ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

​លោក សាន្ត ប៊ុន​ថា​ន មេ​បញ្ជា​រការ​ខេត្ត ផ្គើន​និង​ផែនការ បួន​ចំនុច នាយ​ឧត្តមសេនីយ៍ សៅ សុខា ហ៊ាន​ពង្រាយ​កូនចៅ​តាម​ច្រក​បង្ក្រាប​បទល្មើស​ឬ​ឲ្យ​ប្រមូល​កញ្ចប់​?

​ខេត្ត​ក្រចេះ​៖ បន្ទាប់ពី​លោក សៅ សុខា បាន​ដាក់ចេញ​នូវ​ផែនការ​៤​ចំណុច​រួច​លោក សាន្ត ប៊ុន​ថា​ន​បាន​ត្រៀមកម្លាំង​និង​ដាក់​តាម​គោលដៅ​លើ​ផ្លូវជាតិ​លេខ​៧ តាម​ស្នាក់ការ​សន្តិសុខ​៧០៧ និង ផ្លូវ​៧៦ ចំណុច ៨៨ ត្រពាំង​ស្រែ​ដើម្បី ការពារ​ទប់ស្កាត់ ការ​ចរាចរ​ឆ្លងដែន ជាពិសេស​គោលដៅ​សំខាន់ៗ ដែល​ក្រុម​បទល្មើស​ដែល​ចរាច​រណ៍​។​ក៏ប៊ុន្តែ មហាជន​បាន​រិះគន់ថា ការ​ដាក់​ពង្រាយ កម្លាំង គ្រប់​គោលដៅ របស់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ​ហាក់បីដូច​ជា​ដាក់​ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​។​

​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ រិះគន់​ថា​លោក​សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​រាជ​អាវ​ធ​ហត្ថ​ខេត្ត​ក្រចេះ អាច​ជា​អ្នក បើកដៃ​ឲ្យ​ឈ្មួញ​រក​សុ​ី​ឈើ​ទាំង​តូច​ទាំង​ធំ​សម្រុក​ដឹកឈើ​ចេញ​ទៅ​លក់​នៅ​វៀតណាម​គ្មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ ហើយ​បាន​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ឈរជើង តាម​គោលដៅ និង​តាម​ច្រករបៀង​នានា​ដែល​ឈ្មួញ​ដឹក​ឈើ​ទៅ​លក់​ឲ្យ​វៀតណាម​ដូចជា​ឈរជើង​ចាំ​ប្រមូល​លុយ​និង​មើល​ផ្លូវ​ឲ្យ​ក្រុម​ឈ្មួញ​។​

​ប្រភព​បានឲ្យដឹងថា រាល់​ឡាន​ដឹកឈើ​ប្រណីតៗ​តាម​ច្រក​នានា ក្នុង​ខេត្ត​ក្រចេះ ដើម្បី​ចេញ​ទៅ​លក់​នៅ​វៀតណាម​បាន ពួក​ឈ្មួញ​ឈើ​ធំៗ ដូច​ជា​ឧកញ៉ា​គង់ ក្រឹ​ង និង​ឈ្មួញ​ផ្សេងៗ​ទៀត ត្រូវ​លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​លោក សាន្ត ប៊ុន​ថា​ន បាន​ប្រាប់​កូនចៅ​ជំនិតៗ ដែល​តាម​កាង​ឡាន​ដឹកឈើ​ទាំង​នោះ ។ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ទី​៣.៥.២០១៩​វេលា​ម៉ោង​៧.៣០​នាទី មាន​ទាំង​ម៉ូតូ​និង​ឡាន​ឆ្នៃ​ដឹកឈើ​លក់​ឲ្យ​វៀតណា​មចេញ​តាម​ឃុំ​ក្រញូង​សែន​ជ័យ កាត់​តាម​ភូមិ​វាល​៣ ទៅ​ច្រក​ងាំ ០៦​នៃ​ព្រំប្រទល់​ខេត្ត​ក្រចេះ​និង​វៀតណាម​។​

​សមត្ថកិច្ច​នៃ​ស្ថាប័ន​ផ្សេងៗ​ទៀត ដែល​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​ព្រៃឈើ បាន​លួចខ្សឹប​ប្រាប់​ឱ្យដឹងថា រាល់ថ្ងៃ​ពួកគាត់​នៅទីនេះ ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​គ្រាន់តែ​កម្លាច​ប្រជាពលរដ្ឋ រកស៊ី​តូចតាច​តែប៉ុណ្ណោះ តែ​បើ​ប៉ះ​ឡាន​ដឹក​ឈើ របស់​ឈ្មួញ​ធំៗ​គឺ​ពួកគាត់​មិន​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​ឈ្មួញ​ទាំងនេះ​ជា​ឆ្នាំងបាយ​របស់​មេៗ​នៅ​ខេត្ត​ក្រចេះ​នេះ​។ និយាយ​ជា​រួម ទាំង អាជ្ញាធរ សមត្ថកិច្ច​នៅក្នុង​ខេត្តក្រចេះ​ទាំងមូល មានការ​បើកដៃ និង​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ជើង​ខ្លាំង​ដុះ​ស្លែរ​គឺ​ឧកញ៉ា គង់ ក្រឹ​ង នោះ​ផង​ដែរ ទើប​អស់លោក​មិន​បង្ក្រាប​ទាល់តែសោះ​។​

​មហាជន​រង​ចាំ​មើល​ថា​តើ លោក សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ចំណាត់ការ​បែប​ណា​ទៅ​លើ លោក សាន្ត ប៊ុន​ថា​ន ដែល​កំ​ពង្រាយ​កូនចៅ​ហាក់ដូចជា​ឲ្យ​ឃុបឃិត​ជាមួយ​ឈ្មួញ បំផ្លាញ់​សម្បត្តិ​ធម្មជាតិ​ព្រៃឈើ ?​។​បើ​នាយ​ឧត្តមសេនីយ៍មិន​ទប់​ស្កាត់​ទាន់​ពេលវេលា​នោះ​ទេ ព្រៃឈើ​នៅ​ប៉ែក​ភាគ ឦសាន្ត​ប្រាកដ​ជា​រលាយ​ហិនហោ​ច ដោយសារ​ស្នាដៃ​ឈ្មួញ​នឹង​មន្ត្រី​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ទាំងអស់​នោះ​ជាក់​ជាមិនខាន​។​

​ពាក់​ពន្ធ័​និង​ការរិះគន់ ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់ ខាងលើ​ច្បាស់​ណាស់​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ទើប​មាន​ការនាំ​ចេញ​លក់​នៅ​វៀតណាម តាម​ច្រក​ទាំងនោះ​យ៉ាង​រលូន ដោយ​មិន​ខ្វល់​ពី​ផែនការ​៤​ចំណុច​របស់ នាយ​ឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​សាន្ត ប៊ុន​ថា​ន​បាន​ទេ​ថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!