ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ទទួល​ជួប​ប្រតិភូ​ខេត្ត​គៀង​យ៉ាង អញ្ជើញ​មក​ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ​២០១៩​នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប បាន​ទទួល​ជួប​ប្រតិភូ​ខេត្ត​គៀង​យ៉ាង ដឹកនាំ​ដោយ​លោកស្រី ដាំ​ង ង្វៀង អែម អនុ​លេខាធិការ​បក្ស​ខេត្ត​គៀង​យ៉ាង អញ្ជើញ​មក​ជូនពរ​បុណ្បចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​សាលប្រជុំ​សាលាខេត្ត​កែប​។​

​មានប្រសាសន៍​សំណេះសំណាល លោក កែ​ន ស​ត្ដា អភិបាលខេត្ត​កែប ចាត់ទុក​ការអញ្ជើញ​មក​ជូនពរ​នាពេលនេះ​ពិតជា​មាន​សារៈសំខាន់ ក្នុងន័យ​ដើម្បី​រិត​ចំណង​សាមគ្គីភាព​ឲ្យ​កាន់តែ​ស្អិតល្មួត រវាង​ខេត្ត​កែប និង​ខេត្ត​គៀង​យ៉ាង​។ ក្នុងនាម​ជា​បងប្អូន និង​ជា​អ្នកជិតខាង​ល្អ​នឹង​គ្នា ខេត្ត​គៀង​យ៉ាង តែងតែ​ជួយ​ឧបត្ថម​គាំទ្រ ទាំង​ស្មារតី សម្ភារៈ ដល់​ខេត្ត​កែប​។ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការ​ការពារ​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​រវាង​ខេត្ត​ទាំង​ពីរ​(​ខេត្ត​កែប​-​ខេត្ត​គៀង​យ៉ាង​)​ពិតជា​មាន​ភាពល្អប្រសើ​រ ប្រៀប​ដូច​ជា​សាច់ញាតិ បងប្អូន​តែ​មួយ ដោយ​បាន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង​ប្រកប​របរ​រកស៊ី មាន​ភាពសុខសាន្ត និង​រីកចម្រើន​ជា​លំដាប់​។​

​សូមជម្រាបថា​៖ ការទទួល​ជួប​ប្រតិភូ​ខេត្ត​គៀង​យ៉ាង នា​ព្រឹក​នេះ ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!