ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត, ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ ==> ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ==> អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
0

លោក មករា ប្រធាន​ស្នាក់ការ​គយ​ចល័ត​សាលា​ក្រហម ក្នុង​ស្រុក​អូរជ្រៅ កំពុង​សប្បាយ​ប្រមូល​លុយ​បែប​ពុករលួយ​យ៉ាង​រីក​ថ្លើម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​÷ ក្រុមអាជីវករ ក៏​ដូចជា​ក្រុម​ឈ្មួញ​តូចធំ​ដែល​រក​សុីដឹ​ក​ទំនិញ​គ្រប់​ប្រភេទ​ចេញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្រាប់​អោយ​អង្គភាព​យើង​ដឹង​ជា​បន្តបន្ទាប់​ថា រាល់ថ្ងៃ​នេះ​ពួកគាត់​បាន​ដឹកទំនិញ តាម​ប្រភេទរ​ថយ​ន្យ៉ុ​ង រថយន្ត សំ​យ៉ុង នី​សាន់ ម៉ូតូ​សណ្តោង និង​រថយន្ត​ធំៗ​មួយចំនួនទៀត គឺ​ត្រូវបាន​លោក មករា មេ​គយ​ចល័ត​សាខា​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ដាក់​ទីតាំង​នៅ​ចំនុច​សាលា​ក្រហម ស្ថិតនៅក្នុង​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ បាន​តម្រូវអោយ​ពួកគាត់​បង់លុយ​ក្រៅ​ផ្លូវការ​ដោយ​ពុំ​មាន​ចេញ​នៅ​វិក័យប័ត្រ​នោះទេ ។

​ប្រភព​បន្តថា ការ​បង់លុយ​អោយ​ទៅ​គយ​ចល័ត​របស់​សាខា​ខេត្ត​បន្ទាយមានជ័យ​នៅ​ចំនុច​សាលា​ក្រហម​នេះ គឺ​ក្នុង​០១​គ្រឿង ចាប់ពី​៣០០០០ (​បី​មុឺន​រៀល​) ៨០០០០ (​ប្រាំបី​មុឺន​) ១០០០០០ (​ដប់​មុឺន​រៀល​) និង​រហូត​ទៅ​ដល់​២៥០០០០( ម្ភៃ​ប្រាំ​មុឺន​រៀល​) ក៏មាន​ដែរ ។​ប្រភព​បន្ថែមថា បើសិន​ពួកគាត់​មិន​ចូល​ទៅ​បង់​លុយ​ទេ​នោះ គឺ​ប្រាកដជា​មាន​រថយន្ត​ប្រដេញ​ជិះ​តាម​ចាប់​ប្រផាត់ប្រភីង​ជាមិនខាន ហើយ​កុំ​សង្ឃឹមថា អាច​រួច​ខ្លួន​ឡើយ បើ​មិន​បង់លុយ​អោយ​មន្ត្រី​គយ​ទាំងនោះ​។​

​ក្រុម​ឈ្មួញ​លើកឡើងថា ពួកគាត់​រាល់ថ្ងៃ​នេះ​គឺ​ពិបាក​រក​សុ​ី​ខ្លាំង​ណាស់​ដោយសារ​តែត្រូ​វបង់​លុយ​អោយទៅ​គយ​តាម​ដងផ្លូវ​ច្រើន​កន្លែង​ពេក កន្លែង​ខ្លះ​៣០០០០ (​បី​មុឺន​រៀល​) ទៅ​១០០០០០ (​ដប់​មុឺន​រៀល​) ធ្វើអោយ​ពួកគាត់​ចំនិញ​បាន​តិច​តូច​ស្ទើរតែ​ដាក់​ខ្យល់​ទៅហើយ​។

​តាម​ការជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុម​អ្នកសារព័ត៌មាន​យើង​ជា​ច្រើន​នាក់​បាន​ទៅដល់​ទីតាំង​គយ​ចល័ត​របស់​សាខា​ខេត្ត​បន្ទាយមានជ័យ​ដែល​គ្រប់គ្រង​ដោយ​លោក មករា ពិតជា​បាន​ឃើញ​រថយន្ត​ដឹក​ទំនិញ​តូចធំ​បាន​ចូល​ទៅ​បង់​លុយ​ជា​បន្តបន្ទាប់​ពិតប្រាកដ​មែន ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​មិន​ឃើញ​មន្ត្រី​គយ​នៅ​ទីនោះ​ចេញវិ​ក័យត្រ​អោយ​ក្រុម​ឈ្មួញ​នោះឡើយ​។​

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​ទៅ​និង​ភាព​មិន​ប្រក្រតី​របស់​លោក មករា មេ​គយ​ចល័ត​របស់​សាខា​ខេត្ត​បន្ទាយមានជ័យ​នៅ​ចំនុច​សាលា​ក្រហម ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ គឺ​កន្លងទៅ​មាន​គេហទំព័រ​ក្នុងស្រុក​មួយ​ចំនួន​តែងតែ​ចុះផ្សាយ​ផងដែរ​ដើម្បី​អោយ​ថ្នាក់លើ និង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​រាល់​សកម្មភា​ពពុករលួយ​ជា​លក្ខណ​:​ប្រព័ន្ធ​របស់លោក មករា និង​បក្សពួក ។​

​មហាជន​ជាច្រើន​សូម​អំពាវ​ឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​លួ​យ គួរតែ​បើក​ការស៊ើបអង្កេត​អោយបាន​សុីជម្រៅ​ចំពោះ​សកម្មភាព​ពុករលួ​យល​ក្ខ​ណ​:​ប្រព័ន្ធ​របស់លោក មករា មេ​គយ​ចល័ត​សាខា​ខេត្ត​បន្ទាយមានជ័យ​នេះ​ជា​បន្ទាន់​ផង​ចុះ ព្រោះ​មេ​គយ​រូប​នេះ​កំពុង​ល្បីល្បាញ​ខាង​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​។​

​ទាក់ទិន​ទៅ​និង​បញ្ហា​ដូច​ខាងលើ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ អង្គភាព​គេហទំព័រ យើង​បាន​ព្យាយាម​ស្វែងរក​លេខ​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង​ស​ធ្វើការ​បំភ្លឺ​ផងដែរ តែ​ស្វែងរក​មិន​បាន​នោះ​ទេ​។ ដូច្នេះ​អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​រៀង​រាល់​ម៉ោង​ធ្វើការ​៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.