ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

មានសង្ឃឹម​ហើយ​៖ ជនពិការ​អតីតយុទ្ធជន នឹង​ត្រូវបាន​ដំឡើង​ប្រាក់បៀវត្ស ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩​នេះ​តទៅ​

(​ខេត្ត​កែប​)៖ ជនពិការ​អតីតយុទ្ធជន​នៅ​ទូទាំង​ប្រទេស នឹង​ត្រូវបាន​ដំឡើង​ប្រាក់បៀវត្ស​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩​នេះ​តទៅ​។​ដូច្នេះ​យុទ្ធជន​ដែល​ចូល​និវត្តន៍​ទាំងអស់​ត្រូវ​បន្ត​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​អតីតយុទ្ធជន និង​ជនពិការ អនុប្រធាន និង​ជា​អគ្គលេខាធិការ ស​.​អ​.​ក បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន​១៦​ខ្នង ជូន​គ្រួសារ​យុទ្ធជន នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក ឯក ក្រិត្យ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​និតិ​កាយសម្បទា និង​ជា​អគ្គលេខាធិការរង ស​.​អ​.​ក និង​លោក ឧកញ៉ា វិញ ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កំពត​ផ​ត ព្រមទាំង​មេ​បញ្ជាការ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង និង​គ្រួសារ​ជនពិការ​អតីត​យុទ្ជជន ក្នុង​ខេត្ត​កែប​ផង​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បន្តទៀតថា បច្ចុប្បន្ន​ដោយ​សារ​ជនពិការ អតីតយុទ្ធជន បាន​សំណូមព​រលើ​ការបន្ថែម​នូវ​ប្រាក់បៀវត្សឲ្យ​បានប្រហាក់​ហែល​គ្នា ខណៈពេល​មាន​ជនពិការ​ខ្លះ​មាន​ប្រាក់ខែ​រហូត​ដល​ទៅ​៨០​មឺ​ុ​នរៀល ឯ​ខ្លះ​មាន​ប្រាក់ខែ​ត្រឹមតែ​៤៨​មឺ​ុ​នរៀល​។​

​ដូច្នេះ​ដើម្បី​ឲ្យមាន​ភាព​សុក្រឹត្យ លោក​នឹង​ស្នើ​គោលការណ៍​ទៅ​សម្តេច​តេជោ ហ៊ុន សែន សុំ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​ដល់​ជនពិការ​ដែល​ជា​អតីតយុទ្ធជន​ឲ្យបាន​ប្រហាក់ប្រហែលគ្នា ពោល​គឺ​យ៉ាងហោចណាស់​ក៏​ដំឡើង​បាន​ត្រឹម​៦០​មឺ​ុ​ន​ឬ​៧០​មឺ​ុ​ន​ក្នុង​មួយ​ខែ​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា ចំពោះ​ផ្ទះ​ទាំង​១៦​ខ្នង និង​ថវិកា ព្រម​ទាំង​សម្ភារៈ​មួយចំនួន គឺជា​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​លោក ឧកញ៉ា វិញ ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កំពត​ផ​ត ហើយ​នៅ​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨ លោក​នឹង​ជំរុញ​ឲ្យ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​១០០​ខ្នង​ទៀត ដោយ​សំណង់​នេះ​នឹង​ត្រូវបាន​កសាង​បញ្ចប់​នៅ​ឆ្នាំ​២០១៩​នេះហើយ​។​

​សូមជម្រាបថា​៖ បើ​តាម​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​កិតិ្ត​យស ស​.​អ​.​ក ខេត្ត​កែប បាន​លើកឡើង​ថា ទីតាំង​ដែល​សាងសង់​ផ្ទះ​ចំនួន​១៦​ខ្នង​នេះ ជា​តំបន់​មួយ​ស្ថិតក្នុង​ទីប្រជុំ​ក្រុងកែប ដែល​បាននិងកំពុង​ចាប់ផ្តើម​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដើម្បីឲ្យ​ក្លាយជា​តំបន់​មួយ​ប្រកបដោយ​សោភ័ណភាព​យ៉ាង​ស្រស់ត្រកាល អាច​ជា​មុខព្រួញ​បម្រើ​អេកូ​ទេសចរណ៍ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​រក​ប្រាក់ចំណូល​បាន​កាន់តែ​ខ្ពស់ ហើយ​ធ្វើឲ្យ​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លើសពីនេះ លោក​បាន​និង​កំពុង​រៀបចំ​ត​បណ្តាញ​ភ្លើង និង​ផ្តល់​ប្រភព​ទឹក​សម្រាប់​បម្រើ​សេចក្តីត្រូវការ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើ ពិសេស​សម្រាប់​ផ្តល់​សេវា​ប្រើប្រាស់​ដល់​គ្រួសារ​អតីត​យុទ្ធជន​នៅ​តំបន់​នេះ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!