ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ការចុះពិនិត្យ​ទីតាំង ត្រៀម​ការពារ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ដើម្បី​រៀបចំ​បដិសណ្ឋារកិច្ច សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរការប្រព័​ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ទី​រួម​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម ការចុះពិនិត្យ​ទីតាំង ត្រៀម​ការពារ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ដើម្បី​រៀបចំ​បដិសណ្ឋារកិច្ច សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរការប្រព័​ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ទី​រួម​ខេត្ត​កំពត ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ។​

​សមាសភាព​ចូលរួម​មាន លោក លោកស្រី ជា​អភិបាលរង​ខេត្ត កងកម្លាំង​គ្រប់​ប្រភេទ នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត សរុប​ប្រមាណ ១០០​នាក់​។​

​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង សម្រាប់​ទទួល​បដិសណ្ឋារកិច្ច និង​ការពារ​ជូន​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធី​សម្ពោធ​ឲ្យ​ដំណើរការប្រ​ព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ទី​រួម​ខេត្តកំពត​នេះ អាជ្ញាធរខេត្ត ក៏​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​រាក់ទាក់​ដល់ នាយ​ឧត្តមសេនីយ៍ កិតិ្ត​បណ្ឌិត ហី​ុ​ង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជា​រដ្ឋា​ន​អង្គរក្ស​។​

​ជាមួយ​នេះ​គណៈអធិបតី ក៏​បាន​បើក​កិច្ចប្រជុំ​ដើម្បី​បែងចែក​ការងារ​សម្រាប់​ត្រៀមលក្ខណៈ ទទួល​បដិសណ្ឋារកិច្ច សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​នឹង​អញ្ជើញ​មកដល់​ក្នុង​ទឹកដី​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩ ស្អែក​នេះ ដើម្បី​សម្ពោធ​ឲ្យ​ដំណើរការប្រ​ព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ខេត្ត​កំពត​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!