ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

បែកធ្លាយ ! លោក សយ ហឿន ជា​មន្ត្រី​យោធា​ឈរជើង​នៅ​ប៉ុស្តិ៍​៦ រកស៊ី​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​..?

មណ្ឌលគិរី​៖ តាម​ប្រភព​ពី​ប្រជា​ពលរដ្ធ​និង​មន្ដ្រី​មួយចំនួន​បាន​បង្ហើប​ឱ្យដឹងថា មាន​មន្ត្រី​យោធា​ម្នាក់​ដែល​ឈរជើង​នៅ​ប៉ុស្តិ៍​៦​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ពេជ្រា​ដា បាន​នឹង​កំពុង​កាក់កប​ដោយសារ​ការរកស៊ី​បទល្មើស​ព្រៃឈើ យោធា​ម្នាក់​នោះ​ត្រូវបាន​គេ​ស្គាល​ថា ឈ្មោះ សយ ហឿន នេះហើយ​។​

​គួរ​បញ្ជាក់​ដឹងថា​ថ្មីៗ​នេះ មន្ត្រី​យោធា​ខាងលើ បានរ​កស​បទល្មើស​ព្រៃ​ឈើ​ជា​យូរ​មក​ហើយ ដោយ​ញុះញុង​ជនជាតិដើម​ភាគតិច​ឱ្យ​កាប់​បំផ្លាញ​ឈើ​នៅ​ម្តុំ​ប៉ុស្តិ៍​៦​យកមក​លក់​អោយ​ខ្លួន ក្នុង​មួយ​ថ្ងៃៗ​មិន​ក្រោម​ពី​៣​ទៅ​៤​គោយន្ត​ឫ​រថយន្ត​ឡង់​គ្រីស័​រដែល​មន្ត្រី​យោធា​រូប​នេះ យកទៅលក់​ឱ្យ​ឈ្មួញ​ជនជាតិ​វៀតណាម​តាម​ប៉​ស្តិ៍​៦​យ៉ាង​រំភើយ ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​អី​បន្តិច​សោះឡើយ ប្រហែលជា​មាន​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ពេជ្រា​ដា ដោយសារ​បាន​ទទួល​ប្រយោជន៍​ពី​មន្ត្រី​យោធា​ឈ្មោះ សយ ហឿន ហើយ​មើលទៅ ពីព្រោះ​ការរកស៊ី​បទល្មើស​ព្រៃឈើ​នេះ​កើតឡើង​ជា​យូរ​មក​ហើយ មិនដែល​ឃើញ​មន្ត្រី​ជំនាញ សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ពេជ្រា​ដាចុះ​បង្ក្រាប​ម្តងណា​ឡើយ​។​

​ជុំវិញ​ទៅនឹង​ការចោទប្រកាន់​ខាងលើ មន្ត្រី​យោធា​ឈ្មោះ សយ ហឿន បាន​បដិសេដ​ថា​ខ្លួន​មិន​បាន​រកស៊ី​បទល្មើស​ព្រៃឈើ​នោះ​ទេ តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជា​ជនជាតិដើម​ភាគតិច​នៅក្នុង​ស្រុក​ពេជ្រា​ដា​ថា​ការ​ឆ្លើយ​បដិសេដរ​បស់​មន្ត្រី​យោធា​ឈ្មោះ សយ ហឿន គ្រាន់តែ​ជា​ការ​ដោះសារ​តែប៉ុណ្ណោះ ដំរី​ងាប់​យក​ចង្អេរ​ទៅ​ក៏​បាំង​មិន​ជិត​ដែរ​។​

​បន្ថែមទៀតថា​:​ជនជាតិដើម​ភាគតិច​ចាំ​មើល​ថា តើ​លោក សាន គឹម​អឿន មេបញ្ជាការ​ប្រតិបត្តិកា​រសិក​រង​មណ្ឌលគិរី លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មាន​ចំណាត់ការ​យ៉ាង​ណារឺ​មួយ​ទុក​ឱ្យ​មន្ត្រី​យោធា​ឈ្មោះ សយ ហឿន ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​របស់​ខ្លួន​..?៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!