ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

មេ​ឈ្មួញ​ស៊ា​ម​គឹម​ទឹម​ជា​មន្ដ្រី​យោធា​វរៈ​សេនា​តូច​លេខ​២​ដឹកជញ្ជូន​ឈើ​ឡើង​កក្រើក​ប្រជាពលរដ្ឋ​ខណៈ​មាន​ការជួយជ្រោមជ្រែង​ពី​លោក​ឧត្តមសេនីយ៍ត្រី​សាន្ត ប៊ុន​ថា​ន​ទើប​ប្រព្រឹត្តទៅ​ដោយ​រលូន​

មេ​ឈ្មួញ​ស៊ា​ម​គឹម​ទឹម​ជា​មន្ដ្រី​យោធា​វរៈ​សេនា​តូច​លេខ​២​ដឹកជញ្ជូន​ឈើ​ឡើង​កក្រើក​ប្រជាពលរដ្ឋ​ខណៈ​មាន​ការជួយជ្រោមជ្រែង​ពី​លោក​ឧត្តមសេនីយ៍ត្រី​សាន្ត ប៊ុន​ថា​ន​ទើប​ប្រព្រឹត្តទៅ​ដោយ​រលូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ ៖ ប្រភព​ពី​មន្ដ្រី​តូចតាច​បានឲ្យដឹង​ថា​នៅពេល​យប់​ថ្ងៃ​២១ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​ផ្លូវ​ជាតិ​លេខ ៧A គេ​សង្កេត​ឃើញ​រថយន្ត​កែឆ្នៃ រថយន្ត​បង្កុង គោយន្ត​កន្ត្រៃ រ៉ឺម៉ក ជាច្រើន​គ្រឿង បាន​ដឹក​ជញ្ជូន​ឈើ​ឡើង​កក្រើក​ចេញពី​ក្នុង​ព្រៃ កាត់មុខ ស្នាក់ការ ជំនាញ​មេព្រៃ​៣​កន្លែង​បាន​យ៉ាង​រលូន​ទី​០១​គឺ​សង្កាត់​រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង ដែល​គ្រប់គ្រង​ដោយ លោក កែវ ចំណាន​ទី​០២​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ដែល​គ្រប់គ្រង​ដោយ​លោក ប៉ាល់ សុខ​កែវ​និង​មាន​លោក វិត ប៉ូលិស​សេដ្ធកិច្ច​ខេត្ត​ជា​ក្មួយ​បង្កើតលោក ស្នងការ​នគរបាល​ខេត្ត និង​មាន​លោក​ម៉ាប់​ជា​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​និង​មាន​មន្ដ្រី​កងរាជអាវុធហត្ថ មួយចំនួន​ដែល​ឈរ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧A​ចាំ​ជួយ​សម្របសម្រួល​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ជាមួយ​ឈ្មួញ​ដើម្បី​យក​ចុះទូក​លក់​បន្ត នៅ​ចំណុច ភូមិ​កញ្ជ​និង​ភូមិ​ឈើទាល​ភ្លោះ​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា​ក្នុង​ចំណោម​មេ​ឈ្មួញ​ឈើ​ទាំង​នោះ​គេ​ស្គាល់​ច្បាស់​ឈ្មោះ​ស៊ា​ម គឹម​ទឹម​ជា​មន្ដ្រី​យោធា​វរៈ​សេនា​តូច​លេខ​២​ដែលជា​អ្នកជំនាញ​រត់ការ​ផ្លូវ​យ៉ាង​ស្ទាត់ជំនាញ​ទៅឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​។​ប្រភព​បន្ថែមទៀតថា​មេ​ឈ្មួញ​រូប​នេះ​ដឹក​ជញ្ជូន​ឈើ​ក្នុង​មួយ​យប់ៗ​សម្រុក​ដឹកឈើ​មិន​ក្រោម​ពី​១០​ទៅ​១៥​គ្រឿង​នោះ​ទេ​។​ក្នុង​នោះ​រថយន្ត​០១​គ្រឿង​ដឹក​ផ្ទុក​បាន​ចាប់​ពី​៥​ទៅ​៧​ម៉ែត្រគូប​ឯណោះ​។ សម្រាប់​រថយន្ត​កែច្នៃ​បង្កុង​ក្នុង​មួយ​គ្រឿង​ដឹក​ចាប់ពី​១០​ទៅ​១៥​ម៉ែត្រគូប​។​ឯ​រ៉ឺម៉ក​វិញ​ដឹក​ចាប់ពី​៤​ទៅ​៥​ម៉ែត្រគូប​ក្នុង​១​រ៉ឺមក​។ សកម្មភាព​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​កាត់មុខ​ស្នាក់ការ​ជំនាញ​មេព្រៃ​ទាំង​៣​កន្លែង នោះ​ត្រូវបាន​មហាជន ដាក់​ការសង្ស័យថា មេ​ឈ្មួញ​ឈ្មោះ ស៊ា​ម គឹម​ទឹម​ជា​មន្ដ្រី​យោធា​វរៈ​សេនា​តូច​លេខ​២ ប្រាកដជា​ផ្ដល់​ផលប្រយោជន៍​ច្រើនសន្ធឹក ឲ្យមក​មន្ត្រី​មេព្រៃ​ទាំងនោះហើយ ទើប​សកម្មភាព​របស់​ខ្លួន​ប្រព្រឹត្តទៅ​បាន​យ៉ាង​រលូន​បែបនេះ​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឈើ​របស់​មេ​ឈ្មួញ​ស៊ា​ម​គឹម​ទឹម​ជា​មន្ដ្រី​យោធា​វរៈ​សេនា​តូច​លេខ​២​បាន​ធើ្វ​សកម្មភាព​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​នេះ​បើ​មិន​មាន​ការជួយជ្រោមជ្រែង​ពី​លោក​ឧត្តមសេនីយ៍ត្រី​សាន្ត ប៊ុន​ថា​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តក្រចេះ​នោះទេ​ក៏​មេ​ឈ្មួញ​ឈើ​ស៊ា​ម​គឹម​ទឹម​ដឹកជញ្ជូន​ឡើង​កក្រើក​ប្រជាពលរដ្ឋ​បាន​ដែរ​។​រឿងរ៉ាវ​ខាងលើនេះ​អង្គភាព​យើង​បាន​ទាក់ទង​ទៅ​អ្នកពាក់ព័ន្ធ​ខាងលើ​នេះ​ដែរ​តែ​មិនអាច​ទាក់ទង​បាន​ទេ​នៅ​ថៃ្ង​នេះ​។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​២៖១៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃទី​៣០ ឈានចូល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ មាន​ក្បួន​រថយន្ត​ម៉ាក​សាំ​យ៉ុង​របស់​ថៅកែ នី និង​ប្តី​ឈ្មោះ អា​ត បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញ​ពី​ក្រុមហ៊ុន​ដុង​ភូ ស្ថិតនៅក្នុង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​មាន​ចំនួន​៥​គ្រឿង​ឆ្ពោះទៅ​លក់​ឱ្យ​វៀតណាម​។​ហើយ​ជាមួយគ្នា​នោះ​អ្នកយក​ព័ត៌មាន​បាន​ផ្តិត​រូបភាព (​ថតរូប​) ឡាន​ដឹក​ឈើ​នោះ ក៏​ស្រាប់តែ​លេចមុខ​ជន​២​នាក់ ដែល​ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ ផល ជា​ប្អូន​របស់​លោក សាន្ត ប៊ុន​ថា​ន មេ​ប៉េអឹម (P.M) ខេត្ត​ក្រចេះ បាន​បើក​រថយន្ត​កា​មេ​រី ឆ្លាម​ពណ៌​ស ពាក់​ស្លាខ​លេខ កំពង់ចាម 2A-0051 បាន​មក​កៀរ រថយន្ត​អ្នកសារព័ត៌មាន ហើយ​បាន​ស្រែក​ប្រាប់​ថា បងៗ លោក សាន្ត​ប៊ុន​ថា​ន ផ្តាំ​មក​មិន​អោយ​ថត​ទេ កុំ​ថត ចាំ​គេ​គិតគូរ​ឱ្យ​…​។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ហើយ​ក៏​មាន​ឋានៈ​ជា​អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ​ដែរនោះ បាន​ចេញ​ផែនការ​ថ្មី​មួយ ស្តីពី​ការទប់ស្កាត់​និង​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោក សៅ សុខា បញ្ជាក់​ក្នុង​ផែនកា​រថា គោលបំណង​នៃ​ការដាក់ចេញ​នូវ​ផែនការ​នេះ គឺ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​លើ​បទ​ល្មើស​ធនធានធម្មជាតិ ដូចជា ការកាប់បំផ្លាញ ការដឹកជញ្ជូន និង​ការនាំចេញ​ព្រៃឈើ​, ការបាញ់ និង​ការនាំចេញ​សត្វព្រៃ​, ការ​រុក​ទន្ទ្រាន និង​ការកាន់កាប់​ដី​រដ្ឋ​, និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។ ផែនការ​នេះ ក៏​បាន​កំណត់​ផងដែរ ពី​វិធានការ​ស្រាវជ្រាវ ស្វែងរក និង​តាម​ចាប់​ជនល្មើស និង​អ្នកពាក់ព័ន្ធ​ក្នុង​បទល្មើស​ធនធានធម្មជាតិ​។

​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​ទៅ​មន្ត្រីក្រោមឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​អង្គភាព ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ​កម្លាំង មធ្យោបាយ គ្រឿង​បំពាក់ និង​ចាត់​គ្រប់​វិធានការ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ ឲ្យសម្រេចបាន​ជោគជ័យ​»​។ សមាសភាព​ដឹកនាំ​បញ្ជា ដែល​កំណត់​ក្នុង​ផែនការ​នេះ មាន​៣​ទិស គឺ​ទិស​ទី​១ មាន​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង រតនគិរី ដោយ​មាន​ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, ទិស​ទី​២ មាន កំពង់ធំ ព្រះវិហារ សៀមរាប និង ឧត្តរមានជ័យ ដោយ​មាន​ឧត្តមសេនីយ៍ឯក អន សាខុន មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, និង​ទិស​ទី​៣ មាន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង កោះកុង ដោយ​មាន​ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​។​កម្លាំង​សរុប​ក្នុង​ទិស​ទាំង​៣ មាន​៦៩០​នាក់ ដែល​ត្រូវបាន​បង្កើតឡើង​តាម​ផែនការ​នេះ ដើម្បី​ត្រៀម​ចេញ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ធនធានធម្មជាតិ​។

​សូមបញ្ជាក់​ថា កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ​មួយ ហៅថា «​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​» ដោយ​តែងតាំង​លោក សៅ សុខា ជា​ប្រធាន​។​

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០​ឆ្នាំ ថ្ងៃ​បង្កើត​កងទ័ព​ជើងគោក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​កងទ័ព​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ ជលផល និង​ធនធានធម្មជាតិ​ឱ្យបាន​ល្អ ។ សម្តេច​ក៏​បាន​ព្រមាន​ដាក់​ទោសទណ្ឌ​ដល់​មន្ត្រី​យោធា​ទាំងឡាយណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ផងដែរ​៖ «​កងទ័ព​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​ព្រៃឈើ មិន​ត្រូវ​ក្លាយទៅជា​អ្នក​កាប់​ឈើ ឬ​ជា​អ្នក​ការពារ​ឈ្មួញ​កាប់​ឈើ​នោះទេ​។ ចូលរួម​រក្សា​ធនធាន​ជលផល​ក៏​កម្រ​របស់​យើង​។ ត្រូវ​ចូលរួម​រក្សា​ធនធានធម្មជាតិ​ដែល​មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ត្រូវ​ដាក់​ទោសទណ្ឌ​អ្នកណា​ក៏​ដោយ ស័ក្ដិ​ប៉ុណ្ណា​ក៏​ដោយ​ដែល​ធ្វើ​ការឃុបឃិត ឬក៏​បំពាន​ទៅលើ​បទ​បញ្ជា​ទាំងនេះ​»​។​ជាង​នេះ​ទៅទៀត​នោះ​សម្តេច​ហ៊ុន​សែន​តែងតែ​បង្ហាញថា​គិតគូរ​ពី​រឿង​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ តាមរយៈ​ការបង្កើត​ច្បាប់ អង្គភាព និង​យន្តការ​ជាច្រើន ដើម្បី​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋ​ក្នុង​វិស័យ​មួយ​នេះ​។ សម្តេច ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ដែរ​ថា សម្តេច​ហ៊ាន​កាត់​ក​ខ្លួនឯង​ក្រវាត់ចោល បើ​សម្តេច​មិន​អាច​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​បាន​ទេ​នោះ ហើយ​ក៏​ធ្លាប់​ចេញ​បញ្ជា​ឲ្យ​បាញ់​គ្រាប់​រ៉ុកកែត​កម្ទេច​ជនល្មើ​ស​កាប់​បំផ្លាញ​ព្រៃឈើ​ទៀតផង​៕

r190324a41 r190324a42

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.