ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ពិធី​សំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភ​ថវិកា​ជូន​អតីតយុទ្ធជន ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ គ​.​ស​២០១៩

ស្រុក​ប​វេល​៖ ថ្ងៃ​សុក្រ ១​កើត ខែ​ចេត្រ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨:០០​នាទី ឯកឧត្តម ឆាយ សា​រេ​ត សមាជិក គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ទីប្រឹក្សា​រាជរដ្ឋាភិបាល អនុប្រធាន គណបក្ស​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​, ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, ឯកឧត្តម លោកជំទាវ គណៈប្រតិភូ គណៈកម្មាធិការ គណបក្ស​ខេត្ត​, ឯកឧត្តម ឧត្តមសេនីយ៍ត្រី តាល់ សំអឿន នាយសេនាធិការ​រង យោធភូមិភាគ​ទី​៥, ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង នៃ​ស្នងដ្ឋាន​នគរបាល​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ឯក អ៉ឹម ដា​រ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធាន អនុប្រធាន​សាខា​ឃុំ អាជ្ញាធរ​ដែនដី សរុប​ចំនួន ៣៨​នាក់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភ​ថវិកា​ជូន​អតីតយុទ្ធជន ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ គ​.​ស​២០១៩ ដែល​នឹង​ជិត​ចូលមក​ដល់​ខាងមុខនេះ​។​

​ពិធី​នេះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទែ បាន​ឧបត្ថម្ភ​ជូន​អតីតយុទ្ធជន ស្រុក​ប​វេល ជា​ជនពិការ​ចំនួន​៣១៨​នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០,០០០​រៀល​។​

​ក្រោយពី ឯកឧត្តម អ៊ុក ឃ្នូច ប្រធាន ស​.​អ​.​ក ខេត្ត ធ្វើ​របាយការណ៍​ស្វាគមន៍ បង្ហាញ​ពី​ស្ថានភាព​ទូទៅ​របស់ សមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​រួច​មក ឯកឧត្តម ឆាយ សា​រេ​ត សមាជិក គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ទីប្រឹក្សា​រាជរដ្ឋាភិបាល អនុប្រធាន គណបក្ស​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​

​មានប្រសាសន៍ថា​៖ សន្តិភាព​ដែល​បានមក​នេះ មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះទេ គឺជា​ការ​យក​អាយុជីវិត​ធ្វើ​ជា​ដើមទុន ក្នុងការ​រំដោះ​ប្រទេស​ជាតិ​ឲ្យ​ចាក​ផុត​ពី​សង្គ្រាម បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខស​ន្តិ​ភាព និង​មាន​ការអភិវឌ្ឍន៍​ដល់​សព្វថ្ងៃនេះ ឯកឧត្តម បាន​បញ្ចាក់​ថា​៖ ដើម្បី​ការពារ និង​ថែរក្សា​នូវ​សន្តិភាព​នេះ ឲ្យបាន​ជា​រៀងរហូត យើង​ត្រូវ​ស្មោះត្រង់ និង​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ ស​មេ្តច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​អតីត​យុទ្ធជន​ជា​និច្ច ទោះបី​បងប្អូន​ធ្លាក់​ខ្លួន​ជា​ជនពិការ​ក៏​ដោយ ព្រោះ​បងប្អូន​ជា​អ្នក​មាន​គុណបំណាច់​បាន​ប្តូរ​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​ប្រទេសជាតិ​របស់​យើង និង​បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!