ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​អធិការនគរបាល​ស្រុក​ស្អាង ខេត្ត​កណ្តាល ដាក់បទបញ្ជា​ឲ្យកម្លាំង​គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​ប្រយ័ត្ន​ខណៈ​ចុះ​បំពេញភារកិច្ច​

(​កណ្តាល​)៖ កម្លាំង​គ្រប់​ផ្នែក​ទាំងអស់ ត្រូវមាន​ស្មារតី​ខ្ពស់​ប្រុងប្រយ័ត្ន​ជានិច្ច ពេល​ចុះ​បំពេញភារកិច្ច កុំឲ្យ​មាន​កំហុស​ខុសឆ្គង ព្រោះ​ថ្មីៗ​នេះ​នៅ​ខេត្ត​ផ្សេង មានការ​ថ្លោះធ្លោយ​ពេល​ចុះ​បង្ក្រាប បទល្មើស​។ នេះ​ជា​ការដាក់​តាស់​តឿន​របស់​អធិការនគរបាល​ស្រុក​ស្អាង ខេត្ត​កណ្តាល លោក សេង សុជាតិ​។​

​លោក សេង សុជាតិ បាន​សំណេះសំណាល​ជាមួយ​កងកម្លាំង​នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​អធិការនគរបាល​ស្រុក​ស្អាង ដោយ​មាន​កម្លាំង​គ្រប់​ផ្នែក​ទាំងអស់ ទូទាំង​ស្រុក​ស្អាង​មក​ចូលរួម​សរុប​១៦៥​នាក់​។​

​លោក សេង សុជាតិ បាន​និយាយ​ទៅកាន់​កម្លាំង​ទាំងអស់​ថា «​ការខិតខំ​បំពេញ​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ទាំង​ផ្នែក​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​បំពេញ​បែបបទ​ឯកសារ​ផ្សេងៗ នា​ពេលកន្លងមក ឃើញថា បងប្អូន​មាន​ការនឿយហត់​ណាស់ មិន​ពេលណា នៅ​ទីណា​នោះ​ទេ បងប្អូន​មិន​ដែល​រុញ​រា​ឬ​ត្អូញត្អែ​ម្តងណា​ឡើយ​។ ដូច្នេះ​បងប្អូន​ត្រូវ​ខិតខំ​បន្ត​ទៀត ក្នុងនាម​យើង​ជា​កងកម្លាំង​យើង ត្រូវតែ​បំរើ​ប្រជាពលរដ្ឋ សេចក្តី​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​សេចក្តី​យើង​ដែរ ដូច្នេះ​ប្រជាពលរដ្ឋ បាន​សេចក្តី​គឺជា​បំណង​ដ៏​ធំ​របស់​យើង​ជា​កងកម្លាំង​»​។​

​លោក​បាន​បន្តថា ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នឹង​ខិតចូល​មកដល់​នាពេល​ខាងមុខ​នេះ ហើយ​បងប្អូន​ត្រូវ​ពង្រឹង​បន្ថែម​តាម​គោលដៅ​នីមួយៗ​នៅក្នុង​មូលដ្ឋាន បែងចែក​កម្លាំង​ឲ្យបាន​ល្អ ហើយ​ត្រូវ​ចេះ​ដូរ​ផ្លាស់​គ្នា ដើម្បី​ឲ្យបាន​ជួបជុំ​គ្រួសារ​១​ថ្ងៃ​ម្នាក់ កុំ​ទៅណា​ទៅ​ទាំងអស់គ្នា មូលដ្ឋាន​គ្មាន​កម្លាំង​នោះ​ភាពអសន្តិសុខ​វា​ងាយ​នឹង​កើតឡើង ត្រូវ​ធ្វើយ៉ាងណា​កុំ​គ្មាន​អ្នកប្រចាំការ ត្រូវ​មាន​កម្លាំង​នៅជាប់​ជានិច្ច​។​

​ជាពិសេស​នោះ លោក​បាន​ណែនាំ​ដល់​កងកម្លាំង​គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច ពេល​ចុះ​បំពេញ​ភារកិច្ច​អ្វីមួយ កុំឲ្យ​មាន​កំហុស​ខុសឆ្គង ព្រោះ​ថ្មីៗ​នេះ​យើង​ឃើញស្រាប់​ហើយ នៅ​ខេត្ត​គេ​ផ្សេង គឺ​មាន​កំហុស​ដោយ​សារ​ការធ្វេសប្រហែស មិន​ត្រូវ​ប្រើ​អាវុធ​ផ្តេសផ្តាស​ដោយ​មិន​មាន​បទបញ្ជា​នោះ​ទេ​។ ជា​ចុងក្រោយ លោក​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ទាំងអស់​សរុប​ជា​ទឹកប្រាក់​ជាង​៨​លាន​រៀល​៕​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!