ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាល​ខេត្ត​ព្រះវិហារ និង​លោកស្រី ដឹកនាំ​មន្ត្រី​រាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ចូលរួម​បង្សុកូល ពូន​ភ្នំខ្សាច់ រាប់បាត្រ ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី នៅ​វត្ត​ប្រាសាទគោក​បេង ក្រុង​ព្រះវិហារ​ ==> កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! ==> ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដង្ហែ​និង​បើក​សង្ក្រាន្ត​ពិធី​បុណ្យចូលឆ្នាំថ្មី ជាមួយនឹង​ការ​រាំ​លេង​កម្សាន្ត​ដោយ​ក្តី​រីករាយ ==> អភិបាលខេត្ត​ពោធិ៍សាត់ បើក​ដំណើរ​ព្រឹត្តិការណ៍ «​មហាសង្ក្រាន្ត​កោះ​សំពៅ​មាស​ពោធិ៍សាត់​» ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ ==> រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​រោង នៅ​រមណីយដ្ឋាន​វត្តភ្នំ ==> អភិបាលខេត្តពោធិ៍សាត់ បើកដំណើរព្រឹត្តិការណ៍ «មហាសង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (Photos inside) ==> ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី ថ្វាយ​គ្រឿង​រន្តាប់​បូជា ជូន​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ==> កម្លាំង​គណៈ​បញ្ចា​ការឯកភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ប្រមាណ​ជិត​៥០០​នាក់ បាន​នឹង​កំពុង​ពង្រាយ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ==> សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្ដា ផ្ញើសារគោរពជូនពរ និង សូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤
0

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ថ្ងៃ​អង្គារ ១៣​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត សរុប ៧២៤៤​នាក់ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​តម្លៃ​ជាង ២៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត​នេះ បានចាប់ផ្តើម​សាងសង់​កាលពី ខែកក្កដា ឆ្នាំ​២០១៦ ហើយ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ខែ​សីហា ឆ្នាំ​២០១៨​។ តាមរយៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ នឹង​ជួយ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ទឹកស្អាត​សរុប ប្រមាណ​១៣,២៦០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ គឺ​ស្មើនឹង​ជាង​២​ដង​នៃ​សមត្ថភាព​ផលិត​ពីមុន​។ វត្ត​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ថ្មី​នេះ រួម​ជាមួយ​បណ្តាញ​ចែកចាយ​សរុប​ប្រវែង ១៧៦.៩​គីឡូម៉ែត្រ ធ្វើ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​កំពត​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត ដែល​មាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ ដោយ​គិត​ជា​ថ្លៃ​មធ្យម ១៤០០​រៀល​/​ម៉ែត្រគូប ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ សរុប​ជាង ១៣,០០០​គ្រួសារ​។​

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ក៏​ជា​ការរួមចំណែក​ធ្វើ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​កំពត សម្រេចបាន​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់​ថា «​ត្រូវ​ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង ទីប្រជុំជន​ឱ្យបាន​៩០% ត្រឹម​ឆ្នាំ​២០២៣ និង​១០០% ត្រឹម​ឆ្នាំ​២០២៥ សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន ក៏ដូចជា​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា​»៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.