ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

ឯកឧត្តម នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៉ីង ប៊ុន​ហៀ​ង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បណ្ណាល័យ និង​ប្រគល់​ពានរង្វាន់​ការប្រកួត​បាល់ទះ​យុវជន​ទូទាំង​ស្រុក​កណ្តាលស្ទឹង

ឯកឧត្តម នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៉ីង ប៊ុន​ហៀ​ង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បណ្ណាល័យ និង​ប្រគល់​ពានរង្វាន់​ការប្រកួត​បាល់ទះ​យុវជន​ទូទាំង​ស្រុក​កណ្តាលស្ទឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃ​សុក្រ ២​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩  ឯកឧត្តម​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​ជា​ប្រធាន​គណៈ​អចិន្ត្រៃយ៍ គណៈ​ពង្រឹង​មូលដ្ឋាន ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​បណ្ណាល័យ និង​ប្រគល់​ពានរង្វាន់​ជ័យលាភី​កីឡា​បាល់ទះ ពានរង្វាន់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៉ីង ប៊ុន​ហៀ​ង និង​លោកជំទាវ ប៉ែន ចា​ន្នី ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទិវា​ជ័យជំនះ​៧​មករា (៧​មករា ១៩៧៩-៧​មករា ២០១៩ ) លើក​ទី​៤០ និង​សំណេះសំណាល​ជាមួយ​ប្រតិភូ និង​ប្អូនៗ​យុវជន​ជា​កីឡា​ករទាំង ២១​ក្រុម នៅ​បរិវេណ​អនុវិទ្យាល័យ​គោក​ត្រប់ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ។​

​នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នោះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ឯកឧត្តម ណុប រ័ត្ន​និមល ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​យុវជន​ស្រុក​កណ្តាលស្ទឹង និង​ក្រុមការងារ​ដែល​បាន​បង្កេីត​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើ​ង ; គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត  លោកនាយ​សាលា​ទាំង​៣​វិទ្យាល័យ ប្រតិភូ​និង​កីឡាករ អាជ្ញាធរ​ស្រុក និង​កងកម្លាំង​ទាំង​បី​ប្រភេទ​ដែល​ជួយ​សម្រួល​សន្តិសុខ ព្រមទាំង​ក្មួយៗ​ជា​កីឡាករ​ទាំងអស់​ដែល​គោរព​បាន​នូវ​លក្ខន្តិកៈ​នៃ​ការប្រកួត ថ្លៃថ្នូរ​ស័ក្តិសម​ជា​យុវជន​ដ៏​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ចំណាយ​នូវ​ធនធាន កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និង​ពេលវេលា ធ្វើឱ្យ​ការប្រកួត​បាល់ទះ​យុវជន​ទូទាំង​ស្រុក​កណ្តាលស្ទឹង​លើក​ទី​២​នេះ​បញ្ចប់​ទៅ​ដោយ​រលូន ប្រកបដោយ​តម្លាភាព និង​ទទួលបាន​នូវ​ភាពជោគជ័យ​គួរ​ជាទី​មោទនៈ ។​

​ឯកឧត្តម បាន​បន្តទៀតថា​៖ យុវជន​សម័យ​នេះ​ពិតជា​មាន​ភ័ព្វសំណាង​ខ្លាំងណាស់​ដែល​មាន​ឱកាស​បាន​សិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់ មាន​ការងារ​ធ្វើ​ល្អៗ មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ មាន​សុខ​សុវត្ថិភាព រីករាយ ហាត់ប្រាណ លេង​កីឡា​ជុំគ្នា ផ្ទុយស្រឡះ​ពី​យុវជន​សម័យ​មុន​គឺ​ពុំ​មាន​ឱកាស​ដូច​ប្អូនៗ​សម័យ​នេះ​ឡើយ​។ បើ​យើង​ក្រឡេក​មើល​យុវជន កាលពី​ជាង​៤០​ឆ្នាំមុន គឺ​ស្ថិត​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ( របប​ខ្មែរក្រហម ) របប​ដ៏​ខ្មៅ​ងងឹត​នោះ​បាន​បំផ្លាញចោល​នូវ​ជំនឿ ទំនៀម​ទំលាប់ ប្រពៃណី វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ។ ល​។  បង្ខំ​ឱ្យ​មនុស្ស​ធ្វេី​ការជា​ទម្ងន់ បង្អត់អាហារ ជា​គុក​គ្មាន​ជញ្ជាំង សំលាប់​រង្គាល ប្រល័យពូជសាសន៍​ជាតិ​ឯង និង​អំពើ​ព្រៃផ្សៃ​ផ្សេងទៀត​ដែល​ពុំ​អាច​ពណ៌នា​បាន ។​

​ដោយ​មើលឃើញ​ពី​ភាព​អមនុស្សធម៌ សាហាវយង់ឃ្នង​របស់​របប​អាវខ្មៅ​នោះ​ហើយ ទើប​កម្លាំង​ឥស្សរជន​ខ្មែរ​ជា​ច្រើន​រូប​ដែល​មាន​ការឈឺចាប់ និង​ចង់​រំដោះ​ប្រទេស​ជាតិ បាន​ងើបឡើង​តស៊ូ រើបំរះ​ពី​នឹម​បន​ក្បត់ ប៉ុល ពត  ក្នុងនោះ​មាន​វីរៈជន ហេង សំរិន ជា សុីម និង ហ៊ុន សែន ព្រមទាំង​វីរៈជន​ផ្សេងទៀត​បាន​បង្កើត​ជា​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ និង​បាន​វាយ​ដណ្តើម​ផ្តួលរំលំ​របប ប៉ុល ពត និង​រំដោះ​ប្រទេស​បាន​ទាំងស្រុង​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​កងទ័ព​វៀតណាម​ផងដែរ ។​

​ក្រោយ​ពី​ប្រទេស​ត្រូវ​បាន​រំដោះ​
​សង្គ្រាម​ផ្ទៃក្នុង​ពុំទាន់​បាន​បញ្ចប់​ទាំងស្រុង​នៅ​ឡើយ​ទេ ដោយ​ភាគី​ខ្មែរក្រហម​មិន​គោរព​កិច្ចព្រមព្រៀង មិន​ចូលរួម​ការបោះឆ្នោត ។ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ និង​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ដោយ​អញ្ជើញ​មេដឹកនាំ​មកដល់​ផ្ទះ​នាយករដ្ឋមន្ត្រី​។​

​ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​កំចាត់​ចោល​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​ខ្មែរក្រហម កម្ពុជា​បាន​បញ្ចប់​សង្គ្រាមស៉ីវិលដ៏​រ៉ាំរ៉ៃ មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស បើកឱកាស​ឱ្យ​មាន​អ្នកទេសចរ វិនិយោគគិន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។
​ឯកឧត្តម​កិត្តិ​បណ្ឌិត​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សម្ពោធ​នូវ​សមិទ្ធផល​ជា​ប្រត្តិសាស្ត្រគឺ វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការបញ្ចប់​ភ្លើងសង្គ្រាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជំនះ ៧​មករា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ។

​ឯកឧត្តម​កិត្តិ​បណ្ឌិត​បាន​បន្ថែមទៀតថា​៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​សេនាធិការ​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ជា​អាទិភាព​ក្នុងចំណោម​វិស័យ​អាទិភាព​ដ៏ទៃទៀត ហេ​ី​យបាន​ធ្វេីកំណែទម្រង់​ស៉ីជម្រៅ​ដោយ​ផ្តោតលើ​គុណភាព​នៃ​ការអប់រំ ។
​ជាក់ស្តែង​ការ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​ថ្ងៃនេះ​គឺ​បាន​បញ្ជាក់​ពី​ការរីក​ចម្រេី​ន​ក្នុង​វិស័យ​អប់រំ ។ ដូច្នេះ​ចូរ​កូនៗ ក្មួយៗ​សិស្សានុសិស្ស​ខិតខំ​សិក្សា រៀនសូត្រ​ក្រេបជញ្ជក់​យក​ចំណេះវិជ្ជា​ពី​លោកគ្រូ អ្នកគ្រូ ព្រមទាំង​អាន​សៀវភៅ​បន្ថែមដេ​ី​ម្បី​ទទួលបាន​ជោគជ័យ​ក្នុងពេលប្រល​ង សម​នឹង​ពាក្យស្លោក​របស់​ក្រសួង ” អ្នកចេះ​គឺ​ជាប់ ” ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​ក្មួយៗ​យុវជន យុវ​វ​នារី​គួរ​យក​ពេលវេលា​ដែល​ទំនេរ​ពី​ការងារ ការសិក្សា​មក​ធ្វើ​រឿង​ណា​ដែល​មាន​ប្រយោជន៍ ដូចជា​ហាត់ប្រាណ ឬ​លេង​កីឡា​ផ្សេងៗ ដើម្បី​សុខភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ កិត្តិយស និង​ភាតរភាព ។

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ៗ​ថា​៖ យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​ត្រូវ​ជៀស​ឱយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អបាយមុខ​ផ្សេងៗ  ហើយ​សិក្សា​ស្វែង​យល់​ឱ្យ​កាន់តែ​ស៉ីជម្រៅ​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​កម្ពុជា កុំ​ជឿ​លង់ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​ជន​អគតិ​មួយ​ក្តាប់​តូច រួមចំណែក​ថែរក្សា​ពូន​ជ្រោ​ម​សុខ​សន្តិភាព​រកបាន​ដោយ​លំបាក​ឱ្យ​គង់វង្ស ដែល​វីរៈជន យុទ្ធជន​ជំនាន់​មុន​លះបង់​នូវ​សាច់​ស្រស់ ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​រំដោះជាតិ  សុខសន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រជាជន និង​ប្រទេស​កម្ពុជា ៕

 

r190323c2 r190323c3 r190323c4 r190323c5 r190323c6 r190323c7 r190323c1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.