ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​សេចក្តីកំណត់ ស្តីពី​តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ​និង​របៀបរបប​ធ្វើការ​របស់​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​

(​ខេត្ត​កំពត​)៖ សេចក្តីកំណត់ ស្តីពី​តួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ និង​របៀបរបប​ធ្វើការ​របស់​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត ត្រូវបាន​រៀបចំឡើង​ក្នុង​សាល​មហោស្រព​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត អមដំណើរ​ដោយ​សមាជិក សមាជិកា ក្នុង​ជួរ​គណបក្ស​ប្រមាណ​៦០០​នាក់​។​

​លោក ភុ​ន សារ​ពេជ្រ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បានឲ្យដឹងថា អង្គការ​ចាត់តាំង មាន​តួនាទី​ជា​ជំនួយការ​ឲ្យ​គណបក្ស​លើ​ការងារ​បំផុស​ចលនា​យុវជន​ឲ្យ​គាំទ្រ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស គឺ​ក្តាប់ជាប់​កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ និង​សេចក្តីសម្រេចចិត្ត​នានា​របស់​គណបក្ស​។​បញ្ជ្រាប​កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ​របស់​គ​ណ​បក្ស​ទៅ​យុវជន សំដៅ​លើកកម្ពស់​ស្មារតី​ភ្ញាក់រឭក​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស ហ៊ាន​ការពារ​គណបក្ស ទៅ​បោះឆ្នោត និង​បោះ​ឲ្យ​គណបក្ស​។​រៀបចំ​យុវជន​ដែល​មាន​គ្រប់លក្ខណៈ​ស​ម្ប​តិ្ត​ឲ្យចូល​រៀនវ​គ្គ​បណ្តុះបណ្តាល ឬ​កម្មវិធី​ថ្នាក់ជាតិ និង​អន្តរជាតិ​ដែល​រៀបចំ​ដោយ​គណបក្ស អង្គការ​នានា​ដែល​ធ្វើ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​គណបក្ស និង​បណ្តា​ប្រទេស​ជា​មិត្ត​។​

​លោក ភុ​ន សារ​ពេជ្រ បាន​បន្តថា យុវជន​គណបក្ស​ថ្នាក់​កណ្តាល​មាន​សិទ្ធិ បង្កើត​និង​រៀបចំ​សមាសភាព​នៃ​លេខាធិការដ្ឋាន និង​ផ្នែក​ចំណុះ​របស់ខ្លួន និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជ​ន​កម្ពុជា​នៅ​ក្រៅប្រទេស ស្រប​តាម​សេចក្តីសម្រេច​និង​គោលការណ៍​ណែនាំ​នានា​របស់​គណបក្ស ហើយ​ត្រូវ​ណែនាំ​កំណត់​អំពី​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើការ​របស់​លេខាធិការដ្ឋាន បណ្តា​ផ្នែក​ចំណុះ​និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​។ ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ជំរុញ​អនុវត្តឲ្យ​សម្រេចបាន​នូវ​រាល់​ភារកិច្ច​ការ​ងារ​យុវជន​ស្របតាម​សេចក្តីសម្រេច និង​គោលការណ៍​ណែនាំ​នានា​របស់​គណបក្ស​ប្រជ​ន​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា យុវជន​ទាំង​បី​ក្រុម ដែល​មាន​ចំនួន​៦០០​នាក់ នោះ​ដើម្បី​ងាយស្រួល​គ្រប់គ្រង ត្រូវ​បែងចែក​ជា​ក្រុម​តូចៗ ដោយ​ក្រុម​យុវជន​ទាំងអស់​ត្រូវ​រួម​សហការ​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដំណើរការ​មាន​ភាពល្អប្រសើរ​។​ជាមួយគ្នានេះ លោក​ក៏​បាន​ជំរុញ​ដល់​ក្រុមយុវជន​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ការងារ​រួមគ្នា ពិសេស​ការស្មោះត្រង់ និង​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​។​លោក​ថា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​គោលការណ៍​រួម​តែមួយ គឺ​អនុវត្ត​ការងារ​ដើម្បី​បម្រើ​គណបក្ស ជួយ​គាំទ្រ​គណបក្ស​ដោយ​ចិត្ត​ស្មោះត្រង់ និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ឲ្យ​ប្រធាន​យុវជន​ទាំង​បី រៀបចំ​ជា​តារាង​កម្មវិធី​ឲ្យបាន​ច្បាស់លាស់​ក្នុង​ការចូលរួម​កម្មវិធី​កំពត​សង្ក្រាន្ត ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​។​ក្នុងនោះ​ដែរ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​ដែល​បាន​ចំណាយ​ពេលវេលា និង​កម្លាំងចិត្ត​ចូល​ក្នុង​ព្រឹត្តការណ៍​កំ​ពត​សង្ក្រាន្ត​ឆ្នាំ​២០១៩​ចំនួន​បី​ថ្ងៃ​ឲ្យ​កាន់តែ​មាន​ភាព​អធិកអធម លោក​អភិបាលខេត្ត​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​យុវជន​ម្នាក់ៗ​៣០​ដុល្លារ ដែល​មាន​យុវជន​ទាំង​បី​ក្រុម​សរុប​៦០០​នាក់ ស្មើ​នឹង​ទឹកប្រាក់​ចំនួន​១៨.០០០​ដុល្លារ​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!