ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​
0

សកម្មភាព​គ្រឿងចក្រ​ទៅ​ជីក​កាយ​ដី​បឹង​ឈូក ក្នុង​ស្រុក​កំពង់ត្រាច ហាក់​មាន​គោលការណ៍​ពុំ​ច្បាស់​លាស់ អភិបាលរង​ស្រុក​ថា​ឲ្យ​កាយ ឯ​អភិបាលស្រុក​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​

(​ខេត្ត​កំពត​)៖ សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ត្រូវ​មហាជន​លើកឡើងថា ជា​សកម្មភាព​មិន​ច្បាស់លាស់ ព្រោះ​មិន​ឃើញ​មាន​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​មក​ចូលរួម​នោះ​ឡើយ ដោយ​គ្រាន់តែ​អនុវត្តតាម​បញ្ជា​របស់​លោក ង៉ែត សុផល អភិបាលរង​ស្រុក​ប៉ុណ្ណោះ ហើយ​សកម្មភាព​នេះ​ក៏​ត្រូវបាន​ផ្អាក​សកម្មភាព​នៅ​ព្រឹក​ថ្ងៃ​ដដែល ខណៈ​មាន​បទបញ្ជា​របស់​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច​។​

​ចំពោះ​ការយក​គ្រឿងចក្រ​មក​ជីក​កាយ​ស្តារ​បឹង​ឈូក​នេះ តាម​ប្រភព​ពី​មហាជន​បាន​លើកឡើង​ថា តាម​ការពិត​ការស្តារ​បឹង​គឺជា​រឿង​មួយ​ដែល​ពួកគាត់​ចង់បាន​បំផុត ប៉ុន្តែ​គ្រាន់តែ​សកម្មភាព​នេះ​ពុំ​បាន​អនុវត្ត​ទៅតាម​បទដ្ឋាន​បច្ចេកទេស ពោល​គឺ​ពេល​គ្រឿងចក្រ​មក​ជីក​កកាយ ពុំ​ឃើញ​មាន​អាជ្ញាធរ ឬ​ជំនាញ​ណា​ម្នាក់​មក​វាស់វែង​កំណត់​ទីតាំង​ជាក់លាក់ ដើម្បី​ឲ្យ​គ្រឿងចក្រ​ជីក​ឡើយ​។​ម្យ៉ាងទៀត​បង្គោល​ដែល​ជនខិលខូច​បោះ​ចូល​ក្នុង​ដី​បឹង​ឈូក​ទាំង​ប៉ុន្មាន ក៏​ពុំ​បាន​ដក​ចេញ​នៅឡើយ មើលទៅ​ហាក់ដូចជា​ស្ថិត​ក្នុង​ពិភព​អាថិ៍​កំបាំងតែ​ដដែល​។​ប្រភព​ជឿជាក់​បាន​ទម្លាយ​ផងដែរ​ថា ចំណុច​ដី​បឹង​ឈូក​ដែល​គេ​កំពុង​ជីក​នេះ កន្លង​មាន​ជនខិលខូច និង​មន្ត្រី​អន្ទ្រើ​សៗ​ពីរ បី នាក់​ក្នុង​ស្រុក​កំពង់ត្រាច​បាន​ឃុបឃិត​គ្នា បំណង​ក្រសោប​យក​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ ដោយ​តម្រូវ​ឲ្យ​អ្នក​ឈរ​ឈ្មោះ​ទៅ​បោះបង្គោល​ក្នុង​បឹង​ឈូក​ជាច្រើន​បង្គោល ដើម្បី​ងាយស្រួល​សុំ​គោលការណ៍​ធ្វើ​ប្លង់​កម្មសិទ្ធិ​។ ចំពោះ​ការយក​គ្រឿងចក្រ​មក​ជីក​កាយ​ដី​បឹង​ឈូក​របស់​រដ្ឋ ដោយ​គ្មាន​ជំនាញ​សិក្សា កំណត់​ឲ្យបាន​ច្បាស់លាស់​បែបនេះ ពិតជា​ធ្វើឲ្យ​មាន​ការសង្ស័យថា ជា​ការ​ធ្វើ​បំភាន់​ភ្នែក ដើម្បី​ទន្ទ្រាន​យក​ដី​បឹង​នេះ ព្រោះ​កន្លងមក​អ្នក​បោះបង្គោល​ក៏​មាន​បំណង​សុំ​ជីក​ផ្លូវ​បង្ហូរទឹក​នៅទីនេះ​ប្រវែង​ទទឹង​៧​ម៉ែត្រ ហើយ​ដី​ដែល​នៅ​សេសសល់​គឺ​ចាក់​ដី​លប់​ចែកគ្នា​។ ជាមួយនេះ បើ​អាជ្ញាធរ​និង​ជំនាញ មក​ចុះ​ត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​ជីក​ស្តារ​បឹង​ឈូក​ទៅតាម​ការកំណត់​មែន ពួកគាត់​ពិតជា​សប្បាយ​ចិត្ត ព្រោះ​បាន​ទឹក​សម្រាប់​ប្រើប្រាស់​ទាំងអស់គ្នា ពិសេស​ចំណុច​បឹង​ឈូក​នឹង​ក្លាយជា​បឹង​ធម្មជាតិ​មួយ អាច​បម្រើ​ផ្នែក​វិស័យ​ទេសចរណ៍ ប្រកបដោយ​សក្តានុពល​។​

​ទាក់ទិន​នឹង​ការជីក​ដី​បឹង​នេះ លោក ង៉ែត សុផល អភិបាលរង​ស្រុក​កំពង់ត្រាច ដែលជា​អ្នក​បញ្ជា​ឲ្យ​គ្រឿងចក្រ​មក​ជីក​ស្តារ​ប្រឡាយ​នេះ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា ការយក​គ្រឿងចក្រ​មក​កាយ​ដី​បឹង​ខាងលើ គឺ​ត្រូវ​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​នៅ​ទូទាំង​ប្រទេស​ត្រូវ​គិតគូរ​ស្តារ​ប្រឡាយ បឹងបួ សម្រាប់​ស្តុក​ទឹក​ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​រដូវប្រាំង​។​ជាងនេះទៅទៀត​ដី​បឹង​ឈូក គឺជា​បឹង​ធម្មជាតិ បើ​បាន​ទឹក​ជ្រៅ​ពិតជា​ផ្តល់​នូវ​ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ ពិសេស​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ជុំវិញ​ករណី​គ្រឿងចក្រ​មក​ជីក​កាយ​ដី​បឹង​ឈូក​នេះដែរ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា លោក​នឹង​បញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យទៅ​បញ្ឈប់​សកម្មភាព​បណ្តោះ​អាសន្ន ដោយ​រង់ចាំ​ដឹកនាំ​ក្រុម​ការងារ​ទៅ​ពិនិត្យ​និង​កំណត់​ទីតាំង​ឲ្យបាន​ច្បាស់លាស់​ជា​មុន​សិន ទើប​អនុវត្ត​ជា​ក្រោយ ព្រោះ​ចំណុច​បឹង​ឈូក​ខាងលើ ជា​បឹង​ធម្មជាតិ និង​ជាស​ម្ប​តិ្ត​របស់​រដ្ឋ ហើយក៏​ជា​ជ្រលង​ផ្លូវទឹក​ដ៏​សំខាន់​ផងដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំណុច​ដី​បឹង​ឈូក​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច កន្លងមក ត្រូវបាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ប្តី​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ បាន​ទៅ​បោះបង្គោល​ធ្វើជា​ព្រំដី បំណង​ក្រសោប​យក​ប្រហែល​បី​ហិកតា ដែល​មាន​ក្បាលដី​ប្រវែង​៩៤​ម៉ែត្រ និង​ជម្រៅ​ដី​ប្រមាណ​ជាង​៣០០​ម៉ែត្រ ថែម​ទាំង​ជួល​រថយន្ត​ដឹក​ដី​មក​ចាក់​លប់ ប៉ុន្តែ​ចាក់​បានតែ​ពីរ​រថយន្ត​ក៏​ត្រូវបាន​អាជ្ញាធរ​ស្រុក​ទប់ស្កាត់​ទាន់ពេលវេលា​។​ជាងនេះទៅទៀត លោក​អភិបាលស្រុក​កំពង់ត្រាច ក៏​បាន​ចេញ​សេចក្តីជូនដំណឹង ឲ្យ​លោក​ពូ សំ អេ​ន ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ចំនួន​២​លើក​មក​ហើយ​ដែរ ប៉ុន្តែ​អ្នក​ដាំ​បង្គោល​រូបនោះ​មិន​ព្រម​ដក ថែម​ទាំង​អួតថា​គាត់​មាន​សាច់ញាតិ​ជា​ឯកឧត្តម​ធំៗ ទើប​ករណី​នេះ​ចេះ​តែ​នៅ​ស្មុគស្មាញ​រហូតមក​ដល់​បច្ចុប្បន្ន​។

​ដោយឡែក​ចំពោះ​ការជីក​កាយ​ស្តារ​បឹង​ឈូក​ខាងលើ បើ​អាជ្ញាធរ​ជំរុញ​ឲ្យ​គ្រឿងចក្រ​ជី​កកាយ​ដី​បឹង​នៅ​ចំណុច​ខាងលើ​ឲ្យបាន​ទាំង​អស់​(៩៤​ម៉ែត្រ​) គឺជា​រឿង​មួយ​ល្អ​បំផុត ខ្លាចក្រែង​តែ​កាយ​តែ​ទទឹង​១០​ម៉ែត្រ​នោះ​ច្បាស់​ជា​ទប់ស្កាត់​លែង​បាន​ហើយ​ទាន​.!៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!