ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍ​ច័ន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៩

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​ឧសភា​ឆ្នាំ ២០១៩​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី​មី​ទ្ទីង​អបអរសាទរ​ខួប​លើក​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​”​។​

​អង្គពិធី​បាន​ប្រព្រឹត្ត​ទៅ​នា​សាលសន្និសីទ​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក បណ្ឌិត ប៉ែន ស៉ីម៉ន​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​រដ្ឋសភា និង​មាន​ការ​និមន្ត​អញ្ជើញ​ចូលរួម​ពី លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត ប្រធានកិត្តិយស​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត និង​មន្ត្រី​ព្រះសង្ឃ​ក្នុង​ខេត្ត ព្រមទាំង លោក​-​លោកស្រី ជា​សមា​ជីក សមាជិកា​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពត​និង​សមាជិក សមាជិកា​សាខា​-​អនុសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម យុវជន​កាយ​រិទ្ធ​និង​សប្បុរស​ជន សរុប​ចំនួន​ប្រមាណ​ជាង​១៧០០​នាក់​។​

​បន្ទាប់​ពី លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អាន​នូវ​សេចក្ដី​ថ្លែង​ការ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍ​ច័ន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៩ រួចមក លោក បណ្ឌិត ប៉ែន ស៉ីម៉ន បានបញ្ជាក់​ថា​៖​ទិវា​ពិភពលោក កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​សម្រាប់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​ក្នុង​គោលបំណង​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ ការអាណិតអាសូ​រការ​យកចិត្តទុកដាក់​ការព្រួយបារម្ភ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដែល​ត្រូវការ​ឲ្យជួយ​សង្គ្រោះ​ដោយ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព សកល​ភាព​។

​លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ក៏​បាន​ចាត់ទុក​ការចូលរួម​ពី​សំណាក់ សមា​ជីក សមាជិកា សប្បុរសជន​ពេលនេះ​គឺជា​សក្ខីភាព​បង្ហាញ​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កាកបាទក្រហមកម្ពុជា ក៏​ដូច​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ដែល​មាន​តួនាទី​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​នាំមុខគេ​នៅ​កម្ពុជា ក្នុង​បេសកកម្ម​កសាង​ពង្រឹង ប្រមូលផ្ដុំ​កម្លាំង​មនុស្សធម៌​ទាំង​ធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត​តាមរយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ​តម្លៃ​មនុស្សធម៌​របស់​ចលនា​និង​ការអភិវឌ្ឍ​សហគមន៍​។​

​លោក​ម​បណ្ឌិត ប៉ែន ស៉ីម៉ន ក៏​បាន​ថ្លែងអំណរគុណ​កោតសរសើរ​ចំពោះ​សប្បុរសជន​ដែល​តែងតែ​បាន​ចូលរួម​ផ្ដល់​ការគាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដល់​សាខា​កាកបាទក្រហម​ខេត្ត​កំពត​និង​ក៏​បាន​អំពាវនាវ​សូម​ឲ្យ​បន្ត​ការគាំទ្រ​នេះ​ថែម​ទៀត ដើម្បី​ការធានាបាន​នូវ​ការផ្គត់ផ្គង់​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ​ដែល​ជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រតិ​ប​ត្ត​ការ​មនុស្សធម៌​ឆ្លើយតប​បាន​ទាន់ពេលវេលា​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នក​រងគ្រោះ​និង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​

​ជាមួយ​ឱកាស​នោះ វិភាគទាន​ថវិកា​ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាពេលនេះ​គឺ​សរុប​មាន​ចំនួន ៦២៦.៥៦៥​ដុល្លារ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!