ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​ឈ្មួញ​ឈើ ថន​ប៊ុន​ធី ហៅ​ធី​បាញ់ នាយ​ទា​ហ៊ាន​ឧត្តមសេនីយ៍ ផ្កាយ​មួយ បានចាប់ផ្តើម​សាជាថ្មី​ម្តងទៀត​ហើយ​រកស៊ី​ដឹក​ជញ្ជួន​ឈើប្រណិត​ខុសច្បាប់ ដឹក​តាម​រថយន្ត​សាំ​យ៉ុង ហើយ​ឲ្យឈ្មោះ សួន ជា​អ្នកសារព័ត៌មាន​កាង​អ្នក​រត់ការ​បង់លុយ​ឲ្យ​ស្ថាប័ន​ពាក់ពន្ឋ​មួយចំនួ​ន​តូច ហើយ ដឹក​ជញ្ជួន​ឈើ​ឆ្លងដែន​ខុសច្បាប់ តាម​បណ្តោយ​ផ្លូវ (​ជាតិ​-​លេខ -7A ) យកទៅលក់​នៅ​ឯ​ប្រទេស​វៀតណាម​បាន​ដោយ​រលូន

ខេត្ត​ក្រចេះ ៖ ជំនួញ​ឈើ ឆ្លងដែន ខុសច្បាប់​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ លោក​ថន​ប៊ុន​ធី ហៅ​ធី​បាញ់ នាយ​ទា​ហ៊ាន​ឧត្តមសេនីយ៍ ផ្កាយ​មួយ​នៅក្នុង​ក្រសួង​ការពារជាតិ ទៅ​រកស៊ី​ដឹក​ជញ្ជួន​ឈើប្រណិត​ឆ្លងដែន​ខុសច្បាប់ នៅ​ភូម​ភាគ​ឦសាន្ត សូម្បី​លោក​សាន្ត​ប៊ុន​ថា​ន​មេ​ប៉េអឹម​ខេត្តក្រចេះ មិន​ហ៊ាន​ប៉ះពាល់​ផង ឥឡូវ​ប្តូរ​រូបភាព​ដឹក​ជញ្ជួន​ឈើតាម​រថយន្ត​សាំ​យ៉ុង​ទៅ​លក់​នៅ​ឯ​ប្រទេស វៀតណាម​បាន​យ៉ាង​រលូន​ទៀតផង ខណៈ​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់​ព​ន្ឋ​មិន​ហ៊ាន​បង្ក្រាប ។​

​ប្រភព​ច្បាស់ការ​ពី​ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ​បាន​បង្ហើប​មក​ប្រាប់​ភ្នាក់ងារ​អ្នកសារព័ត៌មាន​យើង​ឲ្យដឹងថា​មេ​ឈ្មួញ​ឈើ​ប្រណិតលោក​ថន​ប៊ុន​ធី ហៅ​ធី​បាញ់​ជា​នាយ​ទា​ហ៊ាន​ឧត្តមសេនីយ៍​ផ្កាយ​មួយ​នៅក្នុង​ក្រសួង​ការពារជាតិ ទៅ​រកស៊ី​ដឹក​ជញ្ជួន​ឈើ​ប្រណិត ហើយ​ដឹកឈើ​ចេញពី​ចំណុច​មាត់ទន្លេ​កោះ​ខ្ញែរ​ដឹក​មក​ទំលាក់​នៅ​ជិត​ផ្លូវជាតិ (​លេខ​-7-A) ហើយ​លើក​ឈើ​បន្តទៅ​ដាក់​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ទៀត​ផង​រួច​ឲ្យឈ្មោះ​សួន​ជា​អ្នកសារព័ត៌មាន​កាង​ជា​នាក់​រត់​ការ​បទល្មើស​ឈើ​ប្រណិត ចាំ​បង់លុយ​ឲ្យ​ស្ថាប័ន​ពាក់ពន្ឋ​មួយចំនួ​ន​តូច ហើយ​ដឹក​ជញ្ជួន​ឈើ​យកទៅលក់​នៅ​ឯ​ប្រទេស​វៀតណាម​ទៀតផង ។​

​បងប្អូន​ពលរដ្ឋ រស់នៅ​បណ្តោយ​ផ្លូវជាតិ (​លេខ​-7 A ) ខេត្ត​ក្រចេះ និង​ធ្វើការ​សូមណុំ​ពរម​ក​ដល់ឧ​ត្ត​ម​សេនី​យ៍ សៅ​សុខា អគ្គ​មេ​បញ្ជា​រការ ខាង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទូ​រទាំង នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ឯកឧត្តម មេត្ត​ចាត់​កម្លាំង​ជំនាញ​ចុះមក​ត្រួតពិនិត្យ​មេ​ឈ្មួញ​ដុះ​ស្លែ​ខាង​កាប់​បំផ្លាញ​ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ ខាងលើ​នេះ​ដើម្បី​ធ្វើការ​បង្ក្រាប​ដែរ​រាជរដ្ឋាភិបាល​ដាក់បទបញ្ជារ​រាល់​បទល្មើស​ទាំងឡាយ ត្រូវតែ​បង្ក្រាប​ផង​ទាន​៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!