និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សប្បុរសជន ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!