ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ស្រាយ​បំភ្លឺ ជុំវិញ​ករណី​រំលោភ​ទន្ទ្រាន​ដី​បឹង​ឈូក​របស់​រដ្ឋ ពី​សំណាក់​បុគ្គល​មួយ​គ្រួសារ ខណៈ​មាន​អា​ខោ​ន​Facebook ឈ្មោះ​San Prum វាយប្រហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក San Prum សកម្មជន​ហ្វេ​ស​បុក ដែល​អះអាង​ថា ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ក្នុង​បណ្តាញ​សង្គម Facebook ដោយ​វាយប្រហារ​ពាក្យសំដី​ធ្ងន់ៗ មក​លើ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច រឿង​ដី​បឹង​ឈូក ដែល​ជា​បឹង​ធម្មជាតិ​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថា​ម្តេច​មិន​ព្រម​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ប្តី​ឈ្មោះ សំ អេ​ន និង​ប្រពន្ធ​ឈ្មោះ សេង យិ ឲ្យ​ហើយ​ទៅ ចង់​ស្តោះហើយ លេប​វិញ​ឬ​យ៉ាងណា​?​។​

​ឆ្លើយតប​ទៅនឹង​ប្រធានបទ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ប្រាប់ កម្ពុជា​ថ្មី ឲ្យដឹងថា រឿង​បញ្ហា​ដី​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត គឺជា​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ និង​ជា​ជ្រលង​បង្ហូរទឹក ដែល​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ឃុំ​ចំនួន​ពីរ​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ប្រើប្រាស់​ទឹក និង​បង្ហូរទឹក​ចេញ ខណៈ​មាន​ជំនន់​ភ្លៀង​ក្នុង​រដូវវស្សា គឺ​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត ដោយ​កន្លងមក​ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ​មក​ប្តឹង​ជំទាស់​នៅ​សាលាស្រុក និង​មាន​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​ទៀត​កំពុង​ផ្តិតមេដៃ​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ឲ្យជួយ​អន្តរាគមន៍ ខណៈ​ក្រុម​គ្រួសារ លោក​សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ បាន​ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​នៅ​ចំណុច​ដី​បឹង​ឈូក​របស់េ់​រដ្ឋ និង​ការចាក់ដី​បំពេញ​នៅ​មុខ​ផ្លូវទឹក​ខាងលើ​។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ទៀតថា ចំពោះ​ការវាយប្រហារ​ក្នុង​ពាក្យ​ចោទប្រកាន់​របស់ សកម្មជន​ហ្វេ​ស​បុក ឈ្មោះ San Prum លោក​ត្រូវ​តែ​ឲ្យ​បុគ្គល​នោះ មក​ឆ្លើយបំភ្លឺ​នៅ​រដ្ឋបាល​ស្រុក​កំពង់ត្រាច ហើយ​ទទួលខុសត្រូវ​រាល់​ការចោទប្រកាន់​ទាំង​អម្បាល​មាន​។​

​សូមជម្រាបថា​៖ ករណី​អ្នកកាន់កាប់​ដី​បឹង​ឈូក​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត កន្លងមក​អាជ្ញាធរ​និង​ជំនាញ បានកំណត់​ចេញ​ប័ណ្ណកម្មសិទ្ធិ​យ៉ាង​ស្រប​ច្បាប់​ប្រមាណ ៧.០០០​ម៉ែត្រការ៉េ ជូន​គាត់​រួចមកហើយ ប៉ុន្តែ​ពលរដ្ឋ​មួយ​គ្រួសារ​ខាងលើ ដែល​ប្តី​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ នៅតែ​ព្យាយាម​ចង់បាន​បឹង​ឈូក​របស់​រដ្ឋ ដែល​ជា​កន្លែង​បង្ហូរទឹក និង​ជា​អាង​ស្តុក​ទឹក​ក្នុង​រដូវវស្សា មាន​ក្បាលដី​ប្រវែង​ជិត​១០០​ម៉ែត្រ ជម្រៅ​ចូលក្នុង​ប្រមាណ​៣០០​ម៉ែត្រ​បន្ថែមទៀត ដោយ​ឈ្មោះ សំ អេ​ន បាន​បោះបង្គោល​ជាច្រើន​បង្គោល​នៅក្នុង​បឹង​ឈូក​របស់​រដ្ឋ​ដើម្បី​ធ្វើ​ជា​ព្រំ​ដី​រួចជាស្រេច ហើយ​ពឹងពាក់​ឲ្យគេ​ជួយ​គូស​ប្លង់​ដើម្បី​ស្នើសុំ​ធ្វើ​ប័ណ្ណ​ក​កម្មសិទ្ធិ​ទំហំ ៤.៩៨៧ ម៉ែត្រការ៉េ លុះ​អាជ្ញាធរ​-​ជំនាញ​កំពុង​សិក្សា មិនទាន់​បាន​លទ្ធផល​ផង ស្រាប់តែ​បុគ្គល​នោះ ហៅ​រថយន្ត​ដឹក​ដី​មក​ចាក់​បំពេញ ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់​ឡើយ ទើប​រដ្ឋបាល​ស្រុក​ចេញ​បញ្ជា​ឲ្យ​ទប់ស្កាត់ ហើយក៏​បាន​ផ្អាក​សកម្មភាព​រហូតមក​ដល់​បច្ចុប្បន្ន​។​

​ជំ​ុ​វិញ​ករណី​នេះ​ដើម្បី​កុំឲ្យ​មាន​ការភាន់ច្រឡំ លោក​អភិបាលស្រុក សូមឲ្យ​លោក San Prum ដែល​ជា​សកម្មជន​ហ្វេ​ស​បុក ហើយ​អះអាងថា​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន អញ្ជើញ​មក​ស្រាយ​បំភ្លឺ​នៅ​សាលាស្រុក​កំពង់ត្រាច​ជា​បន្ទាន់​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.