ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកត្រពាំងផ្លុង ប្រើអំណាចបើកដៃ ឲ្យមានទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ

តាម​សេចក្ដី​រាយ​ការណ៍​​​បាន​ឲ្យ​​ដឹង​​ថា ​​លោក អ៊ួន​ សុវណ្ណារ៉ា ប្រធាន​​​ការិយា​​​ល័យ​​​គយ​​ច្រក​ទ្វារ​​អន្តរជាតិ​ត្រពាំងផ្លុង ស្រុក​ពញា​ក្រែក ខេត្តត្បូងឃ្មុំ​ កំពុង​ប្រើតួនាទី និង​អំណាច​ដើម្បី​បើកដៃ​ឲ្យឈ្មួញដឹកទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ។

សេចក្ដីរាយការណ៍បន្ថែមថា លោក អ៊ួន សុវណ្ណារ៉ា អតីតប្រធានការិយាល័យគយ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបានតែងតាំងជា​ប្រធាន ការិយាល័យគយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ហើយចាត់តាំងពី​ពេលនោះរហូតដល់បច្ចុប្បន្នគឺលោក អ៊ួន សុវណ្ណារ៉ា ប្រើតួនាទី និងអំណាចប្រព្រឹត្តរឿងយ៉ាង​គឃ្លើន គ្មានញញើតអ្វីទាំងអស់។

ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម ដែលជាមេគយធំ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោកអ៊ួន សុវណ្ណារ៉ា។

ជុំវិញបញ្ហាខាងលើនេះមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា បច្ចុប្បន្នលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរបៀបម៉ៅការ ហើយឃុបឃិតឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាង គឃ្លើនដើម្បីប្រមូលលុយដាក់ហោប៉ៅធ្វើមានធ្វើបានផ្ទាល់​ខ្លួន។

ជាងនេះទៅទៀតលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតបើកដៃឲ្យមន្ត្រីគយក្រោមឱវាទរបស់ខ្លួនកោសរូសទារ​លុយ ថ្លៃបាយថ្លៃទឹកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងក្រុមអាជីវករកាន់តែច្រើនឡើងៗធ្វើឲ្យឈ្មួញមួយ​ចំនួនអត់ទ្រាំលែង បានក៏បើកកកាយរឿងអាស្រូវរបស់លោកអ៊ួន សុវណ្ណារ៉ា ជាសាធារណៈ។ ជុំវិញករណីនេះបណ្ដារសារព័ត៌មាន បានចេញផ្សាយផងដែរ។

តាមប្រភពពីមន្ត្រីគយដែលស្និទ្ធនឹងលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថាលោក អ៊ួន សុវណ្ណារ៉ា ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងត្រូវប៉ាន់មួយនេះ។ សេចក្ដីរាយការណ៍ពីមន្ត្រី និងភ្នាក់ងារគយនៅក្នុង ខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា ដោយសារអាងមានខ្នង​បង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក អ៊ួន​​សុវណ្ណារ៉ា ប្រធានការិយាល័យគយ​ច្រកត្រពាំងផ្លុង ហ៊ានប្រើអំណាចប្រព្រឹត្តតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីឡើយ។

អង្គភាពយើងនៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោក អ៊ួន សុវណ្ណារ៉ា បាននៅឡើយទេនៅពេលនេះ?​ ៕

uansovannara1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!