ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន​ក្រុមគ្រួសារ​សព កញ្ញា ជីវ អ៊ិ​ញ ដែល​ស្លាប់​ដោយ​ជំងឺ​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ដំណើរ​ដោយ លោក លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត អនុសាខា​កាកបាទ​ក្រហម​ក្រុង ក្រុមប្រឹក្សា​ក្រុង សង្កាត់ អញ្ជេី​ញ​ចូលរួម​បុណ្យសព កញ្ញា ជីវ អី​ុ​ញ អាយុ ២២ ឆ្នាំ ដែល​បាន​ទទួលមរណៈភាព​ដោយ​ជំងឺ​ប្រចាំកាយ ព្យាបាល​មិនជា​។​

​ក្នុងឱកាស​នោះ​ដែរ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ក៏​បាន​មានប្រសាសន៍​ចូលរួម​រំលែក​ទុក្ខ​និង​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​សព ពិសេស​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច​ប្រធាន និង​បាន​នាំយក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​មាន​គ្រឿងឧបភោគ បរិភោគ ជា​អង្ករ​ពី​បាវ​ស្មើ ១០០ គ​.​ក្រ ទឹកបរិសុទ្ធ​០២​កេះ ទឹកក្រូច ១​កេះ មី ០២​កេះ ទឹកត្រី​០១​យួរ នឹង​ថវិកា ១.២០០.០០០ រៀល ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​ទុក្ខ​ចាត់ចែង​ធ្វេី​បុណ្យ​តាម​ប្រពៃណីយ៍​នៅ​គេហដ្ឋាន​នៃ​សព ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប​។​

​ជាមួយគ្នានេះ ក្រុមគ្រួសារ​នៃ​សព កញ្ញា ជីវ អិ​ុ​ញ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដូចជា​ក្រុម​ការ​សាខា​កាកបាទក្រហម​ខេត្ត ជាពិសេស​សម្តេច​ទាំង​ទ្វេរ​ដែល​ជានិច្ចកាល​តែង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រស់នៅ​ឯកា​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!