ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ដឹកនាំ​ក្រុម​ការងារ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ត្រៀម​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៤​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៩ ផ្អែក​តាម​គោល​ការដឹកនាំ​របស់​លោក​អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច ស្តីពី​ការចូលរួម​ធ្វើ​អនាម័យ តាម​ដងផ្លូវ​សាធារណៈ ទីប្រជុំជន​ស្រុក និង​នៅតាម​បណ្តា​ឃុំ​នានា ដើម្បី​ត្រៀម​រៀបចំ​អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​អធិកអធម​។​

​ជាមួយនេះ រដ្ឋបាល​ស្រុក​កំពង់ត្រាច ក៏​បាន​ដឹកនាំ​មន្ត្រីរាជការ​ទូទាំង​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​សិស្សានុសិស្ស ធ្វើ​ពលកម្ម​សម្អាត អនាម័យ​អម​តាម​ដង​ផ្លូវជាតិ​លេខ​៣៣ និង​ទីប្រជុំជន​ផ្សារ​ស្រុក​កំពង់ត្រាច​។ ដោយឡែក​នៅ​តាម​បណ្តា​ឃុំ​ទាំង​១៤​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ក៏​បាន​រៀបចំ​ធ្វើ​អនាម័យ​តាម​ដងផ្លូវ និង​ចំណុច​សំខាន់ៗ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ​។​

​លោក អូន ខន អភិបាលស្រុក សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​យក​សំរាម​បោះចោល​ពាស​វាល​ពាស​កាល គឺ​ត្រូវ​ចេះ​រក្សា ទុកដាក់​ឲ្យបាន​ត្រឹមត្រូ​វ និង​សូម​មេត្តា​រួម​គ្នា​សម្អាត​អនាម័យ​បរិស្ថាន​ដើម្បី​រក្សា​សោភ័ណភាព​ក្នុងស្រុក​ទាំងមូល រួម​នឹង​ផា​សុខភាព​របស់​បងប្អូន​ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.