ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

ប្រជាពលរដ្ឋ​និង​សហគមន៍​កំ​ពេញ់ ចាប់​បាន​រថយន្ត​បង្កង់​ជាច្រើន​គ្រឿង តែ​ត្រូវបាន​ក្រុម​ទាហាន​នៅ​ក្នុង​កងពល​លេខ​៣ រំដោះ​ទៅវិញ​បាន​ដោយ​រលូន​(១)

ប្រជាពលរដ្ឋ​និង​សហគមន៍​កំ​ពេញ់ ចាប់​បាន​រថយន្ត​បង្កង់​ជាច្រើន​គ្រឿង តែ​ត្រូវបាន​ក្រុម​ទាហាន​នៅ​ក្នុង​កងពល​លេខ​៣ រំដោះ​ទៅវិញ​បាន​ដោយ​រលូន​(១)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះវិហារ​: ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិកំ​ពេញ់ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍​កំ​ពេញ់ នៅ​តែ​កើត​ឡើង​យ៉ាង​រាលដាល ព្រោះ​មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង សមត្ថកិច្ច ពាក់ព័ន្ធ មួយចំនួនទៀត ។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ​២០១៩ ត្រូវបាន​ប្រជាពលរដ្ឋ និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បាន​រាយការណ៍​មក​ថា​ក្រុម​របស់​គាត់​បាន​ចាប់​រថយន្ត​បង្កង់​បាន​ចំនួន​៥​គ្រឿង ក្នុងនោះ​មាន​ទាំង​អនុ​ភូមិ និង​មេ​សហគមន៍​ចូលរួម​ផង​ដែរ ហើយ​ក្រោយមក​ទៀត​គឺ​ក្រុម​ប្រជាពលរដ្ឋ​បាន​រាយការណ៍ តាម​ទូរស័ព្ទ​ទៅ​ខាង​បរិស្ថាន ដែល​ឈរជើង​នៅ​ហ្នឹង​ទីនោះ​ដែរ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​លើក​ទូរស័ព្ទ​របស់​ពួកគាត់​នោះទេ​។​

​ប្រភព​បាន​បន្ត​ថា​ទៀតថា​ក្រោយពេល​ចាប់​រថយន្ត​ខាងលើ​បាន​ចំនួន ប្រហែល​ជា​កន្លះ​ម៉ោង​ក្រោយមក​មាន​អ្នកបញ្ជា​តាម​ទូរស័ព្ទឲ្យ​អ្នកបើក​រថយន្ត​បង្កង់​នោះ​កាប់​ឈើ​ទម្លាក់​ចេញពី​រថយន្ត​បង្កង់​ហើយ​បើក រត់​ចេញពី​ព្រៃ​ពី​កណ្ដាប់ដៃ​របស់​ប្រជាពលរដ្ឋ​បាត់​ទៅ​។​ហើយ​បន្ទាប់​មកទៀត​មាន ឈ្មោះ​ឆាយ វ៉ាន់​នី ជា​អ្នក​ផ្ដិត​ស្នាម​មេដៃ​លើ​ក្រដាស​ដើម្បី​ទទួលខុសត្រូវ​ថា​ថ្ងៃក្រោយ​ឈប់​ចូល​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​និង​នៅក្នុង​វាលស្រែ​របស់​ប្រជាពលរដ្ឋ​ទៀត​ហើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ថា រថយន្ត​បង្កុង​ទាំងនេះ គឺជា​របស់ លោក​ឈិន វណ្ណី ដែល​មាន​តួនាទី​ជា​នាយរង​កងពលធំ​លេខ​៣ ហើយ​រថយន្ត​នេះ​ដែរ គេ​សង្កេតឃើញថា​តែងតែ​ចូល​មក​កាប់​ព្រៃ ក្នុង​វាលស្រែ ប្រជាពលរដ្ឋ និង​ព្រៃ​សហគមន៍​កំ​ពេញ់ យ៉ាង​អនាធិបតេយ្យ​បំផុត​។​

​ប្រភព​ចេញពី​មន្ត្រី​យោធា ដែល​ស្និទ្ធ​នឹង​លោក​ឈិន​វណ្ណ​នី​នាយរង​កងពលធំ​លេខ​៣ បាន​លួច​បង្ហើប​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា រថយន្ត​បង្កង់​ទាំងនោះ គឺជា​របស់​លោក​ឈិន វណ្ណី ពិតប្រាកដ​មែន ហើយ​លោក ឈិន វ៉ាន់​នី តែងតែ​ប្រើ​កូនទាហាន​របស់ខ្លួន ដើម្បី​ចូល​ទៅ​ក្នុងព្រៃ​សហគមន៍​កំ​ពេញ់ និង​ព្រៃ​ការពារ​របស់​ប្រជាពលរដ្ឋ​ដើម្បី​កាប់​ឈើ​យក​មក​ចូល​រោងចក្រ​ម៉ាស៊ីន​រ៉ៃ​ជ្រៀក ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​កងពល​លេខ​៣ តែម្ដង​។ ប្រភព​នេះ​បាន​បន្តទៀតថា ដោយសារតែ​លោក​ឈិន វ៉ាន់​នី ហ៊ាន​ប្រើ​កូនចៅ​របស់​ខ្លួន​ដើម្បីឲ្យ​ចូល​ទៅ​កាប់​ព្រៃ​សហគមន៍រ​បស់​ប្រជាពលរដ្ឋ​នោះ គឺ​ដោយសារ​មាន​ការបើក​ដៃ​ពី​លោកស្រី​ដឹក​មេ​កងពលធំ​លេខ​៣ តែ​ម្ដង​ទើប​លោក​ឈិន​វណ្ណី​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ចំណែក​ប្រភព​ចេញ​ពី​មន្ត្រី​ការពារ​សហគមន៍​ព្រៃឈើ​កំ​ពេញ់ បានឲ្យ​ដឹង​ដែរថា មន្ត្រី បរិស្ថាន មួយចំនួន ប្រចាំ នៅ ស្នាក់ការ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ តែងតែ​រក្សា​ភាពស្ងប់ស្ងាត់​ដើម្បី​ប្រមូល​យក​ប្រាក់​ពី​ក្រុម​ជនល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​សហគមន៍ ហើយ​បណ្ដោយ ឲ្យ​ក្រុម ជនល្មើស ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត ។ បញ្ហា​នេះ លោក​សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក អៀ​សុខា ប្រធាន​មន្ទី​បរិដ្ឋាន​ខេត្តព្រះវិហារ មិន​យកចិត្តទុកដាក់ បង្ក្រាប បទល្មើស កាប់ ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ សហគមន៍​យ៉ាង​គគ្រឹកគគ្រេង​នោះទេ ហើយ​បែរជា​ឃុបឃិត ឲ្យ​មន្ត្រីក្រោមឱវាទ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ។​

​មន្ត្រី​ការពារ​ព្រៃឈើ សហគមន៍​កំ​ពេញ់ និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​បានឲ្យដឹងថា បច្ចុប្បន្ន បទល្មើស កាប់ ឈើ និង ដឹកជញ្ជូន ឈើ ចេញពី តំបន់ ព្រៃ អភិរក្ស​សហគមន៍​ក្នុង ភូមិកំ​ពេញ់ ឃុំ យាង​ស្រុក​ជាំ​ក្សាន្ត​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ មន្ត្រី បរិស្ថាន ជា អ្នក ឃុបឃិត បើ​កដៃ ឲ្យ មាន បទល្មើស ដើម្បី ជា ថ្នូរ នឹង ផលប្រយោជន៍ ។ ប្រសិនបើ គ្មាន ការឃុបឃិត បើ​កដៃ ពី សំណាក់ មន្ត្រី បរិស្ថាន ប្រចាំ ស្នាក់ការ ក្នុងស្រុក ជាំ​ក្សាន្ត​នោះ​គឺ​គ្មាន​ជនល្មើស​ណា​អាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន ឈើ ចេញពី ព្រៃ សហគម​ន៍​បាន​ឡើយ ហើយ ត្រូវ ប្រឈម នឹង ការបង្ក្រាប ជាមិនខាន ។​

​បញ្ហា នេះ គឺជា​រឿង​ដែល លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពិនិត្យឡើងវិញ ជាបន្ទាន់ ចំពោះ​ភាព​អសកម្ម​របស់លោក​អៀ​សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង បក្ខពួក ក្នុងខណៈដែល ព្រៃ សហគមន៍ ជាំ​ក្សាន្ត​ក្នុងស្រុក​ជាំ​ក្សាន្ត និង​សហគមន៍​គូ​លេន​រង ការបំផ្លាញ កាន់តែខ្លាំង ឡើងៗ ។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​មួយចំនួន ក្នុងស្រុក​ជាំ​ក្សាន្ត បានឲ្យដឹង​ថា​បច្ចុប្បន្ន ដីព្រៃ សហគមន៍ ជាច្រើន កន្លែង កំពុង ត្រូវបាន ក្រុម ឈ្មួញ អ្នកមាន លុយ អ្នកមានអំណាច ឈូសឆាយ ទន្ទ្រាន កាន់កាប់ ស្រេច តែ អំពើ ចិត្ត ហើយ មន្ត្រី បរិស្ថាន មិន ចាត់វិធានការ បង្ក្រាប ឡើយ ។ កន្លងមក មាន ប្រភព ខ្លះ បាន ឲ្យ ដឹងថា មាន​មន្ត្រី​បរិស្ថាន​ក្នុង​ស្រុក​ជាំ​ក្សាន្ត គឺជា អ្នក ឃុបឃិត ឲ្យ មាន បទល្មើស ប្រើ គ្រឿងចក្រ ឈូសឆាយ ទន្ទ្រាន កាន់កាប់ ដីព្រៃ របស់ រដ្ឋ និង ដីព្រៃ សហគមន៍ យ៉ាង​រាលដាល ហើយក៏ មានការ ឃុបឃិត បើ​កដៃ ពី សំណាក់ មន្ត្រី អាជ្ញាធរ មូលដ្ឋាន ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.