ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
0

សារឿ​ន ម៉ាប់ ជា​មេក្លោង​បទល្មើស​ឈើ​នៅ​ប៊ូ​ស្រា ,​បើ លោក សំរិទ្ធ ណ​យ មេក្លោង​បើក​បា​រ៉ា​ស់ អោយ​ឈ្មួញ​ដឹកឈើ​ឆ្លងទៅ​វៀតណាម​

ខេត្ត​មណ្ឌលគិរី​៖ មេក្លោង​បទល្មើស​ឈើ និង​មេប៉ូលីស បាន​បើកដៃ​អោយ​ឈ្មួញ​ដឹកឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម ពួកគេ​គឺ​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រសែភ្នែក​អាជ្ញាធរខេត្ត​-​ស្រុក​-​សមត្ថកិច្ច ,​ជំនាញ​,​អាច​ស្រាវជ្រាវ​ឈាន​ដល់​ចាប់​ក្នុង​បទល្មើស​ជាក់ស្តែង​បាន ចំពោះ​ជន​ទាំងនេះ គ្រប់ពេល​។ ប្រសិន​បើ​អស់លោក​មាន​ឆន្ទះ យក​តួនាទី​ភារកិច្ច​ទៅ​បំពេញ​ការងារ​ចំ​គោលដៅ ឬ​ឃ្លាតឆ្ងាយ​ពី​មនោសញ្ចេតនា មិន​ប៉ះពាល់​សំណូក​ណា​១​ពី​ឈ្មួញ ឬ​ពី​កូនចៅ​..?

​ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ ត្រូវបាន​អ្នកស្រុក​ពេជ្រា និយាយ​រួម​អ្នក​ខេត្តមណ្ឌលគិរី​តែម្តង បានដឹង​យ៉ាងច្បាស់​ថា​៖ លោក សារឿ​ន ម៉ាប់ ជា​អ្នក​ប្រមូល​ទិញ​ឈើ កេណ្ឌ​មនុស្ស អោយ​ចូល​ព្រៃ​កាប់​ឈើ នឹង​មាន​ត្រាក់ទ័រ​សម្រាប់​អូស​ក្បាល​ឡាន​ដឹក​ឈើ​ជាប់​ផុង ទាញ​ឈើ​ពី​ព្រៃ​ជ្រោះ​ជ្រៅ ដោយ​គាត់​មាន​ឡាន និង​ត្រាក់ទ័រ​។ កន្លង​មក​ឡាន​វៀតណាម​ចូល​មក​ដឹកឈើ​ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី ពេល​រដូវ​ភ្លៀង​ធ្លាក់ បណ្តាល​អោយ​ជាប់ផុង គឺ​លោក សារឿ​ន ម៉ាប់ មាន​ត្រាក់ទ័រ ទុក​សុីឈ្នួល​អូស​ក្បាល​ឡាន ដោយ​ក្បាល​ឡាន​១​គ្រឿង​យក​តំលៃ​ចាប់​២០​ដុល្លារ​ឡើង​ទៅ ។ ពិសេស​ជាង​នេះ លោក សារឿ​ន ម៉ាប់ បាន​យក​លុយ​ពី​ក្រុមហ៊ុន​វៀតណាម មក​ចាត់ចែង​រត់ការ​ផ្លូវ បែងចែក​ដល់​អាជ្ញាធរ សមត្ថកិច្ច ជំនាញ​ជា​ច្រើន​ស្ថាប័ន​។ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ សារឿ​ន ម៉ាប់ ដឹក​ឈើ​ទៅ​វៀតណាម​បាន​ជាង​២០​ឡាន​ឡង់​គ្រឺស័​រ​កែច្នៃបាន​យ៉ាង​រលូន តាម​ច្រក​ទ្វេរ​ភាគី​ប៉ុស្តិ​៧-​ណាំ​លៀរ​។ រហូតដល់​ម៉ោង​១២​និង​១២​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ សារឿ​ន ម៉ាប់ និង​ឈ្មោះ ឆុង បាន​បន្ត​ដឹក​ចំនួន​៥​គោយន្ត​បន្តទៀត ចេញពី​ចំណុច​ភូមិ​ប៊ូ​លូ​ស ឃុំ ប៊ូ​ស្រា​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ជិត​ការដ្ឋាន​។ ប៉ុន្តែ​ពុំ​មាន​វត្តមាន​សមត្ថកិច្ច​ណា​អើពើ​នោះទេ ពេល​កំពុង​ធ្វើ​សកម្មភាព ដែល​គេ​ទទួលស្គាល់ថា បើ​ចាប់​មាន​តែ​វាយ​បំបែក​ឆ្នាំងបាយ​ខ្លួនឯង​តែប៉ុណ្ណោះ​។ ករណី​នេះ​អាច​ថ្នាក់លើ​ស្តីបន្ទោស ឬ​ជ្រិញ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បង្ហាញ​ពី​តថភាព​បទល្មើស​ឈើ​ពិតមែន​ជ្រុលៗ​ទៅ ទើប​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៩ ប្រជាជន​រាយការណ៍​មក​ថា​៖ មាន​សមត្ថកិច្ច និង​ជំនាញ​ដ៏​ប្រសេកប្រសាច​បាន​ចុះ​ទៅ​កាន់​តំបន់​នោះ ប៉ុន្តែ​មិន​ឃើញ​យកចិត្តទុកដាក់​បង្ហាញ​ស្នាដៃ​កើតចេញ​ពី​ឆន្ទះ​បង្ក្រា​បចាប់​អោយ​ចំ​គោលដៅ​ទេ ហាក់​មក​បង្អើល ហាម​មិនអោយ​ឈ្មួញ​ធ្វើ​សកម្មភាព​តែប៉ុណ្ណោះ​។ ប្រជាជន​បាន​និយាយថា​៖ ក្រោយ​ពី​គេហទំព័រ​ក្នុងស្រុក ពិសេស​ខាង​គេហទំព័រ «​នគរ​ដ្រេ​ហ្គ​ន​» គេហទំព័រ «​នគរ​វត្ត​» បង្ហាញ​ពី​សកម្មភាព​ដឹកឈើ​ល្មើសច្បាប់ ស្រាប់តែ​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៩ គឺ​មាន​សមត្ថកិច្ច​បាន​ចូល​ទៅ​តំបន់​នោះ ប៉ុន្តែ​ចូល​ទៅ​គ្រាន់តែ​បង្អើលៗ​ទេ បើ​គាត់​មានគំនិត​ចាប់​មែន មិន​ខ្វះ​ទេ​គំនរ​ឈើ នៅក្នុង​ចំការកៅស៊ូ​បារាំង​នឹង​តែម្ដង ។​

​ដោយឡែក​លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ​ទ្វេរ​ភាគី​ណាំ​លៀរ ជា​មេក្លោង​បង្កើត​អោយ​មាន​បទល្មើស​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដោយ​យក​ច្រក​របស់​ខ្លួន​តែម្តង​សម្រាប់​ជា​មធ្យោបាយ អោយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ តាមរយះ​ឡាន​ឡង់​គ្រឺស័​រ​កែច្នៃ គោយន្ត​កែច្នៃ ជា​ភារកិច្ច​របស់​លោក សំរិទ្ធ ណ​យ បើក​បា​រ៉ា​ស់ ទទួលបាន​សេដ្ឋកិច្ច​ពី​ឈ្មួញ​ទាំង​ខ្លួន​សមគំនិត​អោយ​មាន​បទល្មើស​ក្នុង​តំណែង​តួនាទី ភារកិច្ច​របស់​ខ្លួន​ដែល​មាន​តួនាទី​បង្ក្រាប​។ ចំពោះ​លោក​ផ្កាយ​២ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី វិញ​មិនដឹងថា​គាត់​ទុក​លោក សំរិទ្ធ ណ​យ សម្រាប់​ប្រមូល​សេដ្ឋកិច្ច​ពី​បទល្មើស​ឈើ​ឆ្លងដែន ខណៈ​បទល្មើស​បន្ត​កើត លួច​ដឹក​ឆ្លង​ដែន​ជា​ញឹកញាប់ គឺ​លោក​ស្នងការ​មិន​ចាប់អារម្មណ៍​សោះ ។​

​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ទោះ​រង​នូវ​ការស្តីបន្ទោស​យ៉ាង​ធ្ងន់​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជុំវិញ​បទល្មើស​ព្រៃឈើ​បន្ត​កើតមាន​នៅ​ខេត្ត​មណ្ឌលគិរី ល្បី​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ជា​អភិបាលខេត្ត​អសមត្ថភាព​។ ប៉ុន្តែ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅ​រក្សា​តំណែង​ចរិក​ព្រងើយកន្តើយ ទន់ជ្រាយ​ដដែល រហូត​ដល់​មតិ​ខ្លះ​សង្ស័យ​លោក​មាន​ការទទួល​សំណូក​ណា​១​ពី​បទ​ល្មើស​នេះ​។ ដូច្នេះ​ឈ្មួញ​មាន​ឱកាស​ច្រើន​ក្នុង​ជំនួញ ប្រមូល​ទិញ ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​បាន​ជារឿយៗ ឈ្មួញ​មុខ​ដដែលៗ សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ជា​ច្រើន​ស្ថាប័ន ធ្លាប់​យក​លុយ​មុខ​ដដែលៗ រហូត​ដល់​ប្រជាជន​លើក​ដោយ​សំដី​ចំអក​ថា​៖ អស់លោក​ទាំងនោះ​បើ​មិន​មាន​បទល្មើស​ឈើ គាត់​ដាច់បាយ មិនដឹង​ជា​យកចំណេះ​ទៅ​ធ្វើការ​អី​ទេ​…???

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!