ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! ==> ​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​បក្ស​ភឿ​ថៃ​ ==> សម្តេច​តេជោ ហ៊ុន សែន រៀបចំ​អាហា​ពេល​ល្ងាច​ទទួល​ប្រធាន​បក្ស​ភឿ​ថៃ និង​គណៈប្រតិភូ​ប្រកបដោយ​ភាពស្និទ្ធស្នាល​ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​នៃ​រដ្ឋបាល​ខេត្ត​ព្រះវិហារ ចំនួន ១២៥​រូប បាន​ធ្វើ​តេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន ១០០​ភាគរយ​ ==> កម្លាំងចម្រុះ​ខេត្តពោធិ៍សាត់ បន្ត​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង គ្រឿងញៀន និង​អាវុធជាតិផ្ទុះ ==> សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ ==> សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ ==> ទុស្សេ​ខ្សែភ្លើង បណ្តាល​អោយ​ឆេះ​រោងចក្រ​សម្ងួ​តមៀន មួយកន្លែង ក្នុង​ស្រុក​សាលា​ក្រៅ​ ==> រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចាស់ជរា ស្ត្រី​មេម៉ាយ ជន​មាន​ពិការភាព និង​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ចំនួន​១៦០​គ្រួសារ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​
0

​កុំ​ចេះតែ​ក្រ​អើត​ក្រ​ទម​រឿង​ពុករលួយ ! អគ្គនាយក​គយ កោះហៅ​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មក​បំភ្លឺ​ពាក់ព័ន្ធ​គាប​ឈ្មួញ​ឆៅៗ​ពេក​

​កុំ​ចេះតែ​ក្រ​អើត​ក្រ​ទម​រឿង​ពុករលួយ ! អគ្គនាយក​គយ កោះហៅ​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មក​បំភ្លឺ​ពាក់ព័ន្ធ​គាប​ឈ្មួញ​ឆៅៗ​ពេក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ លោក ឈួន សោភា ដែល​ល្បីឈ្មោះ​ខាង​កៀប​ជម្រិត​ឈ្មួញ​អោយ​បង់លុយ និង​មាន​រឿងអាស្រូវ​ក្នុង ការងារ​មិន​ចេះ​ស្រាកស្រាន្ត​នោះ ឈាន​ដល់​បែក​ពាង​ប្រហុក​ហើយ​។​

​ក្រុម​គយ​ដែល​មាន​ទីស្នាក់ការ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ជិត​ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ ពិសេស​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ត្រូវបាន​លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​ធ្វើលិខិត​កោះហៅ មកកាន់​អគ្គនាយកដ្ឋាន​ដើម្បី​បំភ្លឺ​ការងារ​មួយចំនួន តែ​គេ​មិនដឹង​ថា​បំភ្លឺ​រឿង​អ្វី​ខ្លះ​នោះទេ គ្រាន់​តែ​មន្ត្រី​គយ​មួយចំនួន​ខ្សឹបខ្សៀវ​គ្នា​ថា បើ​គ្មាន​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​ការងារ​ពន្ធគយ​ទេ ក៏​អគ្គនាយក​មិន​ហៅ​មក​បំភ្លឺ​ដែរ ខណៈ​បុគ្គល​រូប​នេះ​កាប់​ឈ្មួញ​អោយ​បង់លុយ​ឆៅៗ​។​

​បើ​យោង​តាម​លិខិត​កោះហៅ​របស់លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​ចេញ​កាល ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ បាន​កោះហៅ លោក ឈួន សោភា អត្ថ​លេខ​៤៣៦ មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​តំបន់​៥ អោយ​ចូលខ្លួន​មក​បំភ្លឺ​នៅ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ដែល​មាន​ទីតាំង​នៅ​អគ្គា​វឌ្ឍនៈ កា​ពី​តាល់ នៅវេលា​ម៉ោង​១៤ និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​។​

​គេ​មិនដឹងថា លោក​ឈួន សោភា មាន​កំហុស​ពាក់ព័ន្ធ​នឹង​ការងារ​អ្វី​នោះ​ទេ បាន​ដល់​ថ្នាក់​អគ្គនាយក​កោះហៅ អោយ​មក​បំភ្លឺ​យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ តែ​អ្នកដឹង​រឿង​បាន​អះអាងថា បើ​គ្មាន​រឿង​ទេ មិន​ដែល​នៅ​សុខៗ​មេ​ហៅ​អោយ​មក​បំភ្លឺ​នោះ​ឡើយ​។​

​តាម​មន្ត្រី​គយ​មួយរូប​បាន​បង្ហើប​អោយដឹងថា ចាប់តាំងពី​លោក​ឈួន សោភា ត្រូវបាន​តែងតាំង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់ ៥​ដែល​មាន​ទីស្នាក់ការ​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ក្បែរ​ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ បាន​ប្រមាណ​១​ឆ្នាំ​មកនេះ គឺ​លោក​ឈួន សោភា ធ្លាប់​ត្រូវបាន​អគ្គនាយក កោះហៅ​មក​បំភ្លឺ​ចំនួន​៣​លើក​ហើយ​រួម​ទាំង​លើក​នេះ​ផង ។ ក្នុងនោះ កន្លងមក លោក​ឈួន សោភា ធ្លាប់​បំពេញការងារ​មិន​ប្រក្រតី​ជាច្រើន​រហូត​ដល់​អ្នករ​ក​ស៊ី​ក៏​ធ្លាប់​ប្ដឹង កូនចៅ​ក៏​ធ្លាប់​ប្ដឹង​ដែរ ហើយ​រករឿង​ដក​បញ្ឈរជើង​កូនចៅ​ដែល​គ្នា​គ្មាន​កំហុស​ទៀតផង​។​

​កាលពី​ជិត​១​ឆ្នាំមុន ក្រោយពី​អគ្គនាយក​តែងតាំង​តួនាទី​ជា​ប្រធាន​គយ​តំបន់​៥​នេះ មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង ក៏មានការបែកធ្លាយ ពី​សកម្មភាព​ទារលុយ​ក្បាល​រថយន្ត​តាមតែ អំពើ​ចិត្ត មាន​បង់​ក្បាល​រថយន្ត​ផង បង់​ថ្លៃ​បាយ​ផង បង់​របប​មេ​ផង ខណៈ​ដែល​រថយន្តក្រុង​ទាំងអស់នោះ ក្រៅ​ពី​ដឹក​អ្នកដំណើរ មាន​ដឹកទំនិញ​ថែម​បន្តិច​បន្ទួច​តែប៉ុណ្ណោះ​។​

​តាម​សេចក្ដី​រាយ​ការណ៏​កាលណោះ ចំពោះ​រថយន្តក្រុង​ដឹក​ឥ​វ៉ាន់​លាយ​ជាមួយ​អ្នកដំណើរ គឺ​ត្រូវ​បង់​អោយ​ក្រុម​គយ​ចល័ត​តំបន់​៥​ខាងលើ​ពី​៦​ទៅ ៧​លាន​រៀល​ក្នុង​១​ខែ សំរាប់​រថយន្ត​១​គ្រឿង ហើយ​បើ​ក្រុមហ៊ុន​មាន​រថយន្ត​៥​គ្រឿង​ត្រូវរ​ត់​ឆ្លងកាត់ ប៉ុស្ដ៏​របស់​គាត់​គឺ​ត្រូវ​បង់គុណ​ចំនួន​លុយ​តាម​ចំនួន​ក្បាល​រថយន្ត ជាក់ស្ដែង មិនតែប៉ុណ្ណោះ​មន្ត្រី​គយ ដែលជា​អ្នក​ពូកែ​គាប​ទារលុយ​ខ្លាំងជាងគេ ដែល​កាលណោះ​គេ​ស្គាល់ឈ្មោះ​អឿន និង​ឈ្មោះ​រី នោះ នៅ​ឆ្លៀត​អោយ​ម្ចាស់​រថយន្ត ក្រុង​បង់​របប​មេ​ប្រចាំខែ (​លោក ឈួន សោភា​) ចំនួន​១​លាន​រៀល​ក្នុង​រថយន្ត​មួយ​គ្រឿង​ថែម​ទៀត​។​

​ពេល​ម្ចាស់​រថយន្តក្រុង​ខ្លះ​ត្អូញត្អែរ សុំ​បញ្ចុះ​តម្លៃ​បង់​ក្បាល​រថយន្ត ដោយសារ​រកស៊ី​ដឹក​ជញ្ជូន​មិន​ចំណេញ ពួក​គាត់​ឆ្លើយ​តប​ថា​បើ​រកស៊ី​កើត​រកស៊ី បើ​រកស៊ី​មិនកើត​ឈប់​រកស៊ី​ទៅ​គ្មាន​អ្នកណា​បង្ខំ​ទេ ព្រោះ​ពួកគាត់​ជា​គយ «​ឯកឧត្តម​អគ្គ​» ដាក់​មក​មិនមែន​ចេះ​តែ​មក​ឈរជើង​បាន​ស្រួលៗ​នោះទេ​។​
​តាម​អ្នកដឹង​រឿង​បាន​បង្ហើប​ប្រាប់អោយដឹង​ថា បច្ចុប្បន្ន​យ៉ាងហោចណាស់​ក៏​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​ឆ្លៀត​ដឹក​ទំនិញ​លាយ​ជាមួយរ​ត់​ពី​ភ្នំពេញ​ទៅ​ប៉ោយ ប៉ែ​ត​ខ្ទង់​១០​ក្រុមហ៊ុន​ដែរ ហើយ​ក្នុង​មួយ​ក្រុមហ៊ុន​មាន​រថយន្តរ​ត់​ពី​២​ទៅ​៣​គ្រឿង ដែល​សរុប​ទាំងអស់​ក្នុង​១​ខែ មាន​រថយន្ត​រត់​ជិត​៣០​គ្រឿង​ឯណោះ​។​

​ពាក់ព័ន្ធ​ការកោះហៅ​មក​បំភ្លឺ និង​ករណី​កូនចៅ និង​អ្នករកស៊ី​រាយការណ៍ ពី​ភាពមិនប្រក្រតី​ខាងលើនេះ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឈួន សោភា បានឡើយ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ឌ​សំរាប់​ទំនាក់ទំនង​។ ប៉ុន្តែ​មាន​មន្ត្រី​គយ​លួច​បង្ហើប​ថា លោក ឈួន សោភា ពន្លាត​សន្ធឹង​អំណាច​ហួស​ព្រំដែន តាំងខ្លួន​មានតែ​«​អញ​» និង​ប៉ះ​ចាន​អ្នកធំ​ច្រើន កៀបសង្កត់​ឈ្មួញ​ដកដង្ហើម​សឹង​មិន​រួច ទើប​រឿង​ដដែលៗ​នេះ បង្ខំចិត្ត​អោយ​លោក​បណ្ឌិត គុណ ញឹម កោះហៅ​មក ឆ្លុះ​កញ្ចក់​៕​

 

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.