ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​ពិធីបុណ្យ​កំពត​សង្ក្រាន្ត ឆ្នាំ ២០១៩ ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣

(​ខេត្ត​កំពត​) ៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ១២​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​ពិធី​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​២០១៩ ថ្ងៃ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​។​

​សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព ចំណុះ​សាលាខេត្ត សរុប ៥៩​នាក់​។​

​ក្និងឱកាស​នោះ លោក​អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ ណែនាំ​ដល់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក រៀបចំ​សម្អាត​អនាម័យ តុបតែង​ភ្លើង​លម្អ​នៅតាម​មន្ទីរ អង្គភាព​ទូទាំង​ខេត្ត ជាពិសេស ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​កំពត រៀបចំ​ផ្ទះសំបែង​ឲ្យ​ស្អាត និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​សាធារ​ណ​ជន​ចូលរួម​កំសាន្ត​សប្បាយរីករាយ​ក្នុង​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​២០១៩ ឲ្យ​ច្រើន​កុះករ ដើម្បី​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​យើង​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!