ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​លោក ជាវ តា​យ ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំង​ទាំង​៣​ប្រភេទ សិស្ស និស្សិត យុវជន គ្រឹះស្ថាន​នានា និង​ប្រជាពលរដ្ឋ ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​ក្នុង​ក្រុង​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​មេសា ឆ្នាំ ២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ទាំង​៣​ប្រភេទ សិស្ស និស្សិត យុវជន គ្រឹះស្ថាន​នានា និង​ប្រជាពលរដ្ឋ ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​ក្នុង​ក្រុង​កំពត ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ដើម្បី​ត្រៀម​លក្ខណៈសម្បត្តិ​ក្នុង​ការរៀបចំ​បុណ្យ​កំពត​សង្ក្រាន្ត នាពេល​ខាងមុខ​នេះ​។​

​ក្នុង​សកម្មភាព​ព្រឹក​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល អង្គភាព ទីចាត់ការ​ចំណុះ​សាលាខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត គ្រឹះស្ថាន​នានា យុវជន សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ជុំវិញ​ក្រុង​កំពត​សរុប​ប្រមាណ ១៧០០​នាក់​។​

​ការ​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​ក្នុង​ក្រុង​កំពត​នា​ព្រឹក​នេះ ត្រូវបាន​បែងចែក​ជា​៦​គោលដៅ​សម្រាប់​ធ្វើការ​បោសសម្អាត​នៅលើ​ដងផ្លូវ​សំខាន់ៗ​ជំ​ុ​វិញ​ក្រុង​កំពត ហើយ​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​សំណូមពរ​ឲ្យ​ចៅសង្កាត់ទាំង​៥​ធ្វើយ៉ាងណា​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើការ​អនាម័យ​សម្អាត​បរិស្ថាន​ជា​ប្រចាំ ដើម្បី​កែលម្អ​សោភ័ណភាព​ក្នុង​ក្រុង​កំពត​របស់​យើង​ឲ្យបាន​ស្អាត​ជា​និច្ច​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!