ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

​លោក សោម ចិន​៖​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​សាង​កុសល​ល្អ​ចំពោះ​ខ្លួនឯង​និង​អ្នកដទៃ​ដោយ​ចេញ​ពី​ទឹកចិត្ត​ស្មោះសរ​របស់​យើង​ម្នាក់ៗ​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក សោម ចិន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​មានប្រសាសន៍ថា​៖​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​សាង​កុសល​បុណ្យ​ល្អ​ចំ​ពោះ​ខ្លួនឯង​និង​អ្នក​ដទៃ​ពិសេស​ដោយ​ធ្វើការ​ចែករំលែក​ចេញពី​ទឹកចិត្ត​ស្មោះសរ​ជ្រះថ្លា​បរិសុទ្ធ​របស់​យើង​ម្នាក់ៗ​ឡើយ​។​

​លោក សោម ចិន បាន​មានប្រសាសន៍​ដូចនេះ​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ លោកយាយ លោកតា​ចាស់ៗ​នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​និង​បច្ច័យបួន​ដែល​ក្រុមគ្រួសារ​និង​កូនចៅ​រៀបចំ​ធ្វើឡើង​ជូន​លោក​និង​លោកស្រី​កាលពី​ថ្ងៃ​ទី​០៦​ខែ​មេសា​ឆ្នាំ​២០១៩​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់​។​លោក សោម ចិន បាន​រំលឹក​សង្កត់ធ្ងន់ថា​៖ ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ដែល​ជា​អ្នក​កាន់​គោរព​ជំនឿ​លើ​ប្រពៃណី​ព្រះពុទ្ធសាសនា​តែង​យល់ថា​គ្មាន​អ្វី​ប្រសើរ​ជាង​ការធ្វើ​ល្អ​ចំពោះ​ខ្លួនឯង​និង​អ្នក​ដទៃ​ទេ ពោល​គឺ​ការបំពេញ​នូវ​គុណធម៌ ព្រហ្មវិហា​ធម៌ កត្តញ្ញូតាធម៌ និង​មេត្តាធម៌​ដោយ​ចេញ​ពី​ទឹកចិត្ត​ស្មោះសរ​ជ្រះថ្លា​របស់​យើង​ទាំងអស់​គ្នា​ម្នាក់ៗ​។​

​លោក​សោម ចិន ក៏​បាន​រំលឹក​បញ្ជាក់ថា​ដោយ​បាន​ប្រកាន់ខ្ជាប់​និង​គោរព​ជា​រៀងរាល់ឆ្នាំ​ក្នុងឱកាស​នៃ​ពិធី​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឈាន​ចូល​មក​ដល់ ។ លោក​តែង​បាន​ធ្វើ​ពិធី​ជួប​សំណេះសំណាល​និង​ធ្វើ​ទាន​ជូន​នូវ​សម្ភារៈ​ប្រើប្រាស់​និង​ថវិកា​ដល់​ប្រជាពលរដ្ឋ លោកយាយ លោកតា​ចាស់ៗ ។ ក្នុង​គោលបំណង​សំដែង​បំពេញ​កុសល​បុណ្យ​និង​សំដែង​ការ​នឹករលឹក​ដឹងគុណ​ចំពោះ​ប្រជាពលរដ្ឋ​លោកយាយ លោកតា​ចាស់ៗ ដែល​តែង​បាន​គាំទ្រ​និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​។

​លោក សោម ចិន ក៏​បាន​ថ្លែង​ ​ការគោរព​នឹករលឹក​និង​អំណរ​ដឹងគុណ​កោតសរសើរ​ចំពោះ​ព្រះសង្ឃ លោកយាយ លោកតា​ប្រជាពលរដ្ឋ ដែល​តែងតែបាន​គាំទ្រ​ដល់​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​តាំងពី​ដើម​ជា​រៀង​រហូត​មក​ក្នុង​កិច្ច​ខិតខំ​ពន្លឿន​ការអភិវឌ្ឍ​ប្រទេស​ជា​តិ​អោយមាន​ការរីកចម្រើន​លូតលាស់​និង​ប្រកប​ដោយ​សុខសន្តិភាព​ពេញ​បរិបូណ៌​ដូច​សព្វថ្ងៃនេះ​។​

​ក្នុងឱកាស​នោះ លោក សោម ចិន ក៏​បាន​រៀបចំ​បច្ច័យ​ប្រគេន​ព្រះសង្ឃ​ក​ចំនួន​៤​វត្ត​ក្នុង​មួយ​វត្ត​១​លាន​រៀល​និង​ជូន​នូវ​សម្ភារៈ​ប្រើប្រាស់ មាន​ក្រណាត់ស សារុង ភួយ និង​ថវិកា​ព្រមទាំង​អាហារ​ជូន​ដល់​ប្រជាពលរដ្ឋ​លោកយាយ​លោកតា​ចាស់ៗ ដែល​កម្មវិធី​នេះ​បាន​ត្រូវ​ចំណាយ​អស់​ថវិការ​សរុប​ប្រមាណ​ចំនួន​១៥​លាន​៣៥​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.